អាហារ
ឆ្ងាញ់ហើយដុតខ្លាញ់លឿន! មកញ៉ាំផ្លែឈើ ៥នេះជួយអ្នកសម្រកគីឡូគាប់ចិត្ត គ្មានជំងឺទៀត
Tror Sopheap
September 24 2023
2.5 K views

ការញ៉ាំផ្លែឈើល្អចំពោះសុខភាពខ្លាំងណាស់ មានពេទ្យជាច្រើនបានណែនាំឱ្យហូបបន្លែ និងផ្លែឈើឱ្យច្រើនជាងសាច់ ព្រោះវាជួយដល់សម្រកគីឡូ ការពារធាត់លើសឈាម និងបង្កជំងឺមហារីកផងដែរ។ អ្នកអាចជ្រើសរើសផ្លែឈើល្អៗ ចំពោះសុខភាព និងជួយសម្រកគីឡូបានលឿននោះ គឺមានផ្លែឈើទាំង ៥ខាងក្រោមនេះ៖

១. ផ្លែប័រជួយសម្រកទម្ងន់៖ យោងតាមរយៈប្រភព eatingwellបានចុះផ្សាយថា មនុស្សដែលញ៉ាំផ្លែប័រមួយក្នុងមួយថ្ងៃសម្រាប់រយៈពេល៦ខែជាប់ គឺអាចជួយរក្សាបាននូវទម្ងន់រាងកាយថេរ និងមិនធ្វើឱ្យអ្នកឡើងគីឡូទៀតទេ នេះបើយោងតាមរយៈការសិក្សានៅក្នុងឆ្នាំ២០១៩។ ពិសេសជាងនេះទៀតការសិក្សារកឃើញនៅក្នុងឆ្នាំ២០២១គេបានរកឃើញថា ការទទួលទានផ្លែប័រក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមលើស្រ្តីដែលបានញុំា ល្អជាងស្រ្តីដែលមិនបានញុំាផ្លែប័រ។

២.  ផ្លែស្រកានាគ៖ ផ្លែស្រកានាគ ជាផ្លែឈើដែលសម្បូរដោយវីតាមីន Cក្នុងការជួយផ្ដល់ភ្លឺស្រស់ថ្លា និងផ្ដល់សំណើមដល់ស្បែក។ លើសពីនេះ វាមានកាល់ឡូរីតិចដែលមិនបណ្ដាលឱ្យលោកអ្នកឡើងគីឡូឡើយ ហើយថែមទាំងជាប្រភព កាកសរសៃដ៏អស្ចារ្យក្នុងការជួយសម្រួលការទល់លាមកផងដែរ។ យោងតាមគេហទំព័រ Everyday Health។

៣.ផ្លែម្នាស់៖​ ម្នាស់ជាផ្លែឈើ ដែលមានរសជាតិជូរផ្អែម វាមានតួនាទីជួយសម្រួលការបន្ទរបង់ ជួយដុតរំលាយជាតិខ្លាញ់ត្រង់ក្បាលពោះ។ ជាពិសេស ម្នាស់គឺមានកាឡូរីទាប ទប់ស្កាត់ការឡើងគីឡូ និងសម្បូរវីតាមីនC ជួយឱ្យស្បែកស្អាតស្រស់ថ្លាពីខាងក្នុង។

៤. ផ្លែប៉ោម៖ នៅក្នុងផ្លែប៉ោម១ផ្លែមានផ្ទុកជាតិសរសៃ pectin ប្រមាណជា​ ៤.៥ ក្រាម។ ជាតិសរសៃនេះវាមានតួនាទី បំបែកកាកសំណល់ក្នុងពោះវៀន ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរបន្ទាប់ពីញ៉ាំ ។ ផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃអាចជួយដុតខ្លាញ់ក្បាលពោះបាន បើទោះបីជាផ្លែប៉ោម មានផ្ទុកជាតិស្ករក៏ដោយ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការកើនឡើងជាតិស្ករក្នុងឈាមនេះទេ ដោយសារតែជាតិសរសៃក្នុងផ្លែប៉ោមវាជួយបន្ថយការស្រូបយកជាតិស្ករក្នុងឈាម ហើយកាត់ជាតិខ្លាញ់ផងដែរ។

៥.  ផ្លែប៊ឺរី៖ ផ្លែមួយនេះមានជាតិសរសៃជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតសម្រាប់អ្នកតមអាហារក្នុងការសម្រកគីឡូ។ វាជួយបង្កើនស្ថេរភាពជាតិស្ករក្នុងឈាមហើយ ផ្លែប៊ឺរីម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន​C និង​វីតាមីន​Eដើម្បីការពារការខូចខាតកោសិកាស្បែកថែមទាំងបញ្ចុះគីឡូជះរាងឱ្យឡូយទៀតផង៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2271

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 19 2024
អ្នកចិត្តសាស្រ្តប្រាប់ថា អ្នកផ្នត់គំនិតបែបនេះ ដោះសម្ពាធឱ្យចិត្តអ្នករស់នៅក្នុងក្តីសុខ
#ព័ត៌មានDecember 19 2024
កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
#អត្ថបទ PRDecember 19 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
#កីឡាDecember 18 2024
វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
#កីឡាDecember 18 2024
ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
#អាហារDecember 17 2024
អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia