កុមារ
វេជ្ជ.ប្រាប់ឱ្យសង្កេតលើភ្នែកកូនមើលផង បើមានបញ្ហានេះប្រញាប់ជួបពេទ្យ បើមិនចង់ឱ្យគាត់មានបញ្ហាភ្នែកស្រលៀងឡើងមក
Thida Pet
September 25 2023
3.1 K views

យោងតាមរយៈវេជ្ជបណ្ឌិត ហម ឆេងអ៊ី គឺជាគ្រូពេទ្យឯកទេសភ្នែក នៅគ្លីនិកភ្នែកភ្នំពេញបានរៀបរាប់អំពី ជំងឺភ្នែកស្រលៀងកើតលើកុមារ គឺជាជំងឺមួយដែលភ្នែក មានអក្ស័មិនស្របគ្នាជាឧទាហរណ៍មួយឡើងលើ មួយចុះក្រោមជាដើម។ គេបានបែងចែកជំងឺស្រលៀងភ្នែកជា៤ប្រភេទគឺ ភ្នែកស្រលៀងចេញ ស្រលៀងចូល ឡើងលើ និងស្រលៀងចុះក្រោម។

វេជ្ជបណ្ឌិតហម ឆេងអ៊ី បានរៀបរាប់បន្ដថាជំងឺស្រលៀងភ្នែកចូលកើតមានច្រើនជាងជំងឺភ្នែកស្រលៀងចេញលើកុមារ។ ចំពោះមូលហេតុទី១ ដែលធ្វើឱ្យស្រលៀងភ្នែកលើកុមារនោះបណ្ដាលមកពីគាត់មានបញ្ហាកំហុកកំណុំហៅថា (Hyperopia) មានន័យថាភ្នែករបស់គាត់ពិបាកក្នុងការមើលជិត មានន័យថាមើលឆ្ងាយច្បាស់ជាងមើលជិត។ ជាហេតុធ្វើឱ្យគាត់ប្រឹងមើលរហូតក្លាយជាជំងឺភ្នែកស្រលៀងចូល។ មូលហេតុពី២មកពីគាត់មានបញ្ហាខួរក្បាលពីកំណើតឬក៏មានជំងឺភ្នែកពីកំណើត។ ចំណែកឯមូលហេតុទី៣ បណ្ដាលមកពីការលូតលាស់របស់សាច់ដុំភ្នែករបស់គាត់ខ្សោយ មិនដូចគេឯងពីកំណើតជាហេតុធ្វើឱ្យគាត់មានជំងឺភ្នែកស្រលៀងឡើងមក។ មូលហេតុសំខាន់ទី៤ គឺគាត់មានប្រវត្តិគ្រួសារកើតជំងឺនេះ ដែលជាហេតុធ្វើឱ្យគាត់ស្រលៀងពីកំណើតឡើងមកដែរ។ ចំពោះមូលហេតុចុងក្រោយនោះគឺ មិនទាន់ដឹងពីមូលច្បាស់លាស់នោះទេ តែគាត់មានបញ្ហាស្រលៀងភ្នែកឡើងមកដូចក្មេងដែលមា​នបញ្ហាដែរ។

ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតហម ឆេងអ៊ី បានបន្ដថាកុមារដែលមានបញ្ហាភ្នែកស្រលៀងនេះភាគច្រើនកើតមានឡើងលើកុមារអាយុ៣ឆ្នាំទៅ៤ឆ្នាំ។ហើយពួកគាត់ត្រូវជួបប្រទះបញ្ហាច្រើនប្រសិនណាគាត់មិនបានទទួលការព្យាបាលត្រឹមត្រូវ។ ទី១គាត់នឹងវិវត្តទៅជាភ្នែកខ្ជិល មានន័យថាភ្នែករបស់គាត់មិនបានបញ្ហាអ្វីនោះទេ តែយូរទៅៗភ្នែកណាមួយនឹងថយចុះគំហើយមើលលែងច្បាស់។ ទី២ធ្វើឱ្យគាត់ជួបប្រទះបញ្ហាឈឺក្បាល ចុករោយកជាដើម។ មួយវិញទៀត ក្មេងដែលមានបញ្ហាភ្នែកស្រលៀងនេះនឹងធ្វើឱ្យក្មេងបាត់បង់សមត្ថភាពក្នុងការមើលឃើញ3D។ ចំណែកឯមូលហេតុចុងក្រោយនោះគឺ ប៉ះពាល់ដល់សុខភាពផ្លូវចិត្តនិងសម្រស់របស់គាត់ មានគេសើចចំអក ឬក៏មានក្មេងខ្លះគាត់នឹងលែងហ៊ានទៅសាលារៀនព្រោះខ្មាសគេ។

វិធីសាស្រ្តព្យាបាលភ្នែកស្រលៀង៖ វេជ្ជបណ្ឌិត ហម ឆេងអ៊ី  បានរៀបរាប់ថាការព្យាបាលភ្នែកស្រលៀងគឺអាស្រ័យលើអាយុ និងស្ថានភាពជាក់ស្ដែង។ ក៏ប៉ុន្ដែវេជ្ជបណ្ឌិតបានណែនាំថាប្រសិនណាឪពុកម្ដាយសង្កេតមើលកូនឱ្យទាន់ពេល ឬក៏ដឹងថាកូនមានបញ្ហាភ្នែកហើយ គួរតែប្រញាប់ទៅជួបពេទ្យដើម្បីព្យាបាលកុំព្យាយាមពន្យារពេលព្រោះបើភ្នែកស្រលៀងយូរទៅៗធ្វើឱ្យក្មេងក្លាយជាភ្នែកខ្ជិល ធ្វើឱ្យគាត់មើលលែងច្បាស់។ ចំពោះការព្យាបាលភ្នែកស្រលៀងគឺមាន២ប្រភេទ ទី១ឱ្យគាត់ពាក់វ៉េនតា ។ ទី២គឺវះកាត់ប្រសិនបើពាក់វ៉េនតាមិនធ្វើឱ្យភ្នែកគាត់ត្រង់។វេជ្ជបណ្ឌិត បានបន្តថា សរុបមកគឺអាស្រ័យលើស្ថានភាពជំងឺរបស់ក្មេងផ្ទាល់។ ក្រោយពីវះកាត់រួចមួយថ្ងៃភ្នែកស្រលៀងរបស់កុមារនឹងត្រឡប់មកត្រង់ស្អាតដូចភ្នែកក្មេងធម្មតាវិញហើយ​គ្រាន់តែនៅឡើងក្រហម។

ជាចុងក្រោយវេជ្ជបណ្ឌិតបានបន្ដថា ប្រសិនបើសង្កេតឃើញកូនអ្នកអាយុ៣ខែ មានបញ្ហាភ្នែកស្រលៀងខុសធម្មតាគឺមិនអីនោះទេ។ តែប្រសិនណាភ្នែកក្មេងអាយុ៦ខែហើយនៅតែដដែលគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។ ចំណុចពិសេសមួយទៀតវេជ្ជបណ្ឌិត​ ហម ឆេងអ៊ី ណែនាំឱ្យឪពុកម្ដាយគួរតែនាំកូនៗគួរឱ្យស្រឡាញ់របស់អ្នកពិនិត្យភ្នែកម្ដង មុនអាយុដែលគេត្រូវចូលរៀនដំបូង៕

អត្ថបទដោយ៖ ប៉ែត ធីតា

មានបញ្ហាភ្នែកអាចទាក់ទងទៅគ្លីនិកវេជ្ជបណ្ឌិតផ្ទាល់បាន៖ PHNOMPENH.EYE.CLINIC

Amblyopia vs. Strabismus: What's the Difference? | Hercules

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់
Tror Sopheap
May 7 2026
757 views

#កុមារ

ចង់ឱ្យកូនមានសមត្ថភាព ចេះជួយការងារផ្ទះ និងឆ្លាតវៃ ចិញ្ចឹមកូនតាមជនជាតិទាំង ៣នេះ
Tror Sopheap
May 4 2026
363 views

#កុមារ

នេះជាក្បួនចិញ្ចឹមកូនឱ្យមានភាពឆ្លាតវៃ ក្លាយជាកូនល្អ និងចេះដឹកនាំខ្លួនឯង
Tror Sopheap
April 26 2026
433 views

#កុមារ

ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
Tror Sopheap
April 21 2026
956 views

#កុមារ

ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង
Tror Sopheap
April 20 2026
227 views

#កុមារ

ឪពុកម្តាយកុំធ្វើរឿង ២នេះ កូនមានវ័យជំទង់ ធ្វើឱ្យកូនងាយចាញ់ច្រាបគេ
Tror Sopheap
April 10 2026
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
4.9 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
2.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia