ចិត្តសាស្ត្រ
លោកគ្រូ សោភ័ណ្ឌប្រាប់ ធ្វើរឿង១នេះបានលែងឈឺក្បាល អាយុវែងស្រស់ស្រាយ១ជីវិត
Tror Sopheap
December 20 2022
602 views

ការរស់នៅសុខភាពល្អ ឬអាក្រក់ស្ថិតនៅលើយើងជាអ្នកបង្កើតទម្លាប់នេះឯង។ មនុស្សឈឺ មានជំងឺ និងខ្សោយរាងកាយច្រើន មានកត្តាជាច្រើនក្នុងចំណោមនោះក៏មានរបបអាហារដែរ។ ជាពិសេសគ្រឿងស្រវឹង ជាអ្នកសម្លាប់កោសិកាខួរក្បាល និងឱ្យកើនជំងឺរាប់មុខ។ តាមលោកគ្រូ សំបូរ សោភ័ណ្ឌ បញ្ជាក់ថា តើយើងគួរធ្វើរឿង១នេះ ១ជីវិតដែរទេ?

លោកគ្រូ សំបូរ សោភ័ណ្ឌ ជាម្ចាស់មេដៃមាសអន្តរជាតិផ្នែកកាយវប្បកម្ម បាននិយាយថា ពេលអ្នកហាត់ប្រាណស្រកគីឡូហើយ និងហាត់ឡើងសាច់ដុំ តើយើងគួរឈប់ហាត់ប្រាណដែរទេ? គាត់បន្តថា យើងធ្វើលំហាត់ប្រាណនេះ កំពុងតែប្រឆាំងជាមួយធម្មជាតិ។ ព្រោះធម្មជាតិផ្តល់រាងកាយអ្នកមកទន់ខ្សោយ ឬស្គម ដើម្បីឡើងសាច់ដុំ ឱ្យមានរាងស្អាតនោះ បងប្អូនត្រូវការហាត់ប្រាណ។ ដូចជាអ្នកលើសគីឡូ និងឧស្សាហ៍ឈឺក្បាល លំហាត់ប្រាណជាថ្នាំពូកែឱ្យអ្នកស្រឡះខួរក្បាល និងកម្ចាត់ជាតិខ្លាញ់ ការពារជំងឺ។

សម្រាប់១ជីវិតយើងនេះ មិនអាចធ្វើហាត់ប្រាណទទួលបានអ្វីដែលយើងចង់បានហើយឈប់ហាត់នោះទេ។ លោកគ្រូបានបន្តថា “វ័យយើងកាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃ មានតែការហាត់ប្រាណ និងរបបអាហារល្អទេ ទើបរាងកាយ និងចៀសពីជំងឺឱ្យមានសុខភាពល្អ”។ ការហាត់ប្រាណនេះ អ្នកត្រូវតែហាត់មួយជីវិត ក៏មានរបៀបហាត់ដែរ អាចមួយសប្តាហ៍ ៣ទៅ៥ថ្ងៃ ចំនួន៣០នាទីទៅ១ម៉ោងជាដើម។ ពេលអ្នកធ្វើរបៀបនេះ បញ្ហាឈឺក្បាលក៏លែងមានដែរ។ ជំងឺកម្រចូលរាងកាយអ្នក។ សូម្បីអារម្មណ៍អ្នកក៏រីករាយ ឱ្យអ្នកអាយុវែងទៀត។

យោងតាមការស្រាវជ្រាវពី UCLA បានបង្ហាញថា “ការធ្វើលំហាត់ប្រាណ ជួយបង្កើតកត្តាលូតលាស់កោសិកាខូរក្បាល ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធប្រសាទថ្មី”។ ការឈឺក្បាលអាចផ្តើមចេញពីស្រ្តេសច្រើន។ តាមគេហទំព័រសុខភាពខួរក្បាល BrainHQ បានចុះផ្សាយថា ការធ្វើលំហាត់ប្រាណ ពេលព្រឹក និងល្ងាច ជួយដេញស្រ្តេស ហើយដឹកនាំខួរក្បាលរីកលូតលាស់ ហើយរក្សាឃ្លាំងការចង់ចាំបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2327

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
185 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.4 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
693 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
177 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
294 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
686 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia