ជំងឺ
វេជ្ជ.ប្រាប់ថា មនុស្ស៣ក្រុមនេះ បើផឹកស្រាអាចមានគ្រោះថ្នាក់ដល់ជីវិត
MC LyHouy
September 28 2022
851 views

ស្រា បានក្លាយជាគ្រឿងស្រវឹងដ៏ពេញនិយមមួយ ខណៈដែលអ្នកផឹកគ្រប់រូបដឹងថាវាអាចបង្កហានិភ័យគ្រោះថ្នាក់ដល់សុខភាព និងជីវិតក៏ដោយ។ ការសិក្សាពីអ្នកជំនាញពីមួយឆ្នាំ ទៅមួយឆ្នាំបានរកឃើញថា មនុស្សគ្រប់វ័យកាន់តែនិយមផឹកស្រាច្រើនឡើងៗ ដែលជាហេតុធ្វើឱ្យពួកគេអាចមានគ្រោះថ្នាក់ ឬបង្កជំងឺធ្ងន់ស្រាលដល់ជីវិតទាំងមូល។ ស្រា/គ្រឿងស្រវឹងគ្រប់ប្រភេទ គឺអាចផឹកបានក្នុងកម្រិតមួយដែលវេជ្ជបណ្ឌិតណែនាំ និងក្នុងស្ថានភាពសុខភាពធម្មតា ជាក់ស្តែងបើអ្នកផឹកស្ថិតក្នុងក្រុមទាំង៣ដូចខាងក្រោម អ្នកជំនាញព្រមានថាអាចប៉ះពាល់ដល់អាយុជីវិត។

១. អ្នកមានជំងឺទឹកនោមផ្អែម/ត្រៀមមានជំងឺទឹកនោមផ្អែម: នៅពេល​បើក/គាស់​ដប​ស្រាបៀ អ្នក​ប្រហែលជាមិនគិត​ដល់ជាតិ​ស្ករទេ ព្រោះវាមិនបានដាក់ក្នុងបញ្ជីគ្រឿងផ្សំឡើយ ខណៈដែលវាចម្រាញ់ពីអង្ករ ស្រូវសាឡី ឬអ្វីៗផ្សេងដែលសុទ្ធសឹងតែជាស្ករទាំងអស់។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត Jonathon Kung ដែលជាគ្រូពេទ្យឯកទេសខាងក្រពះពោះវៀននៅ Mount Sinai មានប្រសាសន៍ថា “ស្រាបៀរអាចជំរុញឱ្យមានការកើនឡើងនៃជាតិស្ករក្នុងឈាមរបស់អ្នកជំងឺ ដែលអាចបណ្តាលឱ្យមានការកើនឡើងនៃអាំងស៊ុយលីនយ៉ាងឆាប់រហ័ស ឬអាចបណ្តាលឱ្យមានការថយចុះជាតិស្ករក្នុងឈាមដែលមានគ្រោះថ្នាក់ខ្លាំងផងដែរដល់សាមីខ្លួន” នេះបើតាមការឱ្យដឹងនៅក្នុង Eat This, Not That

២. អ្នកមានជំងឺធាត់/លើសគីឡូ: បើចង់ស្រកគីឡូ កុំផឹកស្រា។ ការសិក្សារបស់ Kung អ្នកជំនាញខាងអាហារបាននិយាយ​ថា​ “​ស្រាបៀរ​ផ្ទុក​ទៅ​ដោយ​កាឡូរី​ពី១០០ ទៅ ២០០ កាឡូរី ដែល​មាន​អាហារូបត្ថម្ភ​តិចតួចណាស់។” យោងតាមការស្រាវជ្រាវនៅក្នុង Nutrients ផឹកស្រាត្រឹម៥០០មីលីលីត្ររាល់ថ្ងៃ មានហានិភ័យនៃការមិនសម្រកទម្ងន់ ជាពិសេសបុរស”។

៣. អ្នកមានប្រវត្តិកើតជំងឺថ្លើមរ៉ាំរ៉ៃ ឬក្រិនថ្លើម: ស្រាបៀរ គឺជាជាតិអាល់កុល ហើយដែលនៅពេលដែលវាត្រូវរលាយ គឺវាបានបានរំលាយដោយឆ្លងកាត់ថ្លើម។ បែបនេះហើយ ថ្លើមដែលរលាករួចហើយ (ដូចជាអ្នកមានជំងឺក្រិនថ្លើម, ជំងឺរលាកថ្លើមប្រភេទវីរុសឬជំងឺអូតូអ៊ុយមីន) អាចពន្លឿនការខូចខាតដល់ parenchyma នៃថ្លើមហើយទីបំផុតអាចបណ្តាលឱ្យថយចុះមុខងារថ្លើមបានយ៉ាងងាយ។

ហេតុនេះ ប្រសិនបើអ្នកធ្លាប់បានឆ្លងកាត់ជំងឺខាងលើ ឬស្ថិតក្នុងក្រុមខាងលើ អ្នកមិនគួរទទួលទានស្រានោះទេ ទោះបីជាក្នុងបរិមាណតិចតួចយ៉ាងណាក៏ដោយ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.6 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia