ជំងឺ
ដឹងឬអត់! ញ៉ាំស៊ុតឆៅញឹកញាប់ តើអាចឆ្លងមេរោគគ្រោះដល់ជីវិតដែរឬទេ? អ្នកជំនាញបកស្រាយបែបនេះ
Mourn Kunthea
February 28 2023
371 views

មនុស្សភាគច្រើនប្រាដកជាធ្លាប់បានដឹងហើយថា ការញ៉ាំស៊ុតឆៅគឺជួយប៉ូវកម្លាំង ជួយសុខភាពបេះដូង ពីព្រោះ ស៊ុតឆៅសម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម អាស៊ីតខ្លាញ់ មីក្រូសារជាតិល្អផ្សេងៗទៀត។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ webmd បានបញ្ជាក់ច្បាស់ៗ ត្បិតថាការញ៉ាំស៊ុតឆៅផ្តល់អត្ថប្រយោជន៍ច្រើនចំពោះសុខភាពមនុស្សក៏ពិតមែន ប៉ុន្តែមិនមែនគ្រប់ប្រភេទស៊ុតឆៅទាំងអស់សុទ្ធតែល្អចំពោះសុខភាពនោះទេ។ ជាមួយគ្នានេះដែរ បើយោងតាមសម្តីរបស់ លោកស្រី Beth Czerwony, RD អ្នកជំនាញផ្នែកចំណីអាហារ បានប្រាប់ថា ស៊ុតឆៅដែលមានសុវត្ថិភាពក្នុងការញ៉ាំ គ្មានផ្ទុកមេរោគ ហើយផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពគឺជាប្រភេទស៊ុតដែល ឆ្លងកាត់ការផលិតចេញពី​ pasteurized មានន័យថាស៊ុតនោះបានឆ្លងកាត់ការផលិតដោយប្រើកម្តៅគ្រប់គ្រាន់ ហើយគ្មានមេរោគនោះទេ។

បើទោះជាស៊ុតភាគច្រើនត្រូវបានឆ្លងកាត់ pasteurized មុននឹងចេញមកដាក់លក់នៅលើទីផ្សារក៏ដោយ ក៏នៅមានស៊ុតឆៅមួយចំនួនតូចបានផ្ទុកមេរោគ Salmonella។ ប្រសិនជាអ្នកញ៉ាំស៊ុតឆៅចំប៉ះស៊ុតដែលផ្ទុកមេរោគ Salmonella គឺវាធ្វើឱ្យអ្នកមានអាការពុលស៊ុត ដែលមានអាការដូចជា រមួលពោះ រកក្អួតចង្អោរ។

ក្នុងករណីធ្ងន់ធ្ងរ អ្នកអាចវិវត្តទៅជាបញ្ហាសុខភាពរ៉ាំរ៉ៃ ធ្ងន់ធ្ងរ ឬគំរាមកំហែងដល់អាយុជីវិតពីព្រោះមេរោគ Salmonella ផ្ទុកក្នុងខ្លួនច្រើន។ នៅសហរដ្ឋអាមេរិក មេរោគ Salmonella បានបណ្តាលឱ្យមានមនុស្សស្លាប់ប្រហែល ៣០ នាក់ជារៀងរាល់ឆ្នាំ។

ដូច្នេះដើម្បីជាការពារឱ្យកាន់តែខ្ពស់ ប្រសិនជាអ្នកមានទម្លាប់ចូលចិត្តញ៉ាំស៊ុតឆៅ អ្នកគួរតែចេះជ្រើសរើសស៊ុតដែលមានគុណភាព ស៊ុតដែលឆ្លងកាត់ pasteurized។ មួយវិញទៀត បើយល់ល្អតែម្តងអ្នកគួរតែចម្អិនស៊ុតឱ្យបានឆ្អិនល្អមុននឹងញ៉ាំ ពីព្រោះសារធាតុចិញ្ចឹមសំខាន់ៗដែលមាននៅក្នុងស៊ុតវាមិនបានបាត់បង់ព្រោះការចម្អិននោះទេ៕

ข้าวตอกไข่ กับความจริงจังแบบญี่ปุ๊นญี่ปุ่น

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia