អាហារ
ទម្លាប់៥ថែស្បែកពេញ១តួខ្លួនឱ្យតែស្អាត ភ្លឺរលោង សាច់ចាំមិនងាយចាស់
Thida Pet
September 12 2023
15.9 K views

ចង់បានស្បែកស្អាត ស្បែកមិនងាយចាស់ ស្បែកមានសុខភាពល្អ ត្រូវដឹងពីវិធីថែស្បែករបស់អ្នក។ បើកាលណាអ្នកជាមននុស្សចេះថែស្បែកបានល្អ សុខភាពស្បែករបស់អ្នកក៏ល្អ មិនងាយចាស់ មិនងាយខូចមិនងាយជ្រីវជ្រួញទៅតាមអាយុនោះឡើយ។

អាស្រ័យហេតុនេះហើយក្រុមការងារចាបៃតង សូមចែករំលែកទម្លាប់ថែស្បែក៥យ៉ាង បើអ្នកធ្វើបានស្បែកមិនងាយចាស់មិនងាយមានបញ្ហា​នៅតែស្អាតជាងអាយុមិនខាននេះបើយោងតាមរយៈគេហទំព័រ MAYOCLINIC ។

ទម្លាប់ទី១ការពារខ្លួនអ្នកពីព្រះអាទិត្យ គឺជាមធ្យោបាយល្អបំផុតមួយការពារស្បែករបស់អ្នកពីភាពជ្រីវជ្រួញចាស់ និងអុចខ្មៅជាដើម។ជាពិសេសពន្លឺព្រះអាទិត្យនៅម៉ោង១០ព្រឹកដល់ម៉ោង៤ល្ងាច ព្រោះម៉ោងនេះពន្លឺព្រះអាទិត្យកំពុងបញ្ចេញខ្លាំងដូច្នេះវាអាចនឹងប៉ះពាល់ខ្លាំងដល់ស្បែករបស់អ្នក។ មួយវិញទៀតប្រសិនណាអ្នកចង់ចេញក្រៅគួរតែស្លៀកពាក់បិទបាំងឱ្យបានត្រឹមត្រូវផងដែរ។​

ទម្លាប់ទី២លាបឡេការពារកម្ដៅថ្ងៃ​ គឺអាចជួយរក្សាស្បែកអ្នកឱ្យមានសុខភាពល្អមួយកម្រិតដែរ។ សម្រាប់វិធីលាប អ្នកគួរតែលាបឱ្យបាន១៥នាទីមុនចេញទៅក្រៅទើបអាចជួយការពារស្បែករបស់អ្នកបានច្រើនភាគរយ។ មួយវិញទៀតមិនមែនលាបតែម្ដងក្នុង១ថ្ងៃនោះទេ គួរតែលាបឱ្យបានច្រើនដងឬក៏២ម៉ោងលាបម្ដងប្រសិនណាអ្នកចេញក្រៅច្រើនទើបអាចជួយការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យពេញ១ថ្ងៃបាន។

ទម្លាប់ទី៣ការពារស្បែក ដឹងពីការប្រើប្រាស់សាប៊ូផ្សេងៗដើម្បីដុសសម្អាតខ្លួន។ តែត្រូវចៀសវាងក្រុមសាប៊ូណាដែលអាចកាត់ជាតិប្រេងចេញពីស្បែករបស់អ្នកខ្លាំង។ មានន័យថាកុំព្យាយាមប្រើប្រាស់សាប៊ូដែលកាត់ស្បែករបស់អ្នកខ្លាំង គួរតែប្រើសាប៊ូស្រាលៗទើបល្អសម្រាប់ស្បែក។ លើសពីនេះពេលងូតទឹករួចកុំជូតសម្អាតខ្លួនខ្លាំងៗពេកមិនល្អសម្រាប់ស្បែករបស់អ្នកនោះទេ។

ទម្លាប់ទី៤របបអាហារ របបអាហារដែលមានសុខភាពល្អអាចជួយឱ្យអ្នកមានសុខភាពស្បែកល្អដូចគ្នា។ តាមរយៈការសិក្សាបានរកឃើញថា ញុំារបបអាហារដូចជា ញ៉ាំផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ច្រើន ប្រេងរុក្ខជាតិ​ប្រេងត្រី អាហារមានជាតិខ្លាញ់ទាបអាចធ្វើឱ្យស្បែករបស់អ្នកក្មេងជាងវ័យច្រើនមិនងាយនឹងចាស់។​ក្រៅពីរបបអាហារ ការកាត់បន្ថយភាពតានតឹងក៏អាចជួយធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អដូចគ្នា៕

អត្ថបទដោយ៖ ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1257

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
229 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
212 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
173 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia