ប្រទេសថៃមានការឆ្លងកូវីដ១៩ ច្រើន ហើយពេលថ្មីៗ នេះ តាមសារព័ត៌មាន Thethaige បានចុះផ្សាយថា អ្នកវិទ្យាសាស្រ្តថៃ កំពុងតែព្យាយាមផលិតថ្នាំប្រាយបាញ់ច្រមុះប្រភេទថ្មីក្នុងការប្រឆាំងកូវីដ ១៩ និងការពារប្រភេទកូវីដផផ្សេងៗ ទៀតឱ្យមានសុវត្ថភាពថែមទៀត។
នៅក្នុងការសិក្សាដែលប្រើសត្វក្នុងមន្ទីរពិសោធន៍ ថ្នាំប្រាយបាញ់តាមច្រមុះត្រូវបានបង្ហាញថា វាជួយរារាំងវីរុសកូវីដ ១៩ មិនឱ្យចូលទៅក្នុងខ្លួន។ ហើយតាមវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខាភិបាល នៅសកលវិទ្យាល័យ Chulalongkorn អង្គការឱសថរដ្ឋាភិបាល និងអង្គការជីវវិទ្យាឯកជន មិនបានបញ្ចេញឈ្មោះទេ តែកំពុងតែធ្វើការរួមគ្នា ដើម្បីផលិតថ្នាំប្រាយបាញ់តាមរយៈច្រមុះនេះ។
បើគិតចាប់តាំងពីការផ្ទុះកូវីដ១៩ ឡើងរយៈពេល ២ឆ្នាំនេះ មានក្រុមអ្នកស្រាវជ្រាវមួយក្រុមបាន និងកំពុងធ្វើការលើប្រាយបាញ់កូវីដនេះ ជាមួយនឹងការផ្តល់មូលនិធិពីវិស័យធុរកិច្ច និង HSRI ដែលគ្រប់គ្រងដោយរដ្ឋ។
សម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការមួយនេះ ត្រូវបានចុះហត្ថលេខាដើម្បីផលិតប្រាយបាញ់ថ្នាំតាមច្រមុះប្រឆាំងនឹងកូវីដ ១៩ ដែលអាចជាប្រធានបទនៃការសិក្សាជាសកល។ ហើយការស្រាវជ្រាវបានឈានទៅដល់ចំណុចដែលអង់ទីករគំរូមួយត្រូវទទួលបានប៉ាតង់អនុញ្ញាតប្រើប្រាស់ប្រាយបាញ់នេះ។
ការច្នៃប្រឌិតប្រាយការពារកូវីដ១៩នេះ កំពុងតែប្រគល់ទៅឱ្យផ្នែកពាណិជ្ជកម្មធ្វើការសិក្សាផ្នែកវេជ្ជសាស្រ្ត ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យឱ្យត្រូវសម្រាប់ការចុះឈ្មោះជាមួយរដ្ឋបាលចំណីអាហារ និងឱសថ។ សម្រាប់ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ Chulalongkorn បាននិយាយថា ថ្នាំប្រាយបាញ់នេះ នឹងរួចរាល់សម្រាប់ទិញប្រើប្រាស់នៅក្នុងត្រីមាសទី៣ ក្នុងឆ្នាំនេះ។ ពីព្រោះថ្នាំប្រាយបាញ់ច្រមុះប្រឆាំងកូវីដ ១៩ ពឹងផ្អែកទៅលើការសិក្សាពីមុន ដែលប្រើអង់ទីករ Monoclonal ដែលប្រមូលបានពីអ្នកជំងឺកូវីដ ១៩ ដែលបានជាសះស្បើយឡើងវិញ៕
អត្ថបទដោយ៖ ទ្រ សុភាព