ជំងឺ
អ្នកធាត់ដុះខ្លាញ់ក្បាលពោះ ត្រៀមចិត្តប្រឈមកើតជំងឺរុំារ៉ៃ៣មុខនេះទៅ
Thida Pet
January 26 2023
455 views

ការរក្សាទម្ងន់ឱ្យបានត្រឹមត្រូវ​មិនឱ្យធាត់ពេក ស្គមពេកគឺជារឿងសំខាន់ខ្លាំងបំផុត ព្រោះអ្នកដែលធាត់ ដុះក្បាលពោះដែលមិនព្រមសម្រកគឺអនាគតអាចមានជំងឺរុំខ្លូ​នច្រើន ឬក៏អាចកំពុងមានជំងឺស្រាប់។ ដូច្នេះបើអ្នកមិនចង់ប្រឈមជំងឺទាំង៣នោះការសម្រកគីឡូគឺជាអ្វីដែលអ្នកគួរធ្វើដើម្បីសុខភាពនៅថ្ងៃក្រោយ។

នេះបើយោងតាមរយៈគេហទំព័រ cdc USAបានបញ្ជាក់ឱ្យដឹងថា អ្នកធាត់ដុះក្បាលពោះងាយប្រឈមកើតជំងឺរុំារ៉ៃ៣នេះមានដូចជា៖

១.ជំងឺលើសសម្ពាធឈាម៖ ជំងឺលើសសម្ពាធឈាមគឺជាជំងឺរុំារ៉ៃមួយ ដែលកើតមានឡើងដោយសារ របបអាហារជាប្រចាំថ្ងៃ ដូចជា ការញុំាម្ហូបអាហារប្រៃៗ ​ ការជក់បារី ផឹកស្រាជាពិសេសការធាត់លើសទម្ងន់ ។ ដូច្នេះការរក្សាទម្ងន់ខ្លួនមិនឱ្យធាត់ពេក ស្គមពេកអាចជួយសុខភាពរបស់អ្នកច្រើន អាចកាត់បន្ថយហានិភ័យប្រឈមជំងឺលើសសម្ពាធឈាម។

២.ជំងឺទឹកនោមផ្អែមប្រភេទទី២៖ ជំងឺទឹកនោមផ្អែមជាប្រភេទជំងឺរុំារ៉ៃមួយ ប្រសិនណាអ្នកបណ្ដោយខ្លួនឱ្យកើតជំងឺនេះហើយ ព្យាបាលមិនជានោះទេ អ្នកនឹងត្រូវរស់នៅជាមួយជំងឺនេះអស់មួយជីវិត។ មួយវិញទៀតជំងឺនេះ អាចនាំប្រភេទជំងឺគ្រោះថ្នាក់ដាក់អ្នកបន្ថែមទៀត ដូចជាត​ម្រងនោម ងងឹតភ្នែក ខ្សោយផ្លូវភេទជាដើម ។ ម៉្យាងទៀតជំងឺទឹកនោមផ្អែម អ្នកដែលធាត់គឺងាយប្រឈមកើតខ្លាំងណាស់ ដូច្នេះត្រូវព្យាយាមរក្សាទម្ងន់ឱ្យបានល្អ កុំឱ្យដុះក្បាលពោះ ធាត់លើសកំណត់។

៣.ជំងឺសរសៃឈាមបេះដូង៖ តើអ្នកដឹងទេ​? មនុសុ្សដែលលើសទម្ងន់ប្រឈមជាមួយជំងឺស្ទះសរសៃឈាមបេះដូងខ្លាំងណាស់ ដោយហេតុថាការស្ទះសរសៃឈាមបេះដូងនេះ បង្កជាបញ្ហាគាំងបេះដូងភ្លាមៗ បណ្ដាលឱ្យអ្នកជំងឺស្លាប់បានលឿនខ្លាំងបំផុត បើជួយសង្រ្គោះមិនទាន់ពេល ដូច្នេះសូមរក្សាទម្ងន់ខ្លួ​នឱ្យបានល្អ កុំឱ្យធាត់ពេកឬក៏ស្គមខ្លាំងពេក។

គូសបញ្ជាក់ឱ្យដឹងផងដែរថា អ្នកដែលទុកឱ្យខ្លួនធាត់ដុះក្បាលពោះ​ មិនព្រមសម្រកប្រយ័ត្នប្រឈមកើតជំងឺរុំារ៉ៃ៣មុខនេះ ដូចជាជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺស្ទះសរសៃឈាមបេះដូង។ ៣ជំងឺនេះអាចឱ្យអ្នកកើតស្លាប់លឿនមុនអាយុបំផុត៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1259

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia