បើនិយាយពីវិធីរស់នៅឱ្យអាយុ១០០ឆ្នាំ ច្បាស់ជាមនស្សជាច្រើន គិតដល់របបអាហារថាញុំាបែបណា ញុំាអ្វីខ្លះ អាហារអ្វីទៅធ្វើឱ្យអ្នកមានសុខភាពល្អ មិនងាយឈឺច្រើន។ពិតជាមិនខុសនោះទេ អាហារគឺជួយទ្រទ្រង់រាងកាយឱ្យលូតលាស់ មានសុខភាពល្អ។ ក៏ប៉ុន្ដែរបបអាហារគឺគ្រាន់ជាវិធីសាស្រ្តមួយក្នុងចំណោមវិធីសាស្រ្តរស់នៅបានអាយុវែង។
អាស្រ័យហេតុនេះហើយ ក្នុងថ្ងៃនេះផងដែរ ក្រុមការងារចាបបៃតង សូមចែករំលែកគន្លឹះយកអាយុវែងរបស់អ្នកដែលមានអាយុវែង រហូត១០០ឆ្នាំជាង។ ជាងភាគច្រើនគាត់ធ្វើជាប្រចាំថ្ងៃពេញ១សប្ដាហ៍របស់គាត់ ដែលធ្វើឱ្យគាត់អាចរស់បានយូរ ហើយអាយុវែងសុខភាពល្អនេះបើយោងតាមរយៈប្រភព cnbc។
ទី១គឺគិតវិជ្ជមាន៖ លោកយាយRoslyn Menaker អាយុ ១០៣ ឆ្នាំ គាត់បានចែករំលែងក្បួន១ដែលធ្វើឱ្យគាត់មមានអាយុវែង សុខភាពល្អ នោះគីគាត់ណែនាំឱ្យគិតវិជ្ជមាន មើលរឿងជាច្រើនក្នុងផ្លូវល្អ ក៏អាចធ្វើឱ្យផ្លូវចិត្តយើងល្អ ផ្លូវចិត្តរឹងមាំនោះរឿងល្អក៏ងាយនឹងកើតមានឡើងលើខ្លួនឯងដូចគ្នា។
ទី២ដើរជាប្រចាំថ្ងៃ៖ Malcom Idelson មានអាយុ៩៤ឆ្នាំ បានចែករំលែកថា គាត់ដើរជាប្រចាំថ្ងៃ និងបានណែនាំថា ដើរដោយសប្បាយចិត្តកុំបង្ខំនិង ត្រូវមានទម្លាប់ដើរបែបនេះរាល់ថ្ងៃ រយៈពេលតាមដែលអ្នកអាចធ្វើបាន ព្រោះល្អសម្រាប់សុខភាពខ្លាំង។ មួយវិញទៀត ការស្រាវជ្រាវបង្ហាញថា ការដើរ ១០០០០ ជំហានក្នុងមួយថ្ងៃ រយៈពេល ៣០នាទីក្នុងល្បឿនលឿនអាចជួយឱ្យអ្នកមានអាយុវែង និងកាត់បន្ថយហានិភ័យនៃជំងឺធ្ងន់ធ្ងរ និងការស្លាប់លឿន។
ទី៣ជាចំណុចពិសេសមួយផងដែរ គឺការទៅពិនិត្យសុខភាពរបស់ខ្លួនជាប្រចាំថ្ងៃ ក៏អាចជួយដល់អ្នកផងដែរ។ ជាពិសេសអ្នកដែលមានប្រវត្តិគ្រួសារមានជំងឺប្រចាំកាយ ដូចជាជំងឺទឹកនោមផ្អែម លើសឈាមបេះដូងជាដើម ។ត្រូវតែតាមដានសុខភាពខ្លួនជាប្រចាំ និងពិភាក្សាជាមួយគ្រូពេទ្យដើម្បីកាត់បន្ថយហានិភ័យកើតជំងឺនោះឡើងមក។ ពីព្រោះការពិនិត្យសុខភាពអាចជួយឱ្យអ្នកដោះស្រាយបញ្ហាជំងឺណាមួយដែលបម្រុងនឹងកើតមកលើអ្នកនិង អាចព្យាបាលទាន់ពេលវេលា។ ជាឧទាហរណ៍ផ្អែកតាមការចែករំលែករបស់លោក វេជ្ជបណ្ឌិត ហង្ស ដារ៉ា ក៏បានចែករំលែកឱ្យដឹងថា ប្រសិនណាអ្នកចង់ការពារជំងឺតម្រងនោម គាត់ណែនាំឱ្យតេស្ត៣មុខនេះកុំខាន បើត្តេសបានអាចជួយកាត់បន្ថយហានិភ័យជំងឺតម្រងនោមបានច្រើនបំផុតទី១ពិនិត្យសម្ពាធឈាម ទី២ការពិនិត្យសមត្ថភាពតម្រងនោម ទី៣ម្រិតប្រូតេអ៊ីនក្នុងទឹកនោម។
ជាចុងក្រោយក្រៅពីញុំារបបអាហារល្អៗដែលធ្វើឱ្យអ្នកមានសុខភាពល្អ មិនងាយឈឺរាងកាយមាំមួនជាដើម សូមកុំភ្លេចក្បួនទាំង៣ខាងលើនេះផង ព្រោះក៏ជាក្បួនល្អមួយជួយឱ្យអ្នកមានអាយុវែង អាយុ១០០ឆ្នាំបានផងដែរ៕
អត្ថបទដោយ៖ ធីតា