អាជីពជាតារាចម្រៀង តារាសម្ដែង ការថែសម្រស់ ថែរាង ថែសុខភាព គឺយកចិត្តទុកដាក់ខ្លាំងបំផុត ។ ព្រោះពួកគេដឹងថា ការញុំាអាហារមានសុខភាពល្អ រាងកាយប្រាកដជាស្អាត និងមានសុខភាពមាំទាំខុសពីអ្នកមិនគិតគួរពីរបបអាហារប្រចាំថ្ងៃ។ ដោយឡែកក្រឡែកទៅមើលតារាសចម្រៀងស្រីជនជាតិអាមេរិក សេលីណា ហ្គូមេស(selana gomesz) វិញម្ដង នាងមានទម្លាប់ញុំាអាហារ៣ពេលរបស់នាងយ៉ាងសាមញ្ញ តែសុទ្ធជាអាហារដែលប៉ូវកម្លាំងបាន រួមទាំងល្អសម្រាប់សុខភាបពេលញុំាជាប្រចាំថ្ងាំគ្មានជាផលរំខានដល់សុខភាព។
យោងតាមរយៈគេហទំព័រ eatthis បានណែនាំប្រាប់ពីរបបអាហារ៣ពេលដែលតារាចម្រៀងស្រីសេលីណា ហ្គូមេស ចូលចិត្តញុំាជាប្រចាំថ្ងៃ។
១.អាហារពេលព្រឹក៖ តារាស្រីរូបនេះញុំាប្រភេទអាហារ ដែលមានប្រូតេអ៊ីន ប្រភេទខ្លាញ់ល្អ សារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់រាងកាយរបស់នាង មិនត្រឹមតែប៉ុណ្ណោះជាប្រភេទអាហារដែលងាយស្រួលធ្វើ និងល្អសម្រាប់សុខភាពដូចគ្នា។ គឺនាងជ្រើសយកប្រភេទ Burritoដែលអាហារនេះ ជាប្រភេទខ្ចប់លាយចូលគ្នាជាច្រើន ដូចជា ពនមាន់ ប៉េងប៉ោះ ផ្លែប័ររួមជាមួយគ្រឿងទេសផ្សេងៗទៀត។
២.អាហារពេលថ្ងៃ៖ នាងជ្រើសយកអាហារពេលថ្ងៃសម្រាប់ញុំា ជាប្រភេទសាឡាដមានដូចជា ផ្លែប័រ គ្រាប់សណ្ដែក សាឡាដ សាច់មាន់។ នាងញុំាអាហារនេះនៅពេលថ្ងៃត្រង់ ដើម្បីទទួលបានថាមពល ប្រូតេអ៊ីន វីតាមីន គ្រប់គ្រាន់ ល្អសម្រាប់សុខភាពខួរក្បាល បង្ការជំងឺមហារីក រួមទាំងជួយការពារជំងឺធាត់ផងដែរ។ជាការពិតណាស់ សេលីណាហ្គូមេស តែមានទម្លាប់ផឹកទឹកច្រើននៅពេលថ្ងៃ រួមទាំងផឹកតែបៃតងនៅពេលនាងមានអារម្មណ៍អស់កម្លាំង ដើម្បីបង្កើនថាមពលត្រឡប់មកវិញ។
៣.អាហារពេលល្ងាច៖ សម្រាប់អាហារពេលល្ងាចរបស់ សេលីណា ហ្គូមេស(selana gomesz) វិញគឺនាងនៅតែជ្រើសយកប្រភេទអាហារសុខភាពដដែល មានដូចជា ពពួកសាឡាដ សាច់មាន់ ត្រីសាលម៉ុន ផ្លែប័រ ញុំាចូលគ្នា។ មួយវិញទៀត សេលីណា ហ្គូមេស(selana gomesz)ក៏ចូលចិត្តប្រភេទស៊ូស៊ី ចឹងនាងក៏អាចញុំាស៊ូស៊ីបន្ថែមដូចគ្នា។
គូសបញ្ជាក់ឱ្យដឹងផងដែរថា ជាតារាចម្រៀង ឬក៏សម្ដែង ការថែសុខភាព រាងកាយសម្រស់គឺសំខាន់ណាស់។ ដូច្នេះតារាស្រីរួបនេះ មានទម្លាប់ញុំាអាហារ៣ពេលរបស់នាង ជាមួយអាហាររមានសុខភាពល្អ រួមទាំងមានជាប្រូតេអ៊ីន សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយរបស់នាង៕
អត្ថបទដោយ៖ ប៉ែត ធីតា