អាហារ
ការសិក្សាថ្មី! បន្លែពណ៌ស្វាយ៥មុខផ្ទុក anthocyanins ស្រូបជាតិស្ករប្រឆាំងទឹកនោមផ្អែមពូកែបំផុត

ជំងឺទឹកនោមផ្អែមសព្វថ្ងៃកំពុងកើនឡើងខ្លាំងដោយសារតែមនុស្សភាគច្រើនញ៉ាំរបបអាហារខុស។ ក្នុងនោះដែរ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា អត្រាជំងឺទឹកនោមផ្អែមជាសាកលក្នុងចំណោមមនុស្សពេញវ័យដែលមានអាយុលើសពី១៨ ឆ្នាំបានកើនឡើងពី ៤.៧% ដល់ ៨.៥% ក្នុងឆ្នាំ ២០១៤។ វាមិនបញ្ចប់ត្រឹមនេះទេ ព្រោះ WHO ក៏បាននិយាយផងដែរថាជំងឺទឹកនោមផ្អែម អាចជាមូលហេតុទី៧នៃការធ្វើឱ្យមនុស្សស្លាប់ច្រើននៅឆ្នាំ ២០៣០។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ scitechdaily វេជ្ជបណ្ឌិត Kang Chen បាននិយាយថា របបអាហារគឺជាកត្តាសំខាន់បំផុតដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់ញ៉ាំឱ្យបានត្រឹមត្រូវ។ ជាពិសេសសម្រាប់អ្នកដែលមានទម្លាប់ចូលចិត្តញ៉ាំផ្អែម ញ៉ាំខ្លាញ់ មិនសូវហាត់ប្រាណ នេះសុទ្ធតែជាសញ្ញាបំផ្លាញសុខភាពនាំអ្នកទៅរកជំងឺទឹកនោមផ្អែម។

វេជ្ជបណ្ឌិតបានបន្តថា ដំណោះស្រាយសម្រាប់ អ្នកដែលចូលចិត្តញ៉ាំផ្លែ ញ៉ាំសាច់ច្រើន ខ្លាញ់ច្រើន ផឹកគ្រឿងកំប៉ុងជាប្រចាំ មិនសូវហាត់ប្រាណ អ្នកត្រូវបង្កើតទម្លាប់ញ៉ាំប្រភេទបន្លែពណ៌ស្វាយឱ្យបានរាល់ថ្ងៃ។ តាមរយៈការសិក្សាថ្មីបានរកឃើញថា ប្រភេទបន្លែពណ៌ស្វាយមានផ្ទុកសារធាតុ anthocyanins ដែលសារធាតុនេះមាននាទីក្នុងការរំលាយជាតិស្ករដែលលើសនៅក្នុងឈាមបញ្ចេញមកតាមការបន្ទោរបង់ និងតាមទឹកនោម។ បន្លែពណ៌ស្វាយទាំងនោះមានដូចជា៖

១. ដំឡូងពណ៌ស្វាយ៖ គេបានរកឃើញថានៅក្នុងដំឡូងពណ៌១០០ក្រាម មានផ្ទុកសារធាតុ anthocyanins ប្រឆាំងការរលាក និងស្រូបជាតិស្ករ រហូតដល់ទៅ ៥៧ មីលីក្រាម។ គេណែនាំឱ្យញ៉ាំដំឡូងពណ៌ស្វាយ១ម៉ើម ៣០០ក្រាម នៅពេលព្រឹកជារៀងរាល់ថ្ងៃ ដើម្បីស្រូបជាតិស្ករលើសឱ្យអស់ពីក្នុងឈាម។

Seven Health Benefits of Purple Potatoes | Potato Grower Magazine

២. ការ៉ុតពណ៌ស្វាយ៖ ផ្ទុកសារធាតុ anthocyanins ប្រឆាំងជាមួយជំងឺទឹកនោមផ្អែមប្រភេទទី២ ញ៉ាំរាល់ថ្ងៃជួយស្រូបជាតិស្ករលើសនៅក្នុងឈាម សម្រួលប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ។ របៀបញ៉ាំ អ្នកអាចញ៉ាំស្រស់១ថ្ងៃ ១ទៅ៣ម៉ើម ឬអាចយកទៅអាំងដោយផ្សំគ្រឿងជាមួយប្រេងអូលីវ និងល្ងរខ្មៅ អាំងរយៈពេល២៥នាទី រួចសឹមញ៉ាំ។

៣. ស្ពៃក្តោបពណ៌ស្វាយ៖ ការសិក្សាបានរកឃើញថា ការញ៉ាំស្ពែក្តោបពណ៌ស្វាយរាល់ថ្ងៃក្នុងបរិមាណ៩០ក្រាម ទៅ១០០ក្រាម គឺជួយកាត់ជាតិស្ករលើសក្នុងឈាមបានយ៉ាងល្អ ជំនួយក្រពះ ពោះវៀន ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ ស្ពៃក្តោមពណ៌ស្វាយអ្នកអាចយកទៅញ៉ាំធ្វើជាសាឡាដ ញ៉ាំជាមួយប្រេងអូលីង ទឹកម៉ាយូណែស ល្ងរខ្មៅ ឬចម្អឹនជាអាហារផ្សេងៗទៅតាមចំនូលចិត្ត។

Recipes using Red cabbage — www.hospemag.me - world's largest hospitality  career emag — www.hospemag.me

៤. ខាត់ណាពណ៌ស្វាយ៖ បើប្រៀបធៀបជាមួយខាត់ណាពណ៌ស និងពណ៌ខៀវ ខាត់ណាពណ៌ស្វាយគឺមានផ្ទុកសារធាតុជំនួយដល់សុខភាពច្រើនជាង។ ដូច្នេះប្រសិនជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកចូលចិត្តញ៉ាំខាត់ណាស ឬខាត់ណាខៀវ គួរផ្លាស់ប្តូរមកញ៉ាំខាត់ណាពណ៌ស្វាយវិញម្តង គឺវាជួយកាត់ជាតិស្ករដែលលើសនៅក្នុងឈាម ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្អែម ញ៉ាំសាច់ច្រើនជាប្រចាំ។ ខាត់ណាពណ៌ស្វាយ អ្នកអាចយកវាទៅចម្អឹនជាម្ហូបគ្រប់មុខបានដូចខាត់ណាសនិងខាត់ណាខៀវដែរ។

Purple Fruits and Vegetables Are the Newest Superfoods

សរុបជារួមមកវិញ បន្លែពណ៌ស្វាយទាំង៤មុខខាងលើគឺមានគុណប្រយោជន៍ខ្លាំងណាស់ សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលចង់ការពារខ្លួនពីជំងឺទឹកនោមផ្អែម។ ការញ៉ាំអាហារឱ្យបានត្រឹមត្រូវ និងការការពារខ្លួនទុកមុនជាជម្រើសដ៏ល្អបំផុត ពីព្រោះយើងមិនដឹងទេថាក្នុងរាងកាយរបស់យើងរាល់ថ្ងៃលើសជាតិស្ករឬក៏អត់ដូច្នេះគួរញ៉ាំបង្ការទុកមុនឱ្យហើយ៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
455 views

#អាហារ

ធាត់ពេក ពិបាកចិត្តខ្លាំង! អាហារ ៥នេះជួយរំលាយខ្លាញ់ ឱ្យគីឡូឆាប់ស្រកលឿន
Tror Sopheap
October 30 2024
455 views

#អាហារ

វេជ្ជបណ្ឌិតថា៖ ញ៉ាំគ្រាប់ធញ្ញជាតិជួយកាត់បន្ថយជំងឺមហារីក និងជំងឺបេះដូង
Tror Sopheap
October 27 2024
177 views

#អាហារ

មុនរួមភេ.ទ អ្នកគួរញ៉ាំអាហារ ៣មុខនេះ ជួយដាស់អារម្មណ៍ផ្លូវភេ.ទ រួមភេ.ទបានយូរ
Tror Sopheap
October 22 2024
1.4 K views

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
1.7 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
7.6 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.2 K views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
455 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
449 views

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
368 views
អត្ថបទថ្មីៗ
#កុមារNovember 5 2024
ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
#ព័ត៌មានNovember 5 2024
តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
#ជំងឺNovember 5 2024
រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
#ចិត្តសាស្ត្រNovember 4 2024
អ្នកចិត្តសាស្រ្តថា៖ អ្នកមានផ្នត់គំនិតបែបនេះ ជីវិតរស់មានអត្ថន័យ មានក្តីសុខ
#ជំងឺNovember 4 2024
គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
#ព័ត៌មានNovember 3 2024
សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia