ចិត្តសាស្ត្រ
ស្មុគស្មាញ ស្រ្តេសជាមួយការងារ អ្នកគួរដកឃ្លាធ្វើរឿងទាំងនេះខ្លះ លាងខួរក្បាល ស្រស់ស្រាយ
Mourn Kunthea
November 1 2022
260 views

ជឿថាមិនថាអ្នកធ្វើការឱ្យគេ ឬមានអាជីវកម្មផ្ទាល់ខ្លួនឯងនោះទេ គឺចៀសមិនផុតឡើយពីបញ្ហា ចៀសមិនផុតឡើងពីការមិនសមបំណង ស្រ្តេស ស្មុគស្មាញ ប៉ុន្តែអំឡុងពេលនោះអ្នកមិនគួរនៅស្ងៀមហើយបន្ទោសខ្លួនឯងនោះទេ អ្នកត្រូវប្រឈមមុខជាមួយការពិត ហើយរឿងដែលចាំបាច់នោះគឺមិនត្រូវបណ្តោយឱ្យខួរក្បាលខ្លួនឯងជាប់អន្ទាក់ជាមួយភាពស្រ្តេស ស្មុគស្មាញ និងបញ្ហានោះទេ។

ជាការពិតណាស់ ជម្រើសដ៏ល្អបំផុតនៅពេលអ្នកកំពុងស្មុគស្មាញជាមួយការងារ អ្នកមិគួរបង្ខំខ្លួនឯងឱ្យនៅជាមួយបញ្ហា និងភាពស្រ្តេសនោះទេ ប៉ុន្តែផ្ទុយទៅវិញអ្នកគួរដកឃ្លាបង្កើតភាពរីករាយឱ្យខ្លួនឯង រកពេលលាងខួរក្បាលខ្លួនឯងឱ្យស្រឡះ រួចសឹមដោះស្រាយបញ្ហា៖

១. នាំខួរក្បាលសប្បាយ ៖  ត្រូវនាំខួរក្បាលធ្វើរឿងថ្មីៗជាប្រចាំដូចជាអានសៀវភៅ រៀនភាសា លេងហ្គេមខ្លះ ហាត់ប្រាណ ឬរាំ ច្រៀងកម្សាន្ត ដើរលេងខ្លះផងដែរ។ ធ្វើដូចនេះដើម្បីឱ្យខួរក្បាលអ្នកសកម្ម ទទួលបានអារម្មណ៍ថ្មីៗ ជួនកាលអ្នកអាចរកដំណោះស្រាយបានថែមទៀតផង។

២. ធ្វើលំហាត់ប្រាណ៖ សម្រាប់អ្នកសិក្សា និងអ្នកធ្វើការក្នុងអូហ្វីស ប្រឈមច្រើន ដោយសារមិនសូវបញ្ចេញកាយវិការ បញ្ចេញញើស ជាហេតុធ្វើឱ្យជាតិពុលក្នុងខ្លួនកើនឡើង ជាផ្នែកប៉ះពាល់សុខភាពទាំងផ្លូវកាយ ផ្លូវចិត្ត រួមទាំងការចងចាំផងដែរ។ ដូច្នេះហើយទើបលំហាត់ប្រាណបានក្លាយជាថ្នាំដ៏ល្អមួយសម្រាប់អ្នកស្មុគស្មាញនិងស្រ្តេស។

. ការធ្វើសមាធិ៖ មានភ័ស្តុតាងជាច្រើនបង្ហាញពីអត្ថប្រយោជន៍សុខភាពនៃការធ្វើសមាធិ។ ការសិក្សាបង្ហាញថាការធ្វើសមាធិជួយកែលម្អមុខងារនៃការយល់ដឹងជាច្រើនដូចជា ការផ្តោតអារម្មណ៍ ការចងចាំ និងការរៀនសូត្រជាដើម។ ការ​ធ្វើ​សមាធិ​ពិត​ជា​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​កម្លាំង​ឡើង​វិញ និង​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ច្រើន​រវាង​កោសិកា​ខួរក្បាល។

សកម្មភាពទាំង៣នេះគឺជួយដោះស្រាយបញ្ហាបានច្រើនបំផុត ល្អប្រសើរជាងពេលពិបាកចិត្ត ស្រ្តេសទៅផឹកស្រា ត្បិតថាស្រាអាចធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយនិងធូរស្រាលបានមួយពេល ប៉ុន្តែនៅពេលដែលអ្នកស្វាងពីស្រវឹង អ្នកនឹងកាន់តែមានអារម្មណ៍ថាស្មុគស្មាញនិងមានសម្ពាធកាន់តែខ្លាំង៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
185 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.4 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
693 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
177 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
294 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
686 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia