ជំងឺ
ខែត្រជាក់ថែបេះដូង 4ជំហាននេះ ការពារលើស សម្ពាធឈាម បង្កហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល
Thida Pet
November 21 2023
4.6 K views

យោងតាមរយៈវេជ្ជបណ្ឌិត Kurianជាគ្រូពេទ្យឯកទេសជំងឺបេះដូង បាននិយាយថា ‘”អាកាសធាតុត្រជាក់ធ្វើឱ្យសរសៃឈាមរួមតូច ជារឿយៗដោយសារតែការផ្លាស់ប្តូរភ្លាមៗនៃសីតុណ្ហភាពជុំវិញ។ ការផ្លាស់ប្តូរភ្លាមៗនេះអាចបង្កើនសម្ពាធឈាម ដែលបន្ទាប់មកបង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល”’ ។ជាការពិតណាស់ ចូលដល់ខែត្រជាក់ រាងកាយមិនអាចសុំានិងសារធាតុ បាននភ្លាមៗនោះទេ អាចចេញជាអាការដូចជា ជំងឺផ្ដាសាយ ក្អក ក្ដៅឡើងមកផងដែរ។

យោងតាមរយៈCDC​​(USA)ក៏បង្ហាញថា ជំងឺគាំងបេះដូងគឺជាជំងឺសាហាវមួយប្រភេទ​ដែលបានសម្លាប់ ប្រជាជនអាមេរិចទាំងប្រុសទាំងស្រីជាច្រើននាក់រាប់ឆ្នាំ ជំងឺបេះដូងនេះគឺជាមូលហេតុចម្បងខ្ពស់។

អាស្រ័យហេតុនេះហើយនាខែត្រជាក់សូមបងប្អូនទាំងទអស់គ្នាថែរក្សាសុខភាពឱ្យបានល្អ ចៀសវាងមានបញ្ហាបេះដូង ដូចជាគាំងបេះដូង ស្ទះសរសៃឈាមក្នុងខួរក្បាល ជាដើម ជាពិសេសតែម្ដង សម្រាប់អ្នកមានបញ្ហាជំងឺបេះដូងស្រាប់ កាន់តែប្រយ័ត្ន។

ខាងក្រោមនេះគឺជាវិធីថែរក្សាសុខភាពបេះដូង ខែត្រជាក់

១ស្លៀកពាក់ឱ្យត្រូវនឹងសីតុណ្ហភាព៖ ការស្លៀកពាក់ជិតៗនៅខែរងា​អាចជួយរាងកាយបានច្រើន ពីសីតុណ្ហភាពត្រជាក់​ កាត់បន្ថយអារម្មណ៌ពិបាកដោយសារត្រជាក់ ការពារផ្ដាសាយ ការពារស្បែក រួមទាំងការពារការគាំងបេះដូងឡើងមក។

២ញុំារបបអាហារមានសុខភាពល្អ ហាត់ប្រាណ គ្រប់គ្រងភាពតានតឹង ៖ ញុំាអាហារដែលធ្វើឱ្យប្រព័ន្ធភាពសុំាក្នុងរាងកាយរបស់អ្នកដំណើរការបានល្អមានដូចជាបន្លែផ្លែឈើ ចម្រុះ ផឹកទឹកឱ្យបានគ្រប់គ្រាន់។ និងព្យាយាមធ្វើលំហាត់ប្រាណខ្លះក៏អាចជួយសុខភាពបេះដូងរបស់អ្នកឱ្យខ្លាំង រឹងមាំមិនងាយគាំង មិនងាយស្ទះ។ 

៣គេងឱ្យបានគ្រប់គ្រាន់់៖ នាខែត្រជាក់បែបនេះការគេងគឺពិតជាមានប្រយោជន៍ជួយរាងកាយរបស់អ្នកច្រើនបំផុត។ អ្នកដែលគេងមិនបានគ្រប់គ្រាន់ប្រចាំថ្ងៃគឺប្រឈមជាមួយជំងឺបេះដូង លើសឈាម ទឹកនោមផ្អែមជាដើម។

៤រក្សាអនាម័យ៖ នាខែត្រជាក់​គឺថែធ្វើអនាម័យគឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ការពារឆ្លងមេរោគ ផ្ដាសាយ រាក ឡើមងមកជាដើម។ ចំពោះការធ្វើអនាម័យមានដូចជាលាងដៃឱ្យបានទៀងទាត់ ញុំាអាហារដែលចម្អិនបានឆ្អិនល្អ ផឹកទឹកស្អាត ទឹកត្រជាក់ក៏បាន ទឹក្ដៅក៏បាន៕

ឯកសារយោង៖ https://www.lmh.org/news/2021-news/keep-your-heart-healthy-during-the-colder-months/?fbclid=IwAR2ytnpFTEJvYWp7xeXjnH_SgknsV_xlFGFsLEqebWYUAvm7x4zGgl9eBl8

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
28 views

#ជំងឺ

ហានិភ័យណាស់អ្នកគេងបើកភ្លើងពេលយប់ កើតជំងឺនេះអត់ដឹងខ្លួនទេ
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
362 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
253 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
870 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia