អាហារ
កង្វះកាល់ស្យូមធ្វើឱ្យឆ្អឹងពុក ស្បែកស្តើង! នេះជាអាហារសម្បូរជាតិកាល់ស្យូមបំផុតត្រូវញ៉ាំរាល់ថ្ងៃ

កង្វះ​ជាតិ​កាល់ស្យូម ​មានផលប៉ះពាល់​ខ្លាំងដល់​គ្រប់​ផ្នែក​នៃ​រាង​កាយរបស់មនុស្ស ជាពិសេសធ្វើឱ្យ ក្រចក​មានសភាពទន់ សក់​លូតលាស់​យឺតនិង​ងាយ​ដាច់ ហើយស្បែក​ក៏ស្តើងផងដែរ។ កាល់ស្យូម​​មាន​តួនាទី​សំខាន់​ក្នុង​ការ​ បញ្ជូន​សរសៃប្រសាទ និង ​កន្ត្រាក់​ចលនាសាច់ដុំ។ ក្នុងករណីធ្ងន់ធ្ងរកង្វះជាតិកាល់ស្យូមអាចបណ្តាលឱ្យមនុស្សប្រកាច់បាន។

យ៉ាងណាមិញយោងតាមការណែនាំរបស់ healthline បានឱ្យដឹងថាកាល់ស្យូមជាសារធាតុចាំបាច់ដែលមនុស្សគ្រប់គ្នាទៅតែមានមិនអាចខ្វះបានឡើយនៅក្នុងរាងកាយ។ ដូច្នេះសម្រាប់កុមារ មនុស្សពេញវ័យ និងវ័យចំណាស់ ត្រូវការញុំាជាតិកាល់ស្យូមទៅតាមបរិមាណកំណត់ តាមអាយុខាងក្រោម៖

១. កុមារ និងមនុស្សវ័យជំទង់

· កុមារអាយុ ៩-១៨ ឆ្នាំ ត្រូវញុំា១៣០០ មីលីក្រាមក្នុង១ថ្ងៃ

· កុមារអាយុ ៤-៨ ឆ្នាំ ត្រូវញុំា ១០០០ មីលីក្រាមក្នុង១ថ្ងៃ

· កុមារ ១-៣ ឆ្នាំ ត្រូវញុំា ៧០០ មីលីក្រាមក្នុង១ថ្ងៃ

· កុមារអាយុ ៧-១២ ខែ ត្រូវញុំា២៦០ មីលីក្រាមក្នុង១ថ្ងៃ

· កុមារ ០-៦ ខែ ត្រូវញុំា២០០ មីលីក្រាមក្នុង១ថ្ងៃ។

២. មនុស្សពេញវ័យ និងមនុស្សចាស់

· ស្ត្រីអាយុ ៧១ ឆ្នាំឡើងទៅ ត្រូវញ៉ាំ ១២០០ មីលីក្រាមក្នុង១ថ្ងៃ

· ស្ត្រីអាយុ ៥១-៧០ ឆ្នាំត្រូវញ៉ាំ ១២០០ មីលីក្រាមក្នុង១ថ្ងៃ

· ស្ត្រីអាយុ ៣១-៥០ ឆ្នាំត្រូវញ៉ាំ ១០០០ មីលីក្រាមក្នុង១ថ្ងៃ

· ស្ត្រីអាយុ ១៩-៣០ ឆ្នាំត្រូវញ៉ាំ ១០០០ មីលីក្រាមក្នុង១ថ្ងៃ។

បន្ថែមពីលើនេះទៀត ដើម្បីទទួលបានជាតិកាល់ស្យូមផ្គត់ផ្គង់រាងកាយឱ្យគ្រប់គ្រាន់តាមការកំណត់ អ្នកត្រូវញុំាអាហារខាងក្រោម៖

១.ទឹកដោះគោជូរ៖ ទឹកដោះគោជូរ ឬយ៉ាអួជាច្រើនប្រភេទសម្បូរទៅដោយ ប្រូបាយអូទិក ដែលជាប្រភេទបាក់តេរីមានប្រយោជន៍ដែលអាចលើកកម្ពស់មុខងារប្រព័ន្ធភាពស៊ាំ ធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង និងបង្កើនការស្រូបយកសារធាតុចិញ្ចឹម។ ដើម្បីទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់១ថ្ងៃអ្នកត្រូវញ៉ាំទឹកដោះគោជូរមួយពែងចំណុះ (២៤៥ ក្រាម)។

២. ត្រីសាម៉ុង៖ ត្រីសាម៉ុងផ្ទុកទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន និងអាស៊ីតខ្លាញ់អូមេហ្គា៣ ជួយដល់សុខភាពបេះដូង ខួរក្បាល និងស្បែករបស់។ ដើម្បីទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់១ថ្ងៃអ្នកត្រូវញ៉ាំត្រីសាម៉ុងឱ្យបាន ៩២ ក្រាម។

៣. សណ្តែកសៀង៖ សណ្តែកសៀង មានជាតិសរសៃ ប្រូតេអ៊ីន ជាតិដែក ស័ង្កសី ម៉ាញេស្យូម និងប៉ូតាស្យូម​ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ។ ដើម្បីទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់១ថ្ងៃអ្នកត្រូវញ៉ាំសណ្តែកសៀងឱ្យបាន ១៧២ ក្រាម។

៤. ទឹកដោះគោស្រស់៖ ទឹកដោះគោស្រស់ គឺជាប្រភពជាតិកាល់ស្យូមដ៏ល្អដែលមានផ្ទុកទៅដោយប្រូតេអ៊ីន វីតាមីន A និង ​វីតាមីន D។ ដើម្បីទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់១ថ្ងៃអ្នកត្រូវញុំាទឹកដោះគោស្រស់ឱ្យបាន ២៣៧ មីលីលីត្រ(មួយពែង)។

៥. បន្លែបៃតង៖ បន្លែស្លឹកបៃតងដូចជា ស្ពៃ​ខ្មៅ និង ​ខាត់ណា ជាដើមគឺមានផ្ទុកសារធាតុ oxalates ខ្ពស់ជួយបំពេញជាតិកាល់ស្យូមក្នុងខ្លួនរបស់មនុស្សឱ្យគ្រប់គ្រាន់។ ដើម្បីទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់១ថ្ងៃអ្នកត្រូវញុំាបន្លែបៃតងឱ្យបាន ១៩០ ក្រាមក្នុង១ថ្ងៃ៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia