ព័ត៌មាន
អ្នកវិទ្យាសាស្រ្តបញ្ជាក់ថា អូមីក្រុងចេះបំបាំងកាយ ធ្វើតេស្តម៉ាស៊ីន PCR រកមិនឃើញ
Tror Sopheap
December 8 2021
497 views

យើងបានដឹងហើយថា តាំងពីសម័យកូវីដ ១៩មក វីរុសនេះចេះប្រែប្រួលរហូត តែពេលនេះសារព័ត៌មាន Support the Guardian បានចុះផ្សារបន្ទាន់មួយថា អូមីក្រុងចេះបំបាំងកាយ ធ្វើឱ្យម៉ាស៊ីនPCP ធ្វើតេស្តរកមុខសញ្ញាវីរុសអូមីក្រុងមានការលំបាកជាងមុនណាស់។ ពីព្រោះវីរុសនេះ ចេះតែប្រែប្រួលទៅជាវីរុសផ្សេងទៀត៖

តាមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានបញ្ជាក់ថា ពួកយើងមិនអាចកំណត់សម្គាល់ពីវីរុសអូមីក្រុងនេះ ជាអត្តសញ្ញាណបានដោយប្រើការធ្វើម៉ាស៊ីនតេស្ត PCRនោះទេ។ ពីព្រោះវីរុសអូមីក្រុងនេះ ចេះបម្រែប្រួលលឿនក្នុងការបំបាំងកាយដោយសារយើងគ្មានហ្សែនជាក់លាក់ពីវីរុសនេះ។

នៅព្រឹកថ្ងៃអង្គារ មានការប្រជុំគណៈរដ្ឋមន្ត្រី ហើយលោក Patrick Vallance ជាប្រធានទីប្រឹក្សាវិទ្យាសាស្ត្រ និងអ្នកវេជ្ជសាស្រ្តលោក​ Chris Whitty និងលោក Johnson បានបញ្ជាក់ទៅប្រាប់លោកនាយករដ្ឋមន្ត្រីថា ពេលនេះអង់គ្លេសឆ្លងអូមីក្រុងកើនឡើងយ៉ាងរហ័ស៤៣៧នាក់ ដើម្បីសុវត្តភាពការរឹតបន្តឹងបន្ថែមជារឿងចាំបាច់។ ហើយអូមីក្រុងអាចឆ្លងខ្លាំងជាងវីរុស Delta លើកមុនទៅទៀត។

តាមការរកឃើញទម្រង់ថ្មីនៃអូមីក្រុង បានជម្រុញឱ្យអ្នកស្រាវជ្រាវ បំបែកត្រកូលវីរុសនេះចេញជាពីរ គឺ B.១.១.៥២៩ ទៅជាអូមីក្រុងដែលគេស្គាល់ថាជា BA.១ និងវីរុសថ្មី ដែលត្រូវបានគេស្គាល់ថា BA.២ ។ ហើយលោកសាស្ត្រាចារ្យ Francois Balloux នាយកវិទ្យាស្ថានហ្សែននៃសាកលវិទ្យាល័យ University College London បាននិយាយថា៤២ ឬប្រហែល៦% នៃហ្សែនអូមីក្រុង ចំនួន៧០៩នាក់ ដែលបានបញ្ជូនទៅ មូលដ្ឋានទិន្នន័យហ្សែន Gisaid គឺ BA.2 ។ គាត់បានបន្ថែមថា អំបូរទាំងពីរនេះនៅក្នុងអូមីក្រុង BA.១ និង BA.២ ដែលត្រូវបានបែងចែកតាមហ្សែនរបស់វា"។ ហើយពូជទាំងពីរអាចមានឥរិយាបទខុសគ្នា។"

អ្នកវិទ្យាសាស្ត្របានប្រើការវិភាគហ្សែនវីរុសអូមីក្រុង ដើម្បីបញ្ជាក់ថា តើវីរុសណាដែលបណ្តាលឱ្យមានការឆ្លងខ្លាំង ប៉ុន្តែការធ្វើតេស្តម៉ាស៊ីន PCR នៅអង់គ្លេសមានប្រហែលពាក់កណ្តាលចង្អុលបង្ហាញឱ្យឃើញវីរុសនេះ ប៉ុន្តែអូមីក្រុងដូចជា Alpha មានការផ្លាស់ប្តូរហ្សែន ដែលហៅថា ការលុបនៅក្នុង "S" ឬហ្សែន Spike ។ ចំពោះភាពមិនច្បាស់លាស់នេះ មានន័យថា ការធ្វើតេស្ត PCR ដែលបង្ហាញថា "ការបរាជ័យគោលដៅហ្សែន S" ជាបង្ហាញពីការឆ្លងវីរុស Omicronនេះ។

នៅក្រៅផ្លូវការ អ្នកស្រាវជ្រាវមួយចំនួនកំពុងហៅវីរុសថ្មីនេះថា "អូមីក្រុង(Omicron) បំបាំងកាយ" ព្រោះវីរុសធ្វើឱ្យម៉ាស៊ីនPCR ចាប់បានរោគសញ្ញាឃើញខ្លះ។ វាជាក្តីព្រួយបារម្ភសម្រាប់បម្រែបម្រួលវីរុសនេះ ជាការល្អអ្នកត្រូវចេះការពារ “៣ការពារ និង៣កុំ” ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថុយហានិភ័យនៃការឆ្លងវីរុសកូវីដ១៩នេះ៕

អត្ថបទដោយ៖ ទ្រ ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2392

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia