ជំងឺ
កុំស្រលាញ់ក្បាលពោះពេក មកដឹងក្បួនសម្រកខ្លាញ់ក្បាលពោះតាមវិធីងាយ៥នេះ
Phoak Mary
February 2 2022
348 views

 បញ្ហាលើសទម្ងន់ ជាពិសេសការដុះខ្លាញ់ក្បាលពោះ ត្រូវបានគេមើលឃើញថា ជាមូលហេតុដ៏ចម្បងដែលអាចបណ្ដាលឲ្យមានបញ្ហាសុខភាពជាច្រើន ។  ការសម្រកខ្លាញ់ក្បាលពោះ អាចជាការងារដ៏លំបាកមួយ បើប្រៀបធៀបជាមួយការសម្រកខ្លាញ់នៅផ្នែកផ្សេងៗទៀតនៃរាងកាយ ដែលតម្រូវឲ្យអនុវត្តតាមក្បូនខ្នាតដ៏ត្រឹមត្រូវ ទើបទទួលបានប្រសិទ្ធភាព ។ ខាងក្រោមនេះ ជាធម្យោបាយទាំង៥យ៉ាង ដែលអាចជួយក្នុងការស្រកខ្លាញ់ក្បាលពោះ ដោយសុវត្ថិភាព។

១. ដកដង្ហើមឲ្យវែងៗ៖ អារម្មណ៍ស្រ្តេសក៏ជាមូលហេតុនាំឲ្យលើសទម្ងន់ផងដែរ ។​ ការដកដង្ហើមចេញចូលឲ្យបានវែងៗ អាចជួយដល់ដំណើរការនៃអ័រម៉ូន បន្ថយចង្វាក់បេះដូង និងកាត់បន្ថយសកម្មភាពរាងកាយ ដែលនាំឲ្យស្រកទម្ងន់ ជាពិសេសខ្លាញ់ក្បាលពោះតែម្ដង ។

២.​ ញ៉ាំអាហារសម្បូរប្រូតេអ៊ីន៖ ជាតិប្រូតេអ៊ីន ជួយឲ្យលោកអ្នកមានអារម្មណ៍ឆ្អែតបានយូរ ជួយបន្ថយល្បឿននៃការបំបែកជាតិកាឡូរី ដែលជាមូលហេតុនាំឲ្យលើសជាតិខ្លាញ់ ។

៣. កាត់បន្ថយការញ៉ាំផ្អែម៖ ទម្លាប់ញ៉ាំអាហារមានជាតិស្ករខ្ពស់ ជាពិសេសភេសជ្ជៈផ្អែម គឺជាមូលហេតុដ៏សំខាន់ដែលនាំឲ្យដុះខ្លាញ់ក្បាលពោះលឿន ដូន្នេះសូមជៀសវាងឱ្យបាននូវអាហារមានស្ករច្រើន។

៤. ញ៉ាំទឹកក្រូចឆ្មារ៖ មានសមត្ថភាពជួយកាត់់បន្ថយការដុះជាតិខ្លាញ់ត្រង់ក្បាលពោះ និងជួយបំពេញជាតិទឹកដល់រាងកាយបានល្អ ។ ក្រៅពីនេះ ក្រូចឆ្មារក៏មានផ្ទុកជាតិកាឡូរីទាប ដែលមិនធ្វើឲ្យឡើងទម្ងន់នោះទេ ។

៥. ហាត់ប្រាណ៖ ការហាត់ប្រាណតាមរយៈការដើរ(ដើរញាប់ៗ) បានជួយលៃតម្រូវកម្រិតអ័រម៉ូន អាំងស៊ុយលីនបានល្អ ដែលអាចជួយកាត់បន្ថយការផ្ទុកជាតិខ្លាញ់ត្រង់ក្បាលពោះបានយ៉ាងមានប្រសិទ្ធភាព​ ។

ការសម្រកទម្ងន់សូមកុំចេះតែសម្រកតាមចិត្តចង់ បងប្អូនត្រូវពិចារណា និងស្វែងយល់ឱ្យស៊ីជម្រៅ ពិសេសផលិតផលលើទីផ្សារតែម្ដង។

អត្ថបទពីការឡើងគីឡូៈ អ្នកធាត់កាម៉ាប់ៗ មិនប្រញាប់ហាត់ប្រាណ តិចអង្គុយយំដោយសារជំងឺ ៣នេះ

អត្ថបទដោយ៖ ហួ ភារ៉ា

ប្រភព៖ www.eatthis.com

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.3 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.3 K views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
278 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
191 views

#ចិត្តសាស្ត្រ

មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
Pov Saru
November 3 2025
17 views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចខ្លាចជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
7 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចខ្លាចជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
#ជំងឺNovember 2 2025
ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia