ក្នុងខ្លួនរបស់យើងសព្វថ្ងៃពោរពេញទៅដោយជាតិពុលដែលបង្កឡើងពីបរិស្ថានជុំវិញខ្លួនដែលផ្ទុកទៅដោយសារធាតុគីមីផ្សេងៗ ជាពិសេសតាមរយៈការញុំាចំណីអាហារនេះតែម្ដង។ សារជាតិពុលទាំងនេះពេលផ្ទុកក្នុងខ្លួនយូរទៅៗវាបណ្ដាលឲ្យរាងកាយរបស់យើងងាយនឹងទ្រុឌទ្រោមឆ្លងជំងឺផ្សេងៗ។ បើទោះបីជាតិពុលទាំងនោះបញ្ចេញតាមរយៈលាមក ទឹកនោម និងញើសក្ដី តែក៏មិនប្រាកដថាក្នុងខ្លួនរបស់យើងមិនមានជាតិពុលមួយរយភាគរយនោះដែរ។ ដូច្នេះដើម្បីកំចាត់ជាតិពុលពីក្នុងខ្លួនក្នុងថ្ងៃនេះក្រុមការងារHealthy Cambodiaយើងនឹងលើកឡើងពីភេសជ្ជៈទាំង០៥ខាងក្រោមនេះមកជម្រាបជូនបងប្អូនទាំងអស់គ្នាឲ្យបានដឹង៖
១.ទឹកក្រូចឆ្មាក្ដៅៗ
ក្រូចឆ្មាជាផ្លែដែលមានដែលសម្បូរទៅដោយជាតិអាស៊ីត វាមានផ្ទុកឥទ្ធិពលអាល់កាឡាំងទៅលើរាងកាយដែលជួយទៅដល់ការរំលាយអាហារ ។ រាងកាយរបស់យើងមានដំណើរការបានល្អដោយសារមានជាតិកាល់កាឡាំង។ ហើយជាតិកាល់កាឡាំងនេះវាជួយពីការរលាកនៃជំងឺ និងជួយសម្អាតជាតិពុលពីក្នុថ្លើម។ អ្វីដែលកាន់តែពិសេសនោះការទទួលទានទឹកក្រូចឆ្មាក្ដៅៗជារៀងរាល់ព្រឹកជួយដល់រាងកាយក្នុងការកំចាត់ជាតិពុលបានយ៉ាងល្អ ហើយវាក៏ជួយដល់អាការៈក្រហាយទ្រូង និងភើរល្វីងផងដែរ។
២.តែបៃតងក្ដៅៗ
ញុំាតែបៃតងក្ដៅៗមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនណាស់ព្រោះវាមានផ្ទុកដោយប៉ូលីហ្វេណុលខ្ពស់ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយកាត់បន្ថយការបង្កើតរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន។ តាមការសិក្សាជាច្រើនបង្ហាញថាកាញុំាតែបៃតងក្ដៅៗជារៀងរាល់ថ្ងៃគឺជួយក្នុងការរំលាយអាហារ ដុតបំផ្លាញជាតិខ្លាញ់ពីក្នុងខ្លួន និងជួយកំចាត់សារធាតុពុលពីក្នុងថ្លើមដែលយើងទទួលទានពីអាហារអាក្រក់បានយ៉ាងល្អ។
សូមLikeផេកHealthy Cambodiaដើម្បីទទួលបានចំណេះដឹងសុខភាពបន្ថែម
៣.ទឹកខ្ញី
ខ្ញីជារុក្ខជាតិដែលល្អបំផុតចំពោះរៀងកាយអត្ថប្រយោជន៍ជាច្រើនពីរុក្ខជាតិមួយនេះគឺជួយបន្សាបជាតិពុលនិងជួយសម្អាតកាកសំណល់ពីក្នុងខ្លួន នឹងជួយការពារជំងឺជាមួយចំនួនទៀតដូចជា ជួយព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ជួយកាត់បន្ថយជាតិស្ករ កាត់បន្ថយជំងឺបេះដូង និងជួយកាត់បន្ថយពីការក្អួតចង្អោតរនៅពេលព្រឹកថែមទៀតផង។
៤.ទឹកដូង
ទឹកដូងមានដង់ស៊ីតេខ្ពស់នៃអេឡិចត្រូលីត (ប៉ូតាស្យូមនិងសូដ្យូម) ដែលមានសារៈសំខាន់ក្នុងការរក្សាកម្រិតជាតិទឹកក្នុងសារពាង្គកាយ។ អេឡិចត្រូលីតដែលមាននៅក្នុងទឹកដូងជួយគឺកាត់បន្ថយភាពអស់កម្លាំង និងមានអង់ស៊ីមដែលជួយដល់ដំណើរការរំលាយអាហារ ហើយវាក៏មាននាទីជួយបន្សាបជាតិស្រវឹង និងជួយបញ្ចុះជាតិពុលតាមរយៈទឹកនោមរបស់យើងផងដែរ។
៥.ទឹកឪឡឹក
ទឹកឪឡឹកពិតជាល្អសម្រាប់ការផ្តល់ជាតិទឹកជួយដល់សារពាង្គកាយឲ្យបញ្ចេញជាតិពុលតាមរយៈញើសនិងការលាងសម្អាតសារធាតុផ្សេងៗពីរបស់រាងកាយរបស់យើងតាមរយៈការបន្ទោរបង់។ ពណ៌ក្រហមដែលផ្ទុកដោយសារធាតុលីកូឡែនអុកស៊ីតកម្មក្នុងឪឡឹកគឺជួយកាត់បន្ថយផលប៉ះពាល់ពីជាតិពុលក្នុងអាហារដែលយើងបរិភោគជារៀងរាល់ថ្ងៃ។
ដូចបានជម្រាបខាងលើ សារធាតុពុលក្នុងខ្លួនរបស់យើងមិនអាចហាមមិនឱ្យកើតបានទេ ព្រោះយើងចូលទៅតាមរយៈអាហារ និងបរិស្ថានជាដើម ប៉ុន្តែយើងអាចកំចាត់ជាតិពុលទាំងនោះបានតាមរយៈភេសជ្ជៈសាមញ្ញទាំង៥ដែលយើងអាចធ្វើញ៉ាំខ្លួនឯងបានដោយងាយស្រួល និងចំណាយលុយតិចទៀតផង ហើយលើសពីនេះជួយសន្សំសំចៃពេលវេលាទៀត៕
អត្ថបទដោយ៖ ភី សៅឌី