ព័ត៌មាន
ដំណឹងល្អ!មន្ទីរពេទ្យកូនខ្មែរមួយនេះ ផ្តល់ការប្រឹក្សាយោបល់ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ឥតគិតថ្លៃ ជូនដល់ស្ត្រីខ្មែរ
Vuthea Morn
October 1 2025
350 views

ដើម្បីការពារ និងកាត់បន្ថយការកើតជំងឺមហារីកសុដន់ក្នុងដំណាក់កាលធ្ងន់ធ្ងរក្នុងចំណោមស្ត្រីនៅកម្ពុជា មន្ទីរព្យាបាលស្ត្រី និងកុមារដំរី ដែលជាមន្ទីរពេទ្យដែលមានស្តង់ដារខ្ពស់ទទួលស្គាល់ដោយAACI របស់សហរដ្ឋអាមេរិកបាន ប្រកាសដំណើរការកម្មវិធីពិនិត្យស្វែងរកជំងឺមហារីកសុដន់ និងពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០១ តុលា ដល់ ៣១ តុលាឆ្នាំ២០២៥។

យោងតាមការសិក្សាពិភពលោក បង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោម៨នាក់អាចប្រឈមនឹងជំងឺមហារីកសុដន់ក្នុងអំឡុងជីវិត ខណៈដែលរោគសញ្ញាជាច្រើនករណីមិនបង្ហាញឱ្យឃើញឡើយ។ ដូច្នេះ ការពិនិត្យស្វែងរកឱ្យបានមុន គឺជាវិធីសម្រាលហានិភ័យ និងសង្គ្រោះជីវិតដ៏មានប្រសិទ្ធភាពបំផុត។

មន្ទីរព្យាបាលស្ត្រី និងកុមារដំរី នឹងផ្តល់ការពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញអំពីជំងឺមហារីកសុដន់ និងបង្រៀនពីវិធីស្វែងរកជំងឺមហារីកសុដន់នៅផ្ទះដោយខ្លួនឯងពីវេជ្ជបណ្ឌិតជំនាញរបស់មន្ទីរពេទ្យ។​ ក្រោមកម្មវិធីនេះ ស្ត្រីគ្រប់វ័យអាចទទួលបាន ការពិនិត្យសុដន់ដោយវេជ្ជបណ្ឌិតជំនាញ,ការពន្យល់ពាក់ព័ន្ធនឹងហានិភ័យ និងវិធីការពារ និងការណែនាំបន្ត ប្រសិនបើរកឃើញសញ្ញាមិនប្រក្រតីណាមួយ។

“យើងជឿជាក់ថា ការយល់ដឹង និងការពិនិត្យទាន់ពេលវេលា គឺជាគន្លងដ៏មានន័យក្នុងការពារជីវិតស្ត្រីខ្មែរ។ កម្មវិធីនេះគឺជាការប្តេជ្ញារបស់យើងក្នុងការចូលរួមការពារសុខភាពស្ត្រីទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម ឬសម្រាប់ការណាត់ជួប៖

📞​​​លេខទូរស័ព្ទ: 092 377 000 / 093 377 000 / 023 302 279

▪️  តេឡេក្រាមសម្រាប់ធ្វើការណាត់ជួប: https://t.me/DMCCMED

▪️​  តេឡេក្រាមឆានែល https://t.me/+9VlvNEGTimozMjRl

d#dmcc #domreyhospital #ពេទ្យដំរី #ជំងឺកុមារ

2025 09 30 14.53.57

528636564 1146487477502340 6710965960132304712 N

 

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

From Surplus to Something Special: A fund-raising event
Kaochou Ly
October 26 2026
77 views

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
3 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
201 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
90 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia