ផ្លែឈើមានច្រើនពណ៌ ច្រើនប្រភេទហើយអត្ថប្រយោជន៍របស់ផ្លែឈើក៏ច្រើន និងខុសៗផងដែរ។ ផ្លែឈើខ្លះជួយស្បែក ជំនួយផ្នែកបេះដូង ឬក៏ជំនួយសុខភាពភ្នែក ជំនួយក្រពះពោះវៀនជាដើម។ តែក៏មានផ្លែឈើខ្លះញុំាហើយធ្វើឱ្យអ្នកប្រឈមលើសជាតិស្ករផងដែរ។
ជាមួយគ្នានេះដែរក្រុមការងារចាបបៃតង សូមលើកយកអត្ថប្រយោជន៍របស់ផ្លែឈើពណ៌លឿង១ក្រុមដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាពស្បែក បេះដូង ការពារស្ទះសរសៃឈាមក្នុងបេះដូងរួមទាំងផ្ដល់សារធាតុល្អៗគ្រប់គ្រាន់សម្រា់ប់រាងកាយរបស់អ្នកផងដែរ អ្នកគកួររកញុំាមិនគួររំលងសោះឡើយ។
១ផ្លែល្ហុង៖ សម្បូរដោយ វីតាមីនស៊ី ជាតិ folate ជាតិសរសៃជាច្រើន ដែលមានប្រយោជន៍ច្រើនសម្រាប់ផលិតកូឡាជេនជួយស្បែក និងជំនួយដល់ការបន្ទោរបង់របស់អ្នកផងដែរ។ លើសពីនេះល្ហុងទុំក៏មានប្រយោជន៍ការពារជំងឺច្រើនផងដែរ មានដូចជា ប្រឆាំងមហារីក ជួយសុខភាពបេះដូង។
២ផ្លែស្វាយទុំ៖ គឺជាប្រភពនៃវីតាមីនអេ និងសារធាតុជាច្រើនទៀតដែលជួយការពារស្បែកពីពន្លឺព្រះអាទិត្យ និងសារធាតុ polyphenolsដែលជួយប្រឆាំងជំងឺមហារីក។ ជាពិសេសស្វាយ ជាផ្លែឈើមានរសជាតិឆ្ញាញ់ តម្លៃវិញក៏សមរម្យផងដែរ។
៣ផ្លែចេក៖ គឺជាផ្លែឈើ ដែលងាយស្រួលញុំា ស្រួលទិញ ជាពិសេសចេកមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់អ្នកញុំា ជួយសម្រួលមុខងាររបស់ក្រពះពោះវៀន ឆាប់ឆ្អែតបានយូរ មិនធ្វើឱ្យឡើងគីឡូ ជួយប្រឆាំងអាឡែហ្សី និងជួយដល់សុខភាពរបស់ស្បែក ព្រោះកនុងចេកគឺជាឃ្លាំងនៃវីតាមីន មានដូចជាវីតាមីនអេ បី ស៊ី អឺជាដើម។
៤ផ្លែល្ពៅ៖ គឺសម្បូរដោយ វីតាមីនអា និងមានប្រយោជន៍ច្រើនជួយផលិតកូឡាជេនជួយស្បែលឱ្យមានសុខភាពល្អ និងមានសំណើម ភ្លឺថ្លាស្អាត។ មួយវិញទៀតល្ពៅក៏មានវីតាមីនស៊ីដូចគ្នា ហើយមានតួនាទីជួយប្រឆាំងសារធាតុអុកស៊ីតកម្មផងដែរ។
ឯកសារយោង៖ https://www.nutritionadvance.com/yellow-fruits