អាហារ
ស្រីៗបើកំពុងស្បែកស្រអាប់ ឡើងមុន សក់ជ្រុះផឹកភេសជ្ជៈ២មុខនេះឱ្យជាប់
Thida Pet
March 10 2024
29.2 K views

ស្រីៗយើងណាខ្លះកំពុងតែមានបញ្ហាជ្រុះសក់ ស្បែកវិញក៏មិនភ្លឺថ្លាដូចគ្នា ស្រអាប់ មិនស្រស់ថ្លាសោះ ចំណែកឯមុនវិញក៏ឡើងមិនដាច់។ ប្រសិនណាបងប្អូនស្រីៗមានបញ្ហានេះជាពិសេសបញ្ហាជ្រុះសក់ បើជ្រុះខ្លាំង ជ្រុះម្ដងៗច្រើនកុំទុកយូរអាចជាសញ្ញាមិនល្អបញ្ជាក់ពីសុខភាពរបស់យើង។ ចំណែកឯមុនវិញបើមិនបាត់ក៏ប្រញាប់ជួបពេទ្យដើម្បីព្យាបាល ព្រោះបញ្ហាមុននេះគឺពេទ្យអាចព្យាបាលជា។

បន្ថែមលើសពីនេះក្រៅពីព្យាបាលជាមួយពេទ្យ យើងក៏សូមណែនាំប្រភេទេរបបអាហារល្អៗ និងភេសជ្ជៈសម្រាប់ផឹកល្អៗជំនួយដល់សុខភាពសក់ និងស្បែករបស់លោអ្នកដូចខាងក្រោមនេះ

ទឹកតាសក់៖ ទឹកតាសក់យើងបានចែករំលែកច្រើនមកហើយ រួមទាំងរបៀបធ្វើភេសជ្ជៈនេះផងដែរ ។ តែមិនទាន់ដឹងថាមានបងប្អូនប៉ុន្មាននាក់បានធ្វើភេសជ្ជៈនេះផឹកហើយឬនៅ? តែបើគ្មានពេលធ្វើអាចញុំាតាសក់លែងក៏បាន។ ចូលមកដល់អត្ថប្រយោជន៍របស់ទឹកតាសក់វិញទៀតវាសម្បូរដោយជាតិទឹក។ ផឹកទឹកតាសក់១កែវប្រចាំថ្ងៃជួយការពារសក់ជ្រុះ ក្រចកដុះល្អទៀត។

ទឹកការ៉ុត៖ នៅក្នុងការ៉ុតសម្បូរដោយ វីតាមីនស៊ី វីតាមីនអេ ដែលវីតាមីននេះ មានប្រយោជន៍ខ្លាំងមែនទែនដល់សក់ ជួយស្ដារសុខភាពរបស់សក់ដែលមិនល្អ មកប្រសើរឡើងវិញ និងផ្ដល់ភាពភ្លឺរលោងដល់សក់ និងពណ៌សក់។ អ្វីដែលពិសេស១ទៀតគឺជួយឱ្យស្បែកក្បាលមានសុខភាពល្អដែលជាហេតុធ្វើឱ្យសក់ដុះមកលឿន ឆាប់វែងនិងជំនួយដល់ស្បែកផងដែរ។

ក្រៅពីភេសជ្ជៈ២នេះ អ្នកអាចជ្រើសរើសយករបបអាហារដូចខាងក្រោមនេះ៖

-វីតាមីនB7៖ គឺមានប្រយោជន៍ជួយច្រើនដល់សុខភាពរបស់ សក់ រួមទាំងក្រចករបស់អ្នករឹងមាំលូតលាស់បានល្អ​។ ក៏ប៉ុន្ដែមិនមែនមានន័យថា​វីតាមីនបេ៧ អាចជួយបណ្ដុះសក់អ្នកឱ្យដុះ១០០ភាគរយណែនពេញក្បាលនោះទេ។ គ្រាន់តែបើអ្នកមិនចង់មានបញ្ហាសក់ ឬក៏ចង់ការពារសក់កាត់បន្ថយការជ្រុះអាចទទួលទានវីតាមីនបេ៧បាន។ វីតាមីនបេ៧ មានក្នុងរបបអាហារដូចជា៖ស៊ុត ផ្លែប័រ ខាត់ណា សាច់ជ្រូក ត្រីសាម៉ុងគ្រាប់មួយចំនួន (ដូចជាអាល់ម៉ុន) និងគ្រាប់ (ដូចជាគ្រាប់ផ្កាឈូករ័ត្ន) ដំឡូង​ផ្អែមជាដើម។

-វីតាមីនA៖ គឺជាប្រភេទវីតាមីន១ដែលមានប្រយោជន៍សម្រាប់ជួយដល់សក់​និងក្រចក ប្រសិនណាអ្នកខ្វះវីតាមីនអេ អាចងាយប្រឈមជ្រុះសក់ រួមទាំងបញ្ហាសុខភាពជាច្រើនទៀត។ ទោះជាយ៉ាងនេះក្ដីការប្រើប្រាស់វីតាមីនអេ លើសកំណត់អាចប្រឈមប៉ះពាល់សុខភាពវិញដូចគ្នាគឺ អស់​កម្លាំង ពិបាក​ក្នុង​ខ្លួនចង់​ក្អួត​ចង្អោរ ក្ដៅ​ខ្លួន​តិច​តួច បែក​ញើស​ច្រើន មិន​ឃ្លាន​អាហារ មិន​ស្រួល​ពោះជាដើម។ 

ក៏ប៉ុន្ដែប្រសិនណាអ្នកប្រើប្រាស់ត្រូវ អាចជួយសុខភាពរបស់អ្នក ដូចជាសក់ ក្រចក ភ្នែកជាដើម។ ពពួកវីតាមីនអេ អាចមានក្នុង ស៊ុត ប្រេងត្រី ថ្លើម ទឹកដោះគោ ការ៉ុត ខាត់ណា ស្ពៃខ្មៅ មឹក ដំឡូង​ផ្អែម ប៉េងប៉ោះជាដើម។

-ជាតិដែក៖ គឺមានសារសំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ខ្វះជាតិដែកស្រ្តីគឺងាយប្រឈមនឹងស្លេកស្លាំងខ្លាំង ជ្រុះសក់ មានបញ្ហាសុខភាពសំខាន់ជាដើមទៀត។ ដូច្នេះហើយគួរទទួលទានជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកឱ្យបានត្រឹមត្រូវ គ្រប់គ្រាន់ ដើម្បីការពារភាពស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃ​ ជ្រុះសក់ជាដើម។

ជាចុងក្រោយប្រសិនណាស្រីៗចេះតែជ្រុះសក់មិនបាត់ មុនក៏មិនជា សូមកុំទុកយូរគួរតែប្រញាប់ទៅជួបពេទ្យឯកទេសផ្នែកសើរស្បែកណាមួយ ដើម្បីពិគ្រោះ និងព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីចៀសវាងមានបញ្ហាកាន់តែខ្លាំងជាងនេះ៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia