ជំងឺ
នេះជាសញ្ញាសំខាន់ៗ ប្រាប់ថា អ្នកកំពុងតែខ្វះការមើលថែក្រលៀនរបស់អ្នកហើយ
Tror Sopheap
October 25 2023
5.3 K views

ក្រលៀនឬតម្រងនោម ជាអវយុវៈសំខាន់មួយនៃរាងកាយ កាលណាតែខូចហើយ ត្រូវការលាងឈាមឬប្តូរក្រលៀនដើម្បីអាចបន្តអាយុជីវិតបាន។ ជំងឺនេះ យើងអាចនិយាយថាជាជំងឺអ្នកមានបានផងដែរ ព្រោះតែត្រូវការចំណាយលុយច្រើនណាស់នៅក្នុងការព្យាបាលម្តងៗ។ តាមវេជ្ជបណ្ឌិត Nguyen Van Tuyen ប្រធាននាយកដ្ឋាន Endocrinologyក៏បានឱ្យដឹងថា មានទម្លាប់មួយក្នុងការទទួលទានថាមពលលើសកម្រិត អាហារកែច្នៃដែលមានសារធាតុរក្សាទុកច្រើន ការផឹកភេសជ្ជៈ និងកង្វះលំហាត់ប្រាណក៏ជាមូលហេតុនៃជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃផងដែរ។ សមាមាត្រនៃអ្នកជំងឺបុរសដែលមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃគឺខ្ពស់ជាងអ្នកជំងឺស្រី។ ខាង​ក្រោម​នេះ​ជា​សញ្ញា​សំខាន់ៗ ​ចំនួន ៤ ដែល​បង្ហាញ​ថា ​អ្នក​ប្រហែល​ជាកើតជំងឺក្រលៀន៖

១. អស់កម្លាំងញឹកញាប់៖ មុខសញ្ញាមួយក្នុងចំណោមសញ្ញាដំបូងនៃបញ្ហាតម្រងនោម ឬបញ្ហាក្រលៀនគឺអ្នកមានអារម្មណ៍ថា រាងអស់កម្លាំងជាប់លាប់។ ពេលដែលតម្រងនោមរបស់អ្នកដំណើរការមិនត្រឹមត្រូវ ជាតិពុលអាចកកកុញនៅក្នុងខ្លួនរបស់អ្នក។ ជាតិពុលដែលកកកុញច្រើន អាចនាំឱ្យអ្នកមានអារម្មណ៍អស់កម្លាំងជាប់ៗ គ្នា ជាលក្ខខណ្ឌកំណត់ដោយការថយចុះការផលិតចំនួនកោសិកាឈាមក្រហម ឬការថយចុះនៃអេម៉ូក្លូប៊ីនផងដែរ។

២. រាងហើមៗ៖ តម្រងនោមដែលមានសុខភាពល្អ ជួយរក្សាតុល្យភាពសារធាតុរាវ និងអេឡិចត្រូលីតនៅក្នុងខ្លួនរបស់អ្នកបានល្អ។ ពេលក្រលៀនរបស់អ្នកមិនដំណើរការល្អទេ វាធ្វើឱ្យក្នុងរាងកាយអ្នកមានជាតិអំបិលច្រើន មិនអាចកម្ចាត់ចេញមកខាងក្រៅ ហើយវាបណ្តាលឱ្យមានការហើម ជាពិសេសនៅតំបន់ដៃ ជើង និងកជើងជាដើម។

៣. សម្ពាធឈាមខ្ពស់៖ តម្រងនោមដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងបរិមាណឈាម និងបញ្ចេញអង់ស៊ីម Renin ដើម្បីគ្រប់គ្រងកម្រិតសម្ពាធឈាម។ នៅពេលដែលតម្រងនោមរបស់អ្នកដំណើរការមិនបានត្រឹមត្រូវទេ វាអាចនាំឱ្យមានសម្ពាធឈាមកើនឡើងខ្ពស់ ឬលើសឈាម។ សម្ពាធឈាមខ្ពស់អាចបំផ្លាញតម្រងនោមរបស់អ្នកដែរ។

៤. ឈឺខ្នង៖ ជំងឺខ្សោយក្រលៀនអាចបណ្តាលឱ្យអ្នករាងឈឺខ្នងដែលជាធម្មតាស្ថិតនៅជ្រៅនិងស្ថិតនៅខាងក្រោមនៃឆ្អឹងខ្នង។ ហើយវាអាចត្រូវបានអ្នកដឹងនៅផ្នែកខាងមុខនៃតំបន់ក្រលៀនរឬត្រគាកជាដើមផងដែរ។ សម្រាប់ការឈឺខ្នងនេះ អាចបណ្តាលមកពីក្រលៀនចុះខ្សោយ ហើយវានឹងធ្វើឱ្យអ្នកកើតជំងឺតម្រង់នោមឬក្រលៀនហ្នឹងឯង៕

អត្ថបទដោយ៖ ទ្រ ​សុភាព 

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចកក់មុន មានតម្លៃបញ្ចុះពិសេសតាម https://t.me/hangchhengH24



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2290

អត្ថបទទាក់ទង

#ជំងឺ

នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
1.8 K views

#ជំងឺ

ប្រយ័ត្នផង! អ្នកមាន ៣ទម្លាប់ពេលព្រឹកនេះ បង្កឱ្យថ្លើមមានពុល
Tror Sopheap
December 22 2024
2.9 K views

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
11.9 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
909 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
1.1 K views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
845 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia