កីឡា
អ្នកធាត់កាម៉ាប់ៗ មិនប្រញាប់ហាត់ប្រាណ តិចអង្គុយយំដោយសារជំងឺ ៣នេះ
Tror Sopheap
November 10 2021
420 views

ការថែរក្សាសុខភាព ជារឿងសំខាន់ណាស់។ បើអ្នកធាត់ខ្លាំង ជាហេតុកើតជំងឺច្រើនមុខណាស់។ យើងបានឃើញថា អ្នកធាត់គ្មានលំហាត់ប្រាណ អាចវិវត្តកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងែផ្សេងៗ ទៀត។ ថ្ងៃនេះ ចាបបៃតង សុំលើកអ្នកធាត់គ្មានលំហាត់ប្រាណ ប្រឈមនឹងជំងឺ ៣នេះ ជាជំងឺគ្រោះថ្នាក់បំផុត៖

១. អ្នកធាត់ងាយមានហានិភ័យដល់ជីវិត

តាមគេហទំព័រ Smithsonian Magazine​ បានចុះផ្សាយថា មានការសិក្សាមួយបានបញ្ជាក់ពីចំនួនអ្នកស្លាប់ភាគច្រើន មកពីខ្វះលំហាត់ប្រាណ និងគ្មានទំនួលខុសលើរបបអាហាររបស់ខ្លួន នាំឱ្យកើតជំងឺគាំងបេះដូង និងដាច់សរសៃរឈាម។ ហើយបានបន្តថា ការធ្វើលំហាត់ប្រាណនេះ ជាវិធីមួយប្រឆាំងនឹងជំងឺ និងឱ្យមនុស្សរស់នៅបានយូរ។ ពេលរាងកាយយើងទន់ខ្សោយ អាយុកាន់តែច្រើន(៣៥ឆ្នាំឡើងទៅ) សុខភាពរបស់យើងមិនអាចទប់ទល់ជាមួយជំងឺជាច្រើនបានទេ ដូចជា ជំងឺធាត់ ជំងឺសម្លាក់ ជំងឺលើសឈាម...។ ការបញ្ចុះគីឡូ ជាវិធីការពារកាត់បន្ថយហានិភ័យជំងឺបានល្អបំផុត។

២. ជំងឺផ្លូវចិត្ត

មនុស្សប្រុស ស្រីជាដើម ពេលធាត់តែងមានអារម្មណ៍ខ្មាស់អៀនក្នុងការចូលរួមសង្គម​ មានអ្នកមើលងាយ និងបង្អប់ វាធ្វើឱ្យពួកគាត់ធ្លាក់ទឹកចិត្ត។ តាមការស្រាជ្រាវជាច្រើនបានបង្ហាញថា អ្នកធាត់មានអារម្មណ៍ធ្លាក់ទឹកចិត្ត ហើយតែងតែចូលចិត្តនៅម្នាក់ឯង និងគិតច្រើនផងដែរ។ សេចក្តីសុខរបស់ពួកគេហូបច្រើន និងចូលចិត្តនៅក្នុងផ្ទះ នេះជាហេតុបង្កជំងឺ។ មានអ្នកធាត់ជាច្រើន នៅសហរដ្ឋអាមេរិក ដែលអាចប្រែខ្លួនពីមនុស្សធាត់ មកជាអ្នកមានសាច់ដុំ មានរាងស្អាត និងមានសុខភាពល្អ ពួកគេតែងនិយាយថា ការធ្វើលំហាត់ប្រាណ ជាវិធីបង្កើតទំនុកចិត្ត​ដែលធ្វើឱ្យពួកគេចូលសង្គម ដោយគ្មានអារម្មណ៍ខ្មាស់អៀនដូចពីមុននោះទេ។

៣. អ្នកធាត់មានជំងឺទាំងនេះ

អ្នកធាត់ឡើងកាម៉ាប់ៗ មិនប្រញាប់ហាត់ប្រាណទេ មិនយូរប៉ុន្មាន ច្បាស់ជាមានដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺគាំបេះដូង នេះជាកត្តាជំងឺធ្វើឱ្យមនុស្សឆាប់ស្លាប់បំផុត។ ភាពអសកម្មដែលគ្មានការធ្វើលំហាត់ប្រាណនេះឯង អាចនាំឱ្យមានហានិភ័យធំបំផុតក្នុងការរស់នៅរបស់មនុស្សគ្រប់គ្នា។

តាមការសិក្សាមួយ អស់រយៈពេល ១២ ឆ្នាំបានរកឃើញថា មនុស្សកង្វះសកម្មភាពរាងកាយ(លំហាត់ប្រាណ) ធ្វើឱ្យទម្ងន់របស់ពួកគេមានការធាត់ទ្វេដង។ នៅសាកលវិទ្យាល័យខេមប្រ៊ីដមានមនុស្សចូលរួមបុរស និងស្រ្តីចំនួន ៣៣៤.១៦១ នាក់ ក្នុងរយៈពេល ១២ឆ្នាំក្រោយមក មានអ្នកស្លាប់មុនអាយុ ២១.៤៣៨ នាក់មកពីបញ្ហាសុខភាព។

អ្នកស្រាវជ្រាវផ្នែកកាយសម្បទា បានរកឃើញថា អ្នកដែលធ្វើលំហាត់ប្រាណ ២០ ទៅ ៣០ នាទីជារៀងរាល់ថ្ងៃ​ កុំឱ្យស្លាប់មុនអាយុចំនួន ១៦% ទៅ ៣០ %។ មានសេចក្តីប្រកាសព័ត៌មានមួយរបស់លោក Ulf Ekelund មកពីសាកលវិទ្យាល័យខេមប្រ៊ីដបាននិយាយថា“ នេះជាសារដ៏សាមញ្ញមួយ៖ គ្រាន់តែលោកអ្នកហាត់ប្រាណបន្តិចបន្តួចក្នុងមួយថ្ងៃៗ វាអាចមានគុណប្រយោជន៍ច្រើនចំពោះសុខភាពផ្លូវចិត្ត និងរាងកាយរឹងមាំផងដែរ។

អ្នកធាត់ និងអ្នកស្គម មិនបានធ្វើលំហាត់ប្រាណទេ ក៏មានហានិភ័យដល់សុខភាព ដែលធ្វើឱ្យពួកគេឆាប់ស្លាប់បំផុតផងដែរ។ ការហាត់ប្រាណជាប្រចាំ ជួយដល់អ្នកមិនលើសទម្ងន់ បេះដូងដើរស្រួល ជួយឱ្យអ្នកមានអារម្មណ៍ល្អ និងមានការរស់នៅស្រួលផងដែរ៕

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2933

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
472 views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
278 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
199 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
25 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចខ្លាចជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
#ជំងឺNovember 2 2025
ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia