ជំងឺ
វេជ្ជបណ្ឌិតវ័យ ១០០ឆ្នាំប្រាប់ពីវិធីបញ្ចៀស​ជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម
Tror Sopheap
February 29 2024
8.9 K views

មនុស្សយើងសព្វថ្ងៃនេះ បើមានជំងឺរស់ក្នុងខ្លួនហើយ ពិតជាមានអារម្មណ៍លំបាកវេទនាណាស់។ ជាពិសេសអ្នកត្រូវដឹងពីវិធីសាស្រ្តរបស់វេជ្ជបណ្ឌិត John Scharffenberg ដែលមានវ័យ ១០០ឆ្នាំជួយការពារជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាម។ គាត់បានលើកឡើងថា កុំធ្វើរឿងទាំង ៦នេះ កុំផឹកគ្រឿងស្រវឹង(១) កុំថ្នាំជក់(២) កុំអសកម្មផ្នែករាងកាយ(៣) កុំឱ្យលើសគីឡូ(៤) កុំហូបសាច់ច្រើនពេក(៥) និងកុំហូបអាហារមានជាតិស្ករកែច្នៃច្រើនពេក(៦) ពេលអ្នកមានទម្លាប់បែបនេះ អ្នកនឹងរស់នៅកាត់បន្ថយជំងឺលើសឈាមបាន៨០% និងទឹកនោមផ្អែម ៨៨% ឯណោះ។

ពេលអ្នកកុំធ្វើរឿងទាំង ៦យ៉ាងនេះ អ្នករស់នៅលែងត្រូវការថ្នាំពេទ្យទៀតហើយ វាជារបៀបរស់នៅចិញ្ចឹមសុខភាពល្អឱ្យអ្នកនៅឆ្ងាយពីជំងឺផ្សេងៗផងដែរ។ មានសំណួរគេបានសួរលោកវេជ្ជបណ្ឌិត Scharffenberg ថា អ្នកលើសគីឡូប្រឈមជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមខ្ពស់មែនទេ? ហើយលោកវេជ្ជបណ្ឌិតឆ្លើយបតថា នេះជាការពិត។ អ្នកមានជម្រើស២ ដើម្បីការពារជំងឺនេះទី១.អ្នកត្រូវរៀបចំរបបអាហារមួយថ្ងៃញ៉ាំបីពេលឬពីរពេលជាអាហារធំ ដែលស្ថិតលើបន្លែ ផ្លែឈើ ត្រី និងសាច់ចំនួនតិច កុំហូបអាហារតូចៗ ច្រើនពេកវានាំឱ្យអ្នកលើសគីឡូតោងតែជំងឺចូលខ្លួនទេ។

សម្រាប់ជម្រើសទី២វិញគឺលំហាត់ប្រាណ ទោះបីខ្ញុំមានអាយុ ១០០ឆ្នាំខ្ញុំនៅតែហាត់ប្រាណដដែល។ លំហាត់ជួយបញ្ចុះជាតិស្ករនិងជាតិខ្លាញ់ចេញពីរាងកាយ។ ពេលអ្នកហាត់ប្រាណរួច សរសៃឈាមរបស់អ្នកដើរស្រួលព្រោះតែវាកម្ចាត់ជាតិពុលនិងបញ្ចេញអរម៉ូនអារម្មណ៍រីករាយផងដែរ។ នេះជាបច្ចេកទេសក្នុងការផ្លាស់ប្តូររបៀបរស់នៅការពារជំងឺលើសឈាមនិងទឹកនោមផ្អែម។ មានដឹងអាក្រក់មួយ សព្វថ្ងៃនេះមនុស្សមួយធំនៅអាមេរិកកំពុងឈឺក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនៃជីវិតរបស់ពួកគេ តស៊ូជាមួយការលេបថ្នាំជាប្រចាំថ្ងៃ។

សូម្បីតែលោកគ្រូពេទ្យ ចាន់ភក្ដី បានបញ្ជាក់បន្ថែមទៀតថា ការពិនិត្យសុខភាពរយៈពេលមួយឆ្នាំម្តងឬពីរម្តងសម្រាប់ប្រជាជនយើងដើម្បីដឹងពីអាការៈជំងឺរយៈពេល៥ឆ្នាំខាងមុន ហើយយើងអាចការពារជំងឺទុកជាមុន។ ព្រោះការពិនិត្យសុខភាពជួយការពារជំងឺទឹកនោមផ្អែមទុកជាមុនយ៉ាងល្អថាយើងលើសកម្រិតជាតិស្ករនិងខ្លាញ់កម្រិតណា? ឬមួយទៀតដឹងថា យើងកើតជំងឺទឹកនោមផ្អែមកម្រិតស្រាល ឬកម្រិតធ្ងន់ធ្ងរ? ហើយគួរហូបអាហារបែបណាល្អសុខភាព និងធ្វើលំហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករក្នុងឈាមជាដើម”។

ដូច្នេះ បើសរុបឱ្យយខ្លីគឺថា កុំធ្វើរឿងទាំង៦នេះ អ្នកគួរតែផ្តោតអារម្មណ៍លើរបបអាហារពេលណាគួរហូប ពេលណាមិនគួរហូរ ព្យាយាមបញ្ចុះជាតិស្ករនិងគីឡូដោយការធ្វើលំហាត់ប្រាណ ហើយគួរតែពិនិត្យសុខភាពមួយឆ្នាំមួយម្តងជាការល្អបំផុត។ ដំណេកក៏ជារឿងសំខាន់ដែរ បើដេកអត់លក់ទេ អ្នកគួរធ្វើសមាធិ អានសៀវភៅ ស្តាប់ចម្រៀង សំខាន់សម្រួលអារម្មណ៍ឱ្យស្ងប់... រឿងទាំងអស់នេះជាទម្លាប់រស់នៅជាប្រចាំថ្ងៃរបស់អ្នក។ ទម្លាប់ល្អដុះសុខភាពល្អ រស់គ្មានជំងឺនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព 

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2314

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia