ចិត្តសាស្ត្រ
អាហារចំនួន៣ មានឥទ្ធិពលជួយសុខភាពខួរក្បាល កុំឱ្យស្ពឹក គិតបានរហ័ស

ការហូបអាហារណាមួយសុទ្ធតែប៉ះពាល់ដល់ខួរក្បាល។ ដូចជាអ្នកផឹកស្រារាល់ថ្ងៃប្រព័ន្ធការគិតរបស់អ្នកនឹងចុះខ្សោយ។ ដូចនេះហើយ ការញ៉ាំអាហារល្អៗ ពិតជាជួយខួរក្បាល កុំឱ្យស្រ្តេស កុំឱ្យគិតយឺត និងខួរក្បាលស្រស់ផងដែរ។ សម្រាប់អាហារទាំង ៣នេះល្អបំផុតសម្រាប់ខួរក្បាល៖

១​. ទឹក​សណ្តែក៖ នៅសារចិញ្ចឹមនៅក្នុង​ទឹកសណ្តែក ក៏មានប្រយោជន៍មិនចាញ់ទៅនឹងទឹកដោះគោប៉ុន្មានដែរ ព្រោះមានការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ទឹកដោះគោសណ្តែក អាចជំរុញឱ្យមានប្រសិទ្ធិភាព sedative ធម្មជាតិ ដោយធ្វើឱ្យប្រសើរឡើងនូវកម្រិត Melatonin របស់រាងកាយ កាត់បន្ថយភាពតានតឹង ជំរុញដល់វដ្តនៃការគេងឱ្យកាន់តែមានគុណភាព។

២. ផ្លែក្រូចកាត់ស្រ្តេសខួរក្បាល៖ តាមប្រភព Health Shots អ្នកជំនាញផ្នែកកាយសម្បទា និងអាហារូបត្ថម្ភ លោក Rohit Shelatkar បានលើកឡើងថា ការហូបផ្លែក្រូច​ជា​ផ្លែឈើមានរសជាតិ​ដ៏​ឆ្ងាញ់​បូករួម​នឹងមាន​វីតាមីន​ជាច្រើន​ប្រភេទ​។ កាលណា​មនុស្ស​យើង​ទទួលបាន​វីតាមីន​ច្រើនធ្វើឱ្យប្រព័ន្ធភាពសុំាក្នុងខ្លួនកាន់តែរឹងមាំ ដើម្បីការពារ​អ្នកចេញពី​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ និងខួរក្បាលស្រស់ស្រាយផងដែរ។​

៣. -គ្រាប់ជី លាយជាមួយទឹកដោះគោជូ និងផ្លែឈើ៖ ជាការពិតណាស់ នាពេលព្រឹក បងប្អូនអាចសាកល្បងញុំាប្រភេទ គ្រាប់ជីលាយជាមួយទឹកដោះគោជូ មានបន្ថែមផ្លែឈើខ្លះៗបាន ព្រោះវាមានប្រយោជន៍ច្រើនជួយដល់ សុខភាពក្រពះពោះវៀន រួមទាំងល្អសម្រាប់សុខភាពខួរក្បាល រាងកាយពេញ ។ ជាពិសេសល្អសម្រាប់អ្នកដែលចង់សម្រកគីឡូបានផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3318

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
205 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
118 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
596 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
154 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
721 views

#ចិត្តសាស្ត្រ

អ្នកស្រី ស៊ីមហ៊ាង បញ្ជាក់ថា ទោះបីជីវិតជួបបញ្ហាធ្ងន់ ឬច្រើនក៏ដោយ អ្នកត្រូវបន្តធ្វើរឿងនេះដែរ
Tror Sopheap
June 23 2026
155 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia