អាហារ
ចែកគ្នាដឹង! ម្ហូបពិសេសៗជប៉ុន១២មុខខ្លាំងសម្អាតថ្លើមកុំមានខ្លាញ់រុំ និងជួយការពារក្រិនថ្លើមបានខ្ពស់

ការស្រាវជ្រាវបានបង្ហាញថា របបអាហាររបស់ជនជាតិជប៉ុនចំនួន១២មុខអាចធ្វើឱ្យប្រសើរឡើងនូវជំងឺខ្លាញ់រុំថ្លើម ការបារការវិវត្តនៃជំងឺក្រិនថ្លើម និងការពារការខ្សោយថ្លើម។ នេះបើយោងតាមប្រភព VNexpress

ការស្រាវជ្រាវរបស់មន្ទីរពេទ្យសាកលវិទ្យាល័យ Osaka Metropolitan University បានបង្ហាញថា អាហារដែលពេញនិយមនៅក្នុងប្រទេសជប៉ុនដូចជា បាយ ស៊ុប Miso ឬសណ្ដែកសៀង មានលទ្ធភាពក្នុងការប្រមូលផ្ដុំជាតិខ្លាញ់នៅក្នុងថ្លើម។ ស្ថានភាពនេះច្រើនកើតមានចំពោះមនុស្សលើសទម្ងន់ និងធាត់ ដែលជាលទ្ធផលនៃការញុំាអាហារមិនល្អ។

នៅក្នុងនោះ គេបានធ្វើការតាមដានរបបអាហារ និងការវិវត្តនៃជំងឺខ្លាញ់រុំថ្លើមក្នុងចំណោមមនុស្ស១៣៦នាក់ ពួកគេបានដាក់ពិន្ទុលើរបបអាហាររបស់បុគ្គលម្នាក់ៗដោយផ្អែកលើការប្រកាន់ខ្ជាប់ជាមួយសន្ទស្សន៍របបអាហារ12-component របស់ប្រទេសជប៉ុនគឺ ពួកគេទទួលបានពិន្ទុកាន់តែខ្ពស់ អត្រាមេតាបូលីនៃជំងឺក្រិនថ្លើមកាន់តែទាប។

គួរជម្រាបថា អាហារទាំង១២មុខក្នុងរបរអាហារនេះរួមមាន ស៊ុបMiso គ្រឿងជ្រលក់ ផលិតផលសណ្ដែកសៀង បន្លែបៃតង ផ្លែឈើ អាហារសមុទ្រ ផ្សិត សារ៉ាយសមុទ្រ តែបៃតង កាហ្វេ សាច់គោ និងសាច់ជ្រូក។ ជាពិសេស អាហារ៣មុនដែលមានឥទ្ធិពលខ្លាំងក្នុងការទប់ស្កាត់ជំងឺក្រិនថ្លើមគឺ សណ្ដែកសៀង អាហារសមុទ្រ និងសារ៉ាយសមុទ្រ។

អ្នកជំនាញក៏បាននិយាយថា អ្នកដែលញុំាផលិតផលសណ្ដែកសៀងច្រើន មានម៉ាសសាច់ដុំធំជាង និងអត្រានៃការវិវត្តនៃជំងឺក្រិនថ្លើមទាប។ នៅក្នុងនោះដែរ ការស្រាវជ្រាវពីមុនបានបង្ហាញថា សណ្ដែកសៀងគឺជា អាហារដែលមានជាតិខ្លាញ់ទាប ដូច្នេះវាមានប្រសិទ្ធភាពខ្លាំងក្នុងការកាត់បន្ថយការផ្ទុកជាតិខ្លាញ់។ សារាយសមុទ្រមានផ្ទុកសារធាតុ Alginate ដែលអាចការពាររាងកាយពីការស្រូបយកជាតិពុល ពង្រឹងមុខងារថ្លើម និងការពារថ្លើម។

បើយោងតាមសេវាសុខភាពជាតិរបស់ប្រទេសជប៉ុនបានប្រាប់ឱ្យដឹងថា ដំណាក់កាលដំបូងនៃខ្លាញ់រុំថ្លើមមិនបង្កគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែវាអាចបណ្ដាលឱ្យខូចថ្លើមធ្ងន់ធ្ងរ និងក្រិនថ្លើម ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ មិនតែប៉ុណ្ណោះទេ ក្រុមដែលមានហានិភ័យខ្ពស់នៃជំងឺខ្លាញ់រុំថ្លើមគឺ មនុស្សដែលមានអាយុលើសពី៥០ឆ្នាំ មនុស្សធាត់ អ្នកលើសទម្ងន់ អ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ អ្នកដែលមានសម្ពាធឈាមខ្ពស់ និងកើនឡើងកូលេស្ដេរ៉ុលខ្ពស់។

ជាការពិតណាស់ ថ្លើមមានជាតិខ្លាញ់ច្រើនមិនមានរោគសញ្ញានៅក្នុងដំណាក់កាលដំបូងនោះទេ វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីឱ្យដឹងថាថ្លើមមានបញ្ហាអ្វីឬអត់ គឺត្រូវធ្វើតេស្តឈាម។ អ្នកដែលមានជំងឺ Fibrosis (ដំណាក់កាលធ្ងន់ធ្ងរនៃខ្លាញ់រុំថ្លើម) អាចមានរោគសញ្ញារួមមាន ការឈឺចាប់ ឬឈឺចាប់នៅផ្នែកខាងលើខាងស្ដាំនៃពោះ អស់កម្លាំងខ្លាំង និងការសម្រកទម្ងន់ជាដើម។ នៅពេលដែលជំងឺក្រិនថ្លើមកើតឡើង អ្នកជំងឺអាចមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះដូចជា ស្បែកលឿង និងភ្នែកស រមាស់ស្បែក ហើមជើង ហើមកជើង និងហើមពោះជាដើម។

 

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
8.1 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
6.5 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia