ក្រៅពីសកម្មភាពមួយចំនួក្នុងការជួយកាត់បន្ថយស្រ្តេសឫភាពតានតឹង ការញុំាអាហារក៏ជាកត្តាចាំបាច់ផងដែរដែលអ្នកត្រូវអនុវត្តន៍។
ខាងក្រោមនេះជាប្រភេទអាហារដែលអ្នកអចរកបានយ៉ាងងាយស្រួល និងជួយកាត់បន្ថយភាពតានតឹង និងជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អប្រសើរជាងមុន៖
១.សូកូឡាខ្មៅ
សូកូឡាខ្មៅជាប្រភេទអាហារដែលជំនួយដល់ខួរក្បាល និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ ដោយសារនៅក្នុងសូកូឡាដែលគេផលិតពីផ្លែកាកាវនេះ មានផ្ទុកកាហ្វេអ៊ីននិងមានសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ប៉ុន្តែអ្នកមិនត្រូវញុំាច្រើនពេកទេព្រោះអាចធ្វើឱ្យអ្នកកើនទម្ងន់ ដោយអ្នកគ្រាន់តែញុំាមួយថ្ងៃចន្លោះពី១០ទៅ១៥ក្រាមបានហើយ បើគ្រាន់តែដើម្បីជំនួយដល់ខួរក្បាលឱ្យមានភាពសកម្មជាងមុន។
២.គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិនៅពេលញុំាកាន់តែច្រើនអ្នកនឹងកាន់តែឆ្លាត បន្ថែមពីលើនេះក៏ជួយសម្រកទម្ងន់ផងដែរ ដោយសារក្នុងគ្រាប់ធញ្ញជាតិ មានផ្ទុកនូវសារជាតិសរសៃ អូមេហ្គា៣ និងវីតាមីនអ៊ី ជាដើម ពិសេសអាចជួយដល់ការចងចាំ។ ក្រៅពីការទទួលទានជាគ្រាប់ធញ្ញជាតិផ្ទាល់ នំបុ័សស្រូវសាលី ក៏មានផ្ទុកសារធាតុនៃគ្រាប់ធញ្ញជាតិផងដែរ។
៣.ស៊ុត
ស៊ុតជាអាហារដែលងាយស្រួលរកហើយផ្ដល់ជំនួយសុខភាពច្រើនផ្នែក បើតាមការស្រាវជ្រាវនៅក្នុងស៊ុតមានផ្ទុកសារជាតិរ៉ែ វីតាមីន អាមីណូអាស៊ី ជាដើម ហេតុនេះស៊ុតគឺជំនួយដល់សុខភាពផ្លូវចិត្ត ជួយកាត់បន្ថយស្រ្តេសបានយ៉ាងល្អ ហើយក៏ជួយបណ្ដុះក្រចកបានយ៉ាងល្អ។
៤.ត្រីដែលមានជាតិខ្លាញ់ច្រើន
ខ្លាញ់របស់ត្រីមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់រាងកាយមនុស្ស ពិសេសគឺផ្តោតសំខាន់លើការជំនួយដល់ខួរក្បាល ធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងកាត់បន្ថយភាពតានតឹងបានមួយចំនួន។អ្នកអាចញុំាត្រី សាលម៉ុន ត្រីសាឌីន ត្រីស្បៃកា ជាដើម។
៥.ប្រភេទអាហារដែលមានសំបកការពារ
ទាំងអាហារសមុទ្រនិងទឹកសាប ដូចជាលៀស ងៀវ អយស្ទ័រ គ្រុមជាដើម ដែលមានសំបកការពារពីក្រៅគឺអាចជួយឱ្យប្រព័ន្ធខួរក្បាលដំណើរការបានល្អ និងកាត់បន្ថយភាពសៅហ្មងបានយ៉ាងល្អ។
ក្រៅពីការញុំាអាហារ ក្នុងការកាត់បន្ថយភាពតានតឹងអ្នកក៏អាចហាត់ប្រាណជាប្រចាំ ចេញក្រៅស្រូបយកខ្យល់បរិសុទ្ធ និងពន្លឺព្រះអាទិត្យយ៉ាងតិច១៥នាទីក្នុងមួយថ្ងៃ ប្រលែងលេងជាមួយសត្វចិញ្ចឹមជាដើម ដែលនេះជាវិធីងាយៗមួយចំនួនអាចអនុវត្តន៍បានខ្លួនឯង។សូមកុំបណ្ដាយភាពតានតឹងឫស្មុគស្មាញរបស់អ្នក នៅយូរពេកព្រោះ វាអាចជំរុញទៅរកជំងឺបាក់ទឹកចិត្តដែលពិបាកព្យាបាល បានទៀតផង។
ប្រភព៖akerufeed
អត្ថបទ៖ភោគ ម៉ារី