ជំងឺ
ស្រ្ដីមានផ្ទៃពោះម្នាក់ក្អួតចេញសុទ្ធតែដង្កូវ ក្រោយបរិភោគអាហារឆៅញឹកញាប់

អ្នកជំងឺមានផ្ទៃពោះម្នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ DonSak ក្នុងខេត្ត Surat Thani ប្រទេសថៃ បានរកឃើញដង្កូវពោះវៀនធំចំនួន២ ដែលដង្កូវៗនីមួយៗមានប្រវែងលើសពី ១០-១៥សង់ទីម៉ែត្រ នៅក្នុងក្អួតរបស់នាង ខណៈគ្រូពេទ្យជឿជាក់ថាដង្កូវដែលចេញពីក្អួតរបស់អ្នកជំងឺនោះគឺបណ្ដាលមកពីនាងបរិភោគអាហារឆៅច្រើន និងហូបបន្លែ ផ្លែឈើដែលលាងមិនបានស្អាតទើបធ្វើឲ្យមានបរាសិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thehaiger

ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថា ស្ត្រីមានផ្ទៃពោះ៨ខែ នោះមានអាយុ២៧ ដោយនាងមានអាការឈឺពោះ ក្អួតចង្អោរ អស់រយៈពេល១ថ្ងៃមុនពេលនាងទៅមន្ទីរពេទ្យ។ លុះពេលមកដល់មន្ទីរពេទ្យស្ត្រី​រូប​នេះបាន​ក្អួត​ចំនួន២​ដង​ទៀត​ ដោយ​ក្អួតនោះគេឃើញមានដង្កូវ​ប្រវែង​១០​ទៅ​១៥​សង់ទីម៉ែត្រ​ចំនួន២​ក្បាល។

ផ្អែកលើការធ្វើតេស្តមន្ទីរពិសោធន៍បានបង្ហាញពីវត្តមានរបស់ដង្កូវមួយប្រភេទឈ្មោះ Ascaris lumbricoides ដែលជាប្រភេទដង្កូវមូលពោះវៀន។ តាមការសាកសួរអ្នកជំងឺបានសារភាពថា ខ្លួនបានហូបអាហារឆៅស្ទើរតែជារៀងរាល់ថ្ងៃ រួមជាមួយនឹងបន្លែស្រស់ៗ។

យ៉ាងណាមិញវេជ្ជបណ្ឌិត​បានសន្និដ្ឋាន​ថា ស្ត្រី​នោះ​បាន​ឆ្លង​មេរោគ​ដង្កូវ​ទឹក​ក្នុង​ពោះវៀន​ដោយ​ទទួលទាន​ផ្លែឈើ និង​បន្លែ​ដែលមាន​ពង​ដង្កូវ​មូល​។ ខណៈរាងកាយរបស់មនុស្សអាចលេបស៊ុតទាំងនេះតាមរយៈអាហារដែលមានមេរោគ ហើយពួកវាញាស់ទៅជាដង្កូវនៅក្នុងបរិស្ថានដែលសើម នៅពេលដែលដង្កូវចូលទៅក្នុងពោះវៀនតូច ពួកគេអាចវិវត្តទៅជាដង្កូវពេញវ័យ។

ខាងមន្ទីរពេទ្យក៏បានណែនាំកុំឱ្យបរិភោគសាច់ឆៅ ឬមិនទាន់ឆ្អិន និងអាហារសមុទ្រ។ នៅពេលរៀបចំបន្លែ និងផ្លែឈើស្រស់ គួរតែលាងសម្អាតឱ្យបានច្រើនដង ដើម្បីធានាសុវត្ថិភាព កុំឲ្យមានដង្កូវ ឬបរាសិតមិនល្អចូលទៅក្នុងពោះវៀន ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia