ជំងឺ
កុំទម្លាប់ញ៉ាំអាហារ៤ក្រុមនេះឲ្យសោះ បើមិនចង់កើតជំងឺរ៉ាំរ៉ៃច្រើនមុខ
Phoak Mary
March 9 2022
267 views

ការរលាកក្នុង(inflammation) គឺជាស្ថានភាពមួយដែលប្រព័ន្ធការពាររាងកាយធ្វើការឆ្លើយតប ទៅនឹងមេរោគ បាក់តេរី ឬបញ្ហាសុខភាពផ្សេងៗទៀត ។ ការរលាកក្នុងដែលមានលក្ខណៈរ៉ាំរ៉ៃ អាចបង្កឲ្យខូចខាតកោសិកា ដែលជាមូលហេតុដ៏ចម្បងនាំឲ្យកើតជំងឺមហារីក បង្កឲ្យកើតជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ជំងឺរលាកសន្លាក់ និងជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ -ល- ។ មូលហេតុដ៏សំខាន់ដែលបង្កឲ្យមានការរលាកក្នុងរ៉ាំរ៉ៃ (Chronic Inflammatory) គឺបណ្ដាលមកពីរបបចំណីអាហារទាំង៤ដូចខាងក្រោមនេះ ។

១. អាហារមានជាតិស្ករខ្ពស់៖ អាហារមានជាតិស្ករខ្ពស់ បាននាំឲ្យកើនឡើងជាតិខ្លាញ់នៅក្នុងថ្លើម ហើយនៅពេលដែលរាងកាយខំរំលាយជាតិខ្លាញ់ទាំងនេះ វាក៏បង្កឲ្យមានការរលាកក្នុង(Inflammation) កើតឡើង ។ ម៉្យាងទៀត ចំណីអាហារដែលមានជាតិស្ករខ្ពស់បាននាំឲ្យរាងកាយផលិតអ័រម៉ូនអាំងស៊ុយលីនកាន់តែច្រើនទ្វេដង ។ ជាលទ្ធផល វាក៏បានជម្រុញឲ្យកោសិកាខ្លាញ់ក្នុងរាងកាយផលិតសារធាតុគីមី ដែលជាមូលហេតុមួយទៀតដែលនាំឲ្យមានការរលាកក្នុងផងដែរ ។

២. ប្រភេទសាច់ក្រហម និងអាហារកែច្នៃ៖ អាហារកែច្នៃដែលមានដាក់សារធាតុរក្សាទុកឲ្យបានយូរ មានការបន្ថែមអំបិល ឬសារធាតុគីមីផ្សេងៗ ហើយពួកវាពោរពេញទៅដោយខ្លាញ់ឆ្អែត ដែលអាចបង្កឲ្យឡើងទម្ងន់ និងការរលាកក្នុងរ៉ាំរ៉ៃបានផងដែរ។

៣. ប្រេងសម្រាប់ចំអិនអាហារមួយចំនួន៖ ការប្រើប្រាស់ ប្រេងសម្រាប់ចំអិនអាហារដែលមានផ្ទុក Omega-6 ខ្ពស់ អាចបង្កឲ្យមានអតុល្យភាពរវាងសារធាតុ Omega-3 ក្នុងរាងកាយ ហើយក៏ជាមូលហេតុនាំឲ្យមានការរលាកក្នុងផងដែរ ។

៤. អាហារចៀន ឬឆា៖ អាហារដែលត្រូវបានចំអិនដោយប្រើប្រេងឆា គឺងាយបង្កឲ្យកើនឡើងទម្ងន់ ដុះខ្លាញ់ក្បាលពោះ និងបង្កឲ្យមានការរលាកក្នុងរ៉ាំរ៉ៃ ។

ដើម្បីកាត់បន្ថយការរលាកក្នុង លោកអ្នកគួរទម្លាប់ញ៉ាំអាហារដែលសម្បូរដោយ វីតាមីន ប្រូតេអីន និងមានជាតិសរសៃឱ្យបានច្រើន ដូចជា បន្លែ ផ្លែឈើ សាច់ត្រី និងគ្រាប់ធញ្ញជាតិជាដើម ៕

អត្ថបទដោយ៖ ហួ ភារ៉ា

ប្រភព៖ www.insider.com

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
8.1 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia