ការសម្រកគីឡូគ្មានវិធីណាល្អជាងបែបធម្មជាតិទេ ការប្រើថ្នាំជំនួយសម្រកគីឡូពិតជាបានផលលឿមែន ប៉ុន្តែវាបែបជាមានផលប៉ះពាល់សុខភាពពេលក្រោយ។ ការសម្រកសន្សឹមៗ នាំឱ្យអ្នកមានកម្លាំងចិត្ត និងគ្មានជំងឺថែមទៀត។ តាមលោកគ្រូ ថោង គឹមហេង បានប្រាប់ក្បួនងាយៗ សម្រកគីឡូម្តងបន្តិចៗ បានល្អបំផុត៖
លោកគ្រូ ថោង គឹមហេង ជំនាញសម្រកគីឡូនៅក្លឹបមួយកន្លែងអស់ពេលច្រើនឆ្នាំមកហើយបានលើកឡើងថា ការសម្រកគីឡូនឹងក្លាយជារឿងលំបាកបំផុតបើអ្នកគ្មានការតាំងចិត្តទេនោះ ដូចជាអ្នកចង់សម្រកជាតិខ្លាញ់១០គីឡូរយៈពេល២សប្តាហ៍ វាមិនមែនជារឿងល្អចំពោះសុខភាព។ ព្រោះរាងកាយយើងវាក៏ត្រូវការសម្រកគីឡូតាមដំណើរវាដែរ”។ ចំណុចទីមួយ ដែលលោកគ្រូ គឹមហេង ណែនាំនោះ ចូរគេងឱ្យគ្រប់គ្រាន់។
លោកគ្រូបាននិយាយថា ការគេងឱ្យបានគ្រប់គ្រាន់ ជាវិធីល្អបំផុតក្នុងការសម្រាកគីឡូពេលយប់ ដើម្បីរាងកាយយកខ្លាញ់ហ្នឹងមកប្រើប្រាស់ ធ្វើជាថាមពលនៅពេលព្រឹកយើងភ្ញាក់ពីគេង។ ហើយការគេងនេះ ក៏ជួយយើងហាត់ប្រាណ និងអារម្មណ៍បានល្អដែរ។ ហើយវាជួយកាត់បន្ថយការគិតច្រើន ឬកុំឱ្យស្មុគស្មាញ”។ តាមគេហទំព័រសុខភាព Archives of Internal Medicine បានចេញផ្សាយថា អ្នកលើសគីឡូគេងតិចជាង៨ម៉ោងក្នុងមួយថ្ងៃ។ ហើយគេងគ្រប់គ្រាន់ធ្វើឲ្យអរម៉ូន leptin ជួយរក្សាចំណង់ចំណីអាហាររបស់អ្នក កុំឱ្យឃ្លានខ្លាំងពេក។
តាមលោកវេជ្ជបណ្ឌិត Eric Berg បាននិយាយថា លំហាត់ប្រាណជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង និងកម្ចាត់ជាតិខ្លាញ់បានលឿន”។ តាមលោកគ្រូថោង គឹមហេង បាននិយាយថា “បើគិតសុខភាពរយៈពេលវែង ការហាត់ប្រាណជាប្រចាំថ្ងៃជាការល្អបំផុតក្នុងការសម្រកគីឡូ។ និយាយទៅការហាត់ប្រាណមិនអាចសម្រកគីឡូលឿនទេ វាត្រូវការអារម្មណ៍ខ្លាំងក្នុងការហ្វឹកហាត់ និងព្យាយាមកាត់បន្ថយគ្រឿងកំប៉ុង និងអាហារប្រៃផ្អែម ឬជាតិខ្លាញ់ជាដើម”។ លោកគ្រូបង្រៀនសិស្សតែងប្រាប់ថា បើគិតពីសម្រកគីឡូឱ្យបានលឿនក្នុងពេលខ្លី វាធ្វើឱ្យការតាំងចិត្តបានមួយឆាវ ប៉ុន្តែបើគិតរយៈពេលវែង និងព្យាយាមរាល់ថ្ងៃ អ្នកនឹងមានកម្លាំងចិត្តហាត់ប្រាណ និងសប្បាយចិត្តទៀត។ ហើយលោកគ្រូ បានផ្តាំចុងក្រោយថា យើងគួរតែពិសារទឹក មួយថ្ងៃឱ្យបាន ៣ទៅ៥លីត្រ ដើម្បីពង្រឹងរាងកាយ ឬស្បែកស្រស់ថ្លា និងការពារជំងឺផងដែរ។”
ដូចនេះ ការហាត់ប្រាណ ការគេងឱ្យបានគ្រាន់ និងកាត់បន្ថយអាហារផ្អែមៗ ឬជាតិខ្លាញ់នោះ ជាតិខ្លាញ់អ្នកនឹងត្រូវកាត់បន្ថយម្តងបន្តិចៗ បើអ្នកព្យាយាមធ្វើវាជាប្រចាំថ្ងៃនោះ លទ្ធផលនឹងកើតមានរយៈពេលវែងមិនខានឡើយ។ សុខភាពរបស់យើងជាទ្រព្យសម្បត្តិមានតម្លៃណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព
លោកគ្រូ ថោង គឹមហេង៖ Kim Heng Thong លេខទូរសព្ទ៖ 016717263