អាហារ
កង្វះវីតាមីន៥ ធ្វើឱ្យសក់ជ្រុះខ្លាំងជាប្រចាំថ្ងៃ បើព្យាបាលមិនទាន់ទេអាចនឹងទំពែក ឬកើតរោគស្បែកក្បាល
Pheakdey Pao
October 20 2022
1.1 K views

ការ​ជ្រុះ​សក់​ ជា​បញ្ហា​ប្រឈម​ទូទៅ​មួយ​​ប៉ះពាល់​​រូបសម្រស់ ហើយក៏ជាសញ្ញាអាក្រក់មួយបង្ហាញពីបញ្ហាសុខភាពរាងកាយ។ ជាមួយគ្នានេះ បញ្ហាជ្រុះសក់ ក៏មានជាប់ពាក់ព័ន្ធទៅនឹងកត្តាកង្វះវីតាមីននៅក្នុងខ្លួនដូចគ្នា ដោយសារតែយើងពុំបានញុំាអាហារដែលសម្បូរទៅដោយវីតាមីនទាំងនោះគ្រប់គ្រាន់។

ផ្អែកទៅតាមប្រភព webmd បានបង្ហាញពីការលើកឡើងរបស់វេជ្ជបណ្ឌិត Abraham Armani, MD ឯកទេសវះកាត់ ព្យាបាលស្បែក និងបញ្ហាជ្រុះសក់នៅទីក្រុង Dallas រដ្ឋ Texas បានបង្ហាញថា ស្បែកដុះលូតលាស់បានល្អ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាវីតាមីន និងសារជាតិចិញ្ចឹមផ្សេងៗទៀតដែលមនុស្សគ្រប់រូបទទួលបានមកពីចំណីអាហារប្រចាំថ្ងៃ ដោយសារវីតាមីន និងសារជាតិចិញ្ចឹមទាំងនោះរួមមាន៖

១. ជាតិដែក៖ ជាតិដែករួមចំណែកដល់ការផលិតអេម៉ូក្លូប៊ីន ដែលជួយផ្តល់សារធាតុចិញ្ចឹម និងអុកស៊ីហ្សែនដល់ឫសសក់។ នៅពេលណា​គ្មាន​ជាតិ​ដែក​គ្រប់គ្រាន់បំពេញក្នុងរាងកាយ នោះសក់ក្បាល​នឹ​​ដុះ​លូតលាស់មិនល្អទេ ​ធ្វើ​ឱ្យ​សក់​ស្តើងពី១ថ្ងៃទៅថ្ងៃ។

២. វីតាមីន D៖ ក្រុមមនុស្សកង្វះវីតាមីន D ជាទូទៅគឺមានបញ្ហាស្បែកក្បាលផ្សេងៗដូចជា សក់អាចស្តើង ឬឈប់លូតលាស់ ស្បែកក្បាលអាចងាយនឹងកើតមេរោគផ្សិត-ល-។

៣. ស័ង្កសី៖ កង្វះស័ង្កសី អាចបណ្តាលឱ្យជ្រុះសក់ដូចគ្នាទៅនឹងជាតិដែក និងអាចបំផ្លាញសក់ដែលនៅសេសសល់ បណ្តាលឱ្យវាខូចជាបន្តបន្ទាប់ បង្កស្បែកក្បាលវិវត្តទៅជាទំពែក។

៤. សេលេញ៉ូម៖ ជារឿងកម្រណាស់តែមានមនុស្សកង្វះសារជាតិសេលេញ៉ូម ប៉ុន្តែនៅពេលដែលវាកើតឡើង គឺអាចរំខានដល់ដំណើរការនៃក្រពេញទីរ៉ូអ៊ីត អាចបណ្តាលបាត់បង់សក់លឿនតែម្តង និងសូម្បីតែរោមភ្នែករោមចិញ្ចើមក៏ត្រូវជ្រុះដូចគ្នា។

៥. កង្វះ បាយអូនទីន ( Biotin ) ឬ វីតាមីន B –complex៖ វីតាមីន១ប្រភេទនេះ មានតួនាទីសំខាន់ក្នុងាកររំលាយអាហារប្រូតេអ៊ីន និងដំណើរការជាតិស្ករ។ កង្វះ Biotin នឹងធ្វើឱ្យស្ថានភាពប្រព័ន្ធភាពសុំារាងកាយងាយធ្លាក់ចុះ បង្កឱ្យកើតជាជំងឺរលាកស្បែកធ្ងន់ធ្ងរ និង alopecia ដែលជាកត្តាធ្វើឱ្យគល់រោមលើស្បែក ឬក៏សក់ក្បាល ងាយរលាក បង្កឱ្យរោមលើរាងកាយ និងស្បែកក្បាល។

ជាដំណោះស្រាយដ៏ល្អ ដើម្បីព្យាបាលស្បែកក្បាលឱ្យទាន់ពេលវេលាដោយសារបញ្ហាកង្វះវីតាមីនក្នុងខ្លួន វេជ្ជបណ្ឌិត Abraham Armani លើកទឹកចិត្តឱ្យអ្នកជំងឺដែលកំពុងប្រឈមបញ្ហាជ្រុះសក់ច្រើនជារៀងរាល់ថ្ងៃត្រូវទៅធ្វើ​រោគ​វិនិច្ឆ័យ​ ដើម្បីតេស្តរកនូវបញ្ហាកង្វះវីតាមីនក្នុងខ្លួន និងពិភាក្សានូវស្វែងរកនូវកត្តាច្បាស់លាស់ដែលធ្វើឱ្យជ្រុះសក់ខ្លាំងរហូតមើលឃើញស្បែកក្បាលច្បាស់៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#អាហារ

សាកហូបអាហារ ៥នេះ ជួយកាត់រំលាយជាតិខ្លាញ់ក្បាលបានលឿន
Tror Sopheap
December 2 2024
359 views

#អាហារ

ពិបាកចិត្តលើសគីឡូ! ៤វិធីក្នុងការញ៉ាំអាហារឱ្យអ្នករំលាយជាតិខ្លាញ់ក្បាលពោះ
Tror Sopheap
December 1 2024
221 views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
829 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
709 views
អត្ថបទថ្មីៗ
#អាហារDecember 13 2024
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
#អត្ថបទ PRDecember 13 2024
អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
#ព័ត៌មានDecember 12 2024
ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានDecember 12 2024
ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia