ព័ត៌មាន
គ្រូពេទ្យឥណ្ឌូនេស៊ីជាង ៣៥០នាក់ឆ្លងកូវីដ‑១៩ ក្រោយចាក់វ៉ាក់សុំាងប្រភេទនេះ ២ដូសរួច

វេជ្ជបណ្ឌិត និងបុគ្គលិកសុខាភិបាលជាង ៣៥០ នាក់រកឃើញឆ្លងកូវីដ‑១៩ និងមនុស្សរាប់សិននាក់ត្រូវបានបញ្ចូនទៅសម្រាលព្យាបាលនៅមន្ទីពេទ្យដោយក្ដីទុក្ខកង្វល់ បើទោះបីជាចាក់វ៉ាក់សុំាង ស៊ីណូវ៉ាក់​ហើយក្ដី នេះបើយោងតាមការចុះផ្សាយរបស់ Bangkokpost កាលពីថ្ងៃទី១៧ ខែមិថុនា ម្សិលមិញ។

ប្រធានការិយាល័យសុខភាពនៅតំបន់ Kudus ដែកស្ថិតលើកោះជ្វា នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានប្រសាសន៍ថា តំបន់ Kudus កំពង់តែមានការផ្ទុះកូវីដខ្លាំងជាងគេនៅក្នុងប្រទេស ហើយប្រភេទវីរុសដែលកំពុងផ្ទុះនេះ គឺមានឈ្មោះថា Delta ដែលមានប្រភពមកពីប្រទេស​ឥណ្ឌា។

នៅក្នុងនោះដែរ ប្រធានការិយាល័យសុខភាព បានបន្ថែមថា នៅក្នុងតំបន់​ Kudus នេះមានបុគ្គលិកថែទាំសុខាភាពប្រមាណជា ៥,០០០នាក់កំពុងតែលុតដៃលុតជើងប្រយុទ្ធប្រឆាំងការពារការផ្ទុះកូវីដក្នុងតំបន់នោះ។

គួរបញ្ជាក់ថា សមាគមវេជ្ជសាស្ត្រឥណ្ឌូនេស៊ី (IDI) បានបញ្ជាក់ដែរថា បុគ្គលិកសុខាភិបាលស្ទើរតែទាំងអស់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានទទួលវ៉ាក់សាំង Covid-19 របស់ចិន Sinovac តាំងពីខែ មករា ឆ្នាំ២០២១ មកម្ល៉េះ ហើយប្រជាជនភាគច្រើន ក៏បានទទួលវ៉ាក់សាំងចិននេះ ផងដែរ ៕

អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ព័ត៌មាន

ជំងឺមិនឆ្លងធំៗ៤ ដែលពលរដ្ឋខ្មែរយើងកើតច្រើន ក្នុងចំណោមជំងឺមិនឆ្លងផ្សេងទៀត
Vuthea Morn
April 3 2025
59 views

#ព័ត៌មាន

សង្រ្គាមពន្ធ! តែទំនិញពិសេស ១ប្រភេទនេះនឹងមិនជាប់ក្នុងការប្រកាសពន្ធទេ
Tror Sopheap
April 3 2025
5.1 K views

#ព័ត៌មាន

ឆ្នាំ២០២៤ កម្ពុជាបាននាំទំនិញប្រភេទទាំងនេះ ទៅកាន់ទីផ្សារបរទេសកើនឡើង១៥,៧%
Tror Sopheap
April 3 2025
153 views

#ព័ត៌មាន

នៅមីយ៉ាន់ម៉ាមនុស្សស្លា.ប់ ២៧០០នាក់ រឿង ៣នេះ អាចឱ្យមនុស្សស្លា.ប់កើនឡើង
Tror Sopheap
April 2 2025
170 views

#ព័ត៌មាន

ចូលរួមសោកស្តាយ! នេះជាចំនួនអ្នកស្លា.ប់ និងរបួ.សកើនខ្លាំងនៅមីយ៉ាន់ម៉ា ថ្ងៃទី២៩
Tror Sopheap
March 29 2025
136 views

#ព័ត៌មាន

ដំណឹងល្អក្តៅៗ! នាយករដ្ឋមន្ដ្រីថៃថា៖ មិនបង្កការរញ្ជួយដីខ្លាំងម្តងទៀតទេ
Tror Sopheap
March 28 2025
893 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia