ជំងឺ
របបអាហារ៣យ៉ាងគួរចៀសវាងបើ អ្នកកំពុងស្លេកស្លាំង គ្មានកម្លាំងខ្វះឈា.ម កុំញុំាប្រយ័ត្នធ្វើទុកលើសដើម
Thida Pet
November 14 2023
1.7 K views

ភាពស្លេកស្លាំងគឺជាស្ថានភាពមួយដែលរាងកាយមិនអាចផលិតគ្រាប់ឈាមក្រ​ហមមកគ្រប់គ្រាន់។ មូលងហេតុដែលធ្វើឱ្យខ្វះគ្រាប់ឈាមក្រហមមានច្រើនប្រភេទ តែការខ្វះគ្រាប់ឈាមក្រហមព្រោះខ្វះជាតិដែកគឺជាមូលហេតុចម្បងមួយនៃជំងឺខ្វះគ្រាប់ឈាមក្រហម។

ជំងឺខ្វះគ្រាប់ឈាមក្រហមនេះបើកើតលើស្រ្តីមានផ្ទៃពោះ អាចប៉ះពាល់ដល់ការបន្ដពូជរបស់ស្រ្តី ធ្វើឱ្យទារកកើតមិនគ្រប់ខែ ទារកមិនគ្រប់គីឡូ និងការថយចុះការលូតលាស់រាងកាយនឹងខួរក្បាលរបស់កុមារផងដែរ។ សម្រាប់ស្រ្តីដែលមករដូវក៏ប្រឈមជាមួយបញ្ហាខ្វះគ្រាប់ឈាមក្រហមខ្លាំងណាស់ដែរ។ បើយោងតាមរយៈអង្គការសុខភាពពិភពលោកWHOបានឱ្យដឹងថា 29.9%ស្ត្រីដែលមានអាយុពី 15-49 ឆ្នាំទទួលរងពីភាពស្លេកស្លាំងខ្លាំងណាស់។

ជាមួយគ្នានេះដែរ ប្រសិនណាអ្នកជាមនុស្សដែលកំពុងមានបញ្ហាខ្វះជាតិដែក ខ្វះឈាម គេហាមទទួលទានក្រុមអាហារនិងភេសជ្ជៈទាំងនេះ៖

-ចៀសវាងសារធាតុ Gluten៖ សម្រាប់បងប្អូនមានបញ្ហាស្លេកស្លាំងគួរតែចៀសវាងក្រុមអាហារដែលមាសារធាតុGluten។ ព្រោះសារធាតុនេះអាចធ្វើឱ្យភាពស្លេកស្លាំងរបស់អ្នកកាន់តែធ្ងន់ធ្ងរជាងមុន។ Gluten អាចបំផ្លាញជញ្ជាំងពោះវៀន និងការពារការស្រូបយកជាតិដែក និងអាស៊ីតហ្វូលិក ដែលតម្រូវឱ្យផលិតកោសិកាឈាមក្រហម។

-ក្រុមអាហារសម្បូរសារធាតុប៉ូលីហ្វេណុល៖ សារធាតុនេះមាននៅក្នុងកាហ្វេ តែ កាកាវជាដើម។ ដូច្នេះប្រសិនណាអ្នកកំពុងតែស្លេកស្លាំងខ្លាំង គួរតែព្យាយាមចៀសវាងក្រុមអាហារខាងលើ ព្រោះអាចធ្វើឱ្យងាការស្លេកស្លាំង ការខ្វះឈាមកាន់តែអាក្រក់ទៅៗ។

-ចៀសវាងទទួលទានគ្រឿងស្រវឹង៖ ផឹកស្រាមិនត្រឹមតែខូចសុខភាពផ្នែកផ្សេងៗក្នុងរាងកាយ ដូចជាថ្លើម ក្រពះពោះវៀន តែប៉ុណ្ណោះទេ តែស្រាក៏ប៉ះពាល់ខ្លាំងសម្រាប់អ្នកមានបញ្ហាខ្វះគ្រាប់ឈាម ស្រាបានធ្វើឱ្យប៉ះពាល់ដល់ការផលិតគ្រាប់ឈាមក្រហម​។ ព្រោះស្រាបានធ្វើឱ្យរាងកាយពិបាកស្រូបយកជាតិដែកពីអាហារដែលញុំាចូល ដើម្បីទៅចូលរួមក្នុងការផលិតគ្រាប់ឈាមក្រហមឡើងមក។

ជាមួយគ្នានេះដែរ បើអ្នកកំពុងខ្វះជាតិដែក គួររកប្រភេទអាហារសម្បូរជាតិដែក១ក្រុមនេះញុំាកុំខានជួយបំពេញគ្រាប់ឈាមក្រហមមកវិញ និងជួយឱ្យរាងកាយស្រូបយកជាតិដែកបានលឿន។​ សម្រាប់មនុស្សស្រីនិងប្រុសមានអាយុចាប់ពី 19 ទៅ 50 ឆ្នាំគួរតែមានទទួលទានជាតិដែក8 មីលីក្រាម / ថ្ងៃសម្រាប់បុរស 18mg / ថ្ងៃសម្រាប់ស្ត្រី។ ព្រោះបើអ្នកខ្វះជាតិដែក នឹងធ្វើឱ្យអ្នកពិបាកក្នុងការផ្ដោតអារម្មណ៍ ឈឺក្បាល វិលមុខ និងស្លេកស្លាំងខ្លាំង​ពិបាកក្នុងការធ្វើសកម្មភាពផ្សេងៗ

-ពពួកអាហារសម្បូរវីតាមីនស៊ី ក្រុមអាហារបន្លែសម្បូរវីតាមីនស៊ី អាចជួយជម្រុញឱ្យរាងកាយងាយស្រូបយកជាតិដែកលឿន ដើម្បីចូលរួមក្នុងការផលិតគ្រាប់ឈាមក្រហម ក្រុមអាហារទាំងនោះមានដូចជា៖

  • ផ្លែក្រូច
  • ប៉េងប៉ោះ
  • ផ្លែប៊ឺរី
  • ផ្លែ​គី​វី
  • ផ្លែឪឡឹក
  • បន្លែស្លឹកបៃតង
  • ម្ទេស

-ពពួកសាច់ដែលសម្បូរដោយជាតិដែកមានដូចជា៖ សាច់គោ ស៊ុត គ្រឿងសមុទ្រមាន ក្ដាម ខ្យង បង្ការ បង្កង ថ្លើមសត្វ​សាច់ត្រី សាម៉ុនជាដើម។

ដូច្នេះហើយប្រសិនណាអ្នកកំពុងតែខ្វះឈាម ព្រោះខ្វះជាតិដែក អាចចៀសវាងក្រុមអាហារដែលបានរៀបរាប់ខាងលើបាន ព្រោះបើអ្នកកាន់តែញុំាអាហារបេបនេះអាចធ្វើឱ្យអ្នកប្រឈមខ្វះជាតិដែកកាន់តែខ្លាំងមិនខាន។ មួយវិញទៀតប្រសិនអាចរកអាហារសម្បូរជាតិដែលបានបញ្ជាក់ខាងលើញុំាឱ្យបានគ្រប់គ្រាន់៕

អត្ថបទដោយ៖ ធីតា

ឯកសារយោង៖ https://www.healthdirect.gov.au/foods-high-in-iron

Anemia may be linked to Anxiety


 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia