ចិត្តសាស្ត្រ
ទម្លាប់ទាំង០៥នេះ ធ្វើឱ្យជនជាតិជប៉ុនរស់នៅរីករាយ និងប្រឆាំងជំងឺ
Tror Sopheap
August 6 2021
314 views


រាល់មនុស្សគ្រប់រូបដែលរស់នៅលើផែនដីមួយនេះ គឺសុទ្ធសឹងតែ ប្រាថ្នាចង់បានការរស់នៅដោយសុខសាន្ត ប្រកដដោយអាយុយឺនយូ ជាពិសេសនោះគឺសុខភាពល្អគឺជាកត្តាចម្បងដែលមនុស្សគ្រប់គ្នាត្រូវការ ដូចពាក្យមួយឃ្លានិយាយថា សុខភាពល្អ ជាទ្រព្យដ៏មានតម្លៃ។ នៅក្នុងនេះផងដែរ យើងសង្កេតឃើញថា ជនជាតិជប៉ុន គឺជាជនជាតិមួយដែលមានការរស់ប្រកបដោយអាយុវែង និងមានសុខភាពល្អ។

តើអ្វីដែលជាអាថ៍កំបាំងស្ថិតនៅពីក្រោយចំណុចពិសេសទាំងនេះ?

 បើយោងទៅតាមការស្រាវជ្រាវ  គេបានបញ្ជាក់ឱ្យឃើញថាជនជាតិនេះមានរបៀបថែសុខភាពបានល្អជាងសាសន៍ដទៃ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តសាមញ្ញាទាំង ០៥ ដែលអ្នកអាចយកមកអនុវត្តតាមជប៉ុនបាន ដើម្បីឱ្យសុខភាណរឹងមាំ និងអាយុវែង៖

១. កុំចូលនិវត្តន៍

ប្រជជាជនជប៉ុននៅកោះអូគីណាវ៉ា មានអាយុវែង និងសុខភាពរឹងមាំ មកពីរកឃើញកិច្ចការដែលខ្លួនស្រឡាញ់ ហើយពួកគេតែងរីករាយនឹងវាជាប្រចាំថ្ងៃ។ ហើយពួកគេគ្មានគំនិតចូលនិវត្តន៍នោះទេ។ មានពាក្យមួយរបស់ពួកគេនិយាយថា “ចូរអ្នករក្សាសកម្មភាព ហើយកុំចូរនិវត្តន៍”។ យើងបានឃើញយាយតារបស់យើងនៅស្រុកខ្មែរ ពួកគាត់មិនដែលនៅស្ងៀមទេ ពួកគេតែងតែធ្វើសកម្មភាពរហូត...។

២. សន្សឹមៗកុំបំបោល

ចូរកុំប្រហែសជាមួយនឹង រាល់សកម្មភាពដែលយើងបានធ្វើជារៀងរាល់ថ្ងៃ។ ទោះបីជាយើងធ្វើអ្វីក៏ដោយ កុំប្រញាប់ខ្លាំងពេក នាំឱ្យមានការភ្លាំងភ្លាត់​ ត្រូវចេះរៀបចំផែនការ និងពេលវេលាសម្រាប់ជីវិតឱ្យបានច្បាស់លាស់។ ទុកឱកាសឱ្យខួរក្បាល និងរាងកាយរបបស់យើងបានសម្រាកលំហែរខ្លះ ទើបជីវិតរសើនៅរបស់យើងបានប្រកបដោយតុល្យភាព។

៣. ហូបពាក់កណ្តាល់ក្រពះ

ការហូបអាហារឱ្យត្រឹមត្រូវ នៅជប៉ុន គឺមានគោលការណ៍ “ហូប៨០%” មានអារម្មណ៍ថា ឆ្អែត មិនមែនហូបតាមអារម្មណ៍ឃ្លានទេ។ មាននុស្សជាច្រើន ទោះបីខ្លួនហូបអាហារ មានអារម្មថា ឆ្អែតហើយ នៅតែបន្តហូបអាហារទៀត។ ការធ្វើបែបនេះ ធ្វើឱ្យខូចសុខភាព និងកោសិកាឆាប់ចាស់ទៅវិញទេ។

៤. កុំរស់នៅអតីត និងអនាគត

 មនុស្សដែលមានបញ្ហាផ្លូវចិត្តច្រើន តែងតែខ្វល់ពីអតីតកាល និងអនាគត វាធ្វើឱ្យគាត់គ្មានសតិរស់នៅពេលបច្ចុប្បន្ននេះ។ តាមលោកវេជ្ជបណ្ឌិត Hinohara បានផ្តល់យោបល់ថា អ្នកត្រូវរស់នៅជាមួយការសប្បាយចិត្តក្នុងពេលនេះ ដើម្បីបែបនេះបាន អ្នកកុំប្រកាន់គំនិតនេះក្នុងភាពមានះពេក កុំសន្យំរឿង កុំភ្លេចថែរក្សាចិត្ត គឺអ្នករស់នៅដោយសតិបញ្ញា នៅក្នុងភាពជាកណ្តាល។” អ្នកត្រូវប្រឹងឱ្យអស់ពីសមត្ថភាព និងសម្រួលចិត្តដោយចិត្តនៅកណ្តាល ដើម្បីដឹងចិត្តនេះ យើងត្រូវមានសតិបញ្ហា។

៥. សើចឱ្យច្រើន

ការសើចឱ្យខ្លាំងៗ ធ្វើឱ្យប្រសើទាំងសុខភាពរាងកាយ ផ្លូវអារម្មណ៍តានតឹង ខាងវិញ្ញាណ និងផ្លូវចិត្ត។ ការព្យាយាមនិយាយលេង និងនិយាយគ្នាអំពី​រឿងអ្វីមួយជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ជាការបង្កើតភាពរីករាយ។ មនុស្សមានអាយុវែងដល់ ១០០ ឆ្នាំ តែងតែសើចខ្លាំងៗ គឺជាថ្នាំប្រឆាំងអុកស៊ីតកម្មធម្មជាតិដ៏ល្អបំផុត៕

អត្ថបទដោយ៖ ទ្រ ​សុភាព

Keiro no Hi Festival • Soy PaperKeiro No Hi - Celebrating The Health and Wisdom Of An Aging Society - Savvy  Tokyo

 

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2362

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

គេងអត់លក់? ៣វេទមន្តនេះជប់ឱ្យភ្នែករបស់អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
February 8 2025
503 views

#ចិត្តសាស្ត្រ

ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
Tror Sopheap
February 7 2025
309 views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ចិត្តសាស្ត្រ

នេះជាក្បួនដោះស្រាយអារម្មណ៍តានតឹងមានប្រសិទ្ធភាពលឿនបំផុត
Tror Sopheap
February 6 2025
1.2 K views

#ចិត្តសាស្ត្រ

អ្នកធ្វើរឿង ២នេះ សមត្ថភាពកើន អនាគតមិនលំបាកខ្លួនទេ
Tror Sopheap
February 5 2025
247 views

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
985 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia