ព័ត៌មាន
មានទីផ្សារ! ផលិតផលខ្មែរ ៤មុននេះ ប្រមូលទិញរាប់តោនដើម្បីបង្កើតចំណីសត្វ
Tror Sopheap
August 12 2025
268 views

ខ្មែរជួយខ្មែរ! ច្បាស់ណាស់ផលិតផលក្នុងស្រុកនឹងមានទីផ្សារខ្ពស់ជាមិនខានទេ។ តាម ទ.ទ.ក បានលើកឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ថា ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន ៣ បាន​ចុះ​អនុស្សរណៈ​រួម​គ្នា ​ជម្រុញ​ការ​ប្រមូល​ទិញ​ផលិតផល​ពោត​ក្រហម ដំឡូង​មី និង​វត្ថុ​ធាតុ​ដើម​ដទៃ​ទៀត​ក្នុង​ស្រុកសម្រាប់​ផលិត​ជា​ចំណី​សត្វ​។ ដូចជាក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និងសហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង​។

តាមរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ ​​លោក​ជំទាវ ចម និម្មល បានគូសបញ្ជាក់ថា តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ក្រុមហ៊ុន​ផលិត​ចំណីសត្វ​ទាំង ៣ នឹង​ប្រមូល​ទិញ​កសិកផល​ក្នុងស្រុកក្នុងបរិមាណសរុប ពោតក្រហម ៥៤ ០០០ តោន/ឆ្នាំ, ដំឡូងមី ១៣​ ០០០ តោន/ឆ្នាំ, កញ្ជុងអង្ករ ១២​ ៨០០ តោន/ឆ្នាំ, និងកន្ទក់ ៣០​ ០០០ តោន/ឆ្នាំ។

លោក​ជំទាវបាន​សង្កត់ធ្ងន់​លើ​តួនាទី និងការចូលរួម​ដែលមិនអាចខ្វះបានពីវិស័យឯកជន ជាពិសេសក្រុមហ៊ុន​ផលិត​​ចំណីសត្វ​ទាំងអស់​នៅកម្ពុជា ក្នុងការប្រើប្រាស់ផលិតផលក្នុងស្រុក ការជំរុញការកែច្នៃ ដើម្បី​បង្កើន​ផលិតភាព និងលើកកម្ពស់ការផ្គត់ផ្គង់កសិផល និង​បង្កើន​ឱកាស​ធុរកិច្ច សំដៅជួយបង្កើនប្រាក់ចំណូល និង​លើកស្ទួយ​ជីវភាព​ដល់ប្រជាកសិករខ្មែរ។

​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក៏​ធ្វើការ​ណែនាំ​ឱ្យក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​ បន្ត​កិច្ចសហការ​ឱ្យ​បាន​ជិតស្និទ្ធិ​ជា​មួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ លើ​ការងាររៀបចំផែនការដាំដុះ និងប្រមូលទិញ កសិផល​សម្រាប់​ផលិត​ចំណីសត្វ ជា​មួយ​កសិករ តាមរយៈ​ការរៀបចំឱ្យមានការផ្គូរផ្គងរវាងក្រុមហ៊ុនសៃទ្បូ ឬសហគមន៍កសិករ និងក្រុមហ៊ុនផលិតចំណីសត្វ ដោយ​ផ្តោតសំខាន់ផងដែរលើការអនុលោមតាមលក្ខខណ្ឌតម្រូវគុណភាព សំដៅធានាបាននូវស្ថិរភាពការផ្គត់ផ្គង់ និងបញ្ជាទិញ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕ ប្រភពពី៖​ ទទក

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2911

អត្ថបទទាក់ទង

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារីអាយុ ៣ឆ្នាំឆ្លងវីរុសផ្តាសាយបក្សី ៤របៀបការពារវីរុសនេះ
Tror Sopheap
October 17 2025
167 views

#ព័ត៌មាន

អត់ដឹងខាតលុយ! ចាប់ពីពេលនេះ អ្នកមាន ប.ស.ស ប្រើសេវាសុខភាពទាំង៦ ដោយឥតគិតថ្លៃ
Tror Sopheap
October 15 2025
3.7 K views

#ព័ត៌មាន

ញ៉ាំរាប់ឆ្នាំ! ប្រហិតរាប់តោនហួសដឺឡេ ត្រូវសមត្ថកិច្ចខាងគយចុះបង្ក្រាបហើយ
Tror Sopheap
October 8 2025
316 views

#ព័ត៌មាន

វិស័យ​ព្យាបាលដោយចលនានៅកម្ពុជា កាន់តែវិវត្តរីកចម្រើនទៅមុខគួរឱ្យគត់សម្គាល់ ដែលស្តែងឡើងតាមរយៈលទ្ធផល របស់សន្និបាត​ព្យាបាលដោយចលនាកម្ពុជា​លើកទី២៣
Vuthea Morn
October 1 2025
34 views

#ព័ត៌មាន

មន្ទីរពេទ្យខ្មែរ ១នេះ៖ វះកាត់មុខ មាត់ ឆ្អឹងថ្គាម និងជំងឺមាត់ធ្មេញដោយឥតគិតថ្លៃ
Tror Sopheap
October 1 2025
3.2 K views

#ព័ត៌មាន

ដំណឹងល្អ!មន្ទីរពេទ្យកូនខ្មែរមួយនេះ ផ្តល់ការប្រឹក្សាយោបល់ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ឥតគិតថ្លៃ ជូនដល់ស្ត្រីខ្មែរ
Vuthea Morn
October 1 2025
333 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
12.6 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
6.6 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា កត្តាទាំងនេះនាំឱ្យកើតដុំមហារីកបំពង់ក
Tror Sopheap
October 6 2025
6.3 K views

#ជំងឺ

កែខ្លួនឡើង! វេជ្ជបណ្ឌិតប្រាប់ថា ២ទម្លាប់នេះខូចទាំងស្បូន ខូចទាំងតម្រងនោមទាំងវ័យក្មេង
Tror Sopheap
October 5 2025
6 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
5.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia