តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងការច្រោះកាកសំណល់ បញ្ចេញជាតិពុល រក្សាលំនឹងជាតិអាស៊ីតបាសក្នុងឈាម និងចូលរួមក្នុងការភ្ញោចខួរឆ្អឹងអោយផលិតគ្រាប់ឈាមក្រហម។ ការខូចតម្រងនោមជារឿងលំបាកក្នុងជីវិតណាស់។ យោងតាមគេហទំព័រ Times of India បញ្ជាក់ថា កត្តា ៤នេះនាំខូចតម្រងនោម។
១. កត្តាជំងឺទឹកនោមផ្អែមនាំឱ្យខូចតម្រងនោម។ អ្នកចូលចិត្តអាហារនិងភេសជ្ជៈផ្អែមៗ លើសកម្រិតនាំឱ្យខូចខាតតម្រងនោម។ រួចហើយតម្រងនោមក៏បាត់សមត្ថភាពច្រោះកាកសំណល់ នាំជាតិពុលកាន់តែច្រើន។ ការគ្រប់គ្រងជាតិស្ករក្នុងឈាម ចូរអ្នករក្សារបបអាហាររួមមានគ្រាប់ធញ្ញជាតិ ផ្លែឈើស្រស់ បន្លែ... ដើម្បីបញ្ចេញជាតិស្ករ និងជាតិពុលចេញពីក្នុងឈាម ឱ្យតម្រងនោមមានសុខភាពល្អ។
២. ការលើសឈាមខ្ពស់អាចធ្វើឱ្យប៉ះដល់សរសៃឈាមក្នុងតម្រងនោមដំណើរការមិនស្រួល។ ពេលយូរៗ ទៅ ធ្វើឱ្យអារម្មណ៍អ្នកចេះតានតឹងអាចធ្វើឱ្យសរសៃឈាមមុខងារតម្រងនោមខូចអត់ដឹងខ្លួនទេ។ ការផ្លាស់ប្តូររបៀបរស់នៅដូចជាការញ៉ាំអាហារមានជាតិសូដ្យូមទាប ហាត់ប្រាណទៀងទាត់ កុំផឹកគ្រឿងស្រវឹង និងកុំជក់បារីធ្វើឱ្យអ្នកមានសមត្ថភាពអាចលើគ្រប់គ្រងសម្ពាធឈាម តម្រងនោមក៏ដំណើរការស្រួលដែរ។
៣. ការខះជាតិទឹកជាដើមមួយនាំឱ្យតម្រងនោមកាន់តែចុះខ្សោយ។ ការពិសារទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់តម្រងនោមមានស្នាមញញឹម។ បើរាងកាយអ្នកខះទឹកយូរជាប្រថ្ងៃ រយៈពេលយូរនាំឱ្យខះជាតិទឹកតម្រងនោម។ បញ្ហាភាគច្រើនកើតព្រោះអ្នកខ្ចិលពិសារទឹក។ ការខះជាតិទឹកដាក់សម្ពាធលើក្រលៀនរបស់អ្នកឱ្យពិបាកបញ្ចេញកាកសំណល់ចេញតម្រងនោម។ បរិមាណទឹកផឹកជាប្រចាំថ្ងៃជាទូទៅ បុរសចាប់ពី ៣ទៅ៤លីត្រ។ ចំពោះនារីៗ ចាប់ពី២លីត្រកន្លះទៅ៣លីត្រជាង ដើម្បីសុខភាពតម្រងនោម។
៤. ការជក់បារី និងការផឹកគ្រឿងស្រវឹងច្រើនពេកអាចបណ្តាលឱ្យតម្រងនោមចុះខ្សោយព្រោះតាមសរសៃឈាមសម្បូរជាតិពុល យូរៗ ខូចតម្រងនោមលាងឈាមអត់ដឹងខ្លួនទេ។ ព្រោះការជក់បារីធ្វើឱ្យសរសៃឈាមរួមតូច ខូចតម្រងនោម ធ្វើឱ្យសរីរាង្គផ្សេងៗ ដំណើរការច្របូកច្របល់ជាមិនខាន។ ការផឹកគ្រឿងស្រវឹងច្រើនពេកជាការដាក់សម្ពាធលើក្រលៀននាំឱ្យមានការខូចខាតតម្រងយូរអង្វែង៕ អត្ថបទដោយ៖ ទ្រ សុភាព
