លោក Maxwell Maltz ជាគ្រូពេទ្យវះកាត់កែសម្ផស្ស ហើយក្រោយមកប្តូរទៅសិក្សាផ្នែកចិត្តវិទ្យាវិញ។ គាត់បានយល់ឃើញថា “អតិថិជន និងមនុស្សភាគច្រើន មើលមកខ្លួនឯងដោយក្រសែភ្នែកអវិជ្ជមាន។ ហើយវាក៏ជះឥទ្ធិពលដល់អារម្មណ៍ផ្លូវចិត្ត”។ ពេលអ្នករពឹងថា ខ្លួនអ្នកសម្រកបាន១០គីឡូរយៈពេល ៧ថ្ងៃ ហើយអ្នកមើលមកខ្លួនឯងមានរាងស្អាត ប៉ុន្តែជាក់ស្តែងអ្នកអត់បានដូចអ្វីជាការរពឹងទុកទេ ធ្វើឱ្យអ្នករងសម្ពាធផ្លូវចិត្ត និងលែងមានកម្លាំងចិត្ត។
ចឹងហើយបានជាលោកវេជ្ជបណ្ឌិត Maxwell Maltz មានប្រសាសន៍ថា សកម្មភាពរបស់មនុស្សម្នាក់ៗ អាស្រ័យទៅលើអ្វីដែលពួកគេគិតចំពោះខ្លួនឯង និងបរិស្ថានជុំវិញ។ ហើយវាក៏ជ្រាបចូលចិត្តពួកគេក៏ប្រែជាជំនឿ ហើយសត្រូវចំពោះខ្លួនឯងដោយផ្នត់គំនិតអវិជ្ជមាន។ ចេះតែមានអារម្មណ៍ទៅធ្វើការប្រៀបធៀបខ្លួនជាមួយអ្នកដទៃ ហើយបញ្ចុះបញ្ចូលខ្លួនឯងថា យើងអន់ជាងអ្នកដទៃ ឬធ្វើមិនបានល្អដូចជាអ្នកដទៃ”។ រួចលោកវេជ្ជបណ្ឌិតបានបន្តបន្ថែមថា យើងទាំងអស់គ្នា កុំភ្លេចថា យើងសុទ្ធតែមានលក្ខណៈប្លែកពីអ្នកដទៃ និងមានលក្ខណៈពិសេសផ្ទាល់ខ្លួន។ ពេលយើងធ្វើតាមខ្លួនឯង ជីវិតយើងនឹងមានក្តីសុខ”។ គឺយើងត្រូវកំណត់មាត្រស្ថានក្នុងការរស់នៅរបស់ខ្លួនឱ្យត្រូវនឹងខ្លួនឯង កុំរត់តាមមាត្រស្ថានរបស់សង្គម។ វាផ្លាស់ប្តូរលឿនណាស់ យើងប្រើទូរស័ព្ទទំនើប នៅថ្ងៃស្អែកក៏ចេញទូរស័ព្ទទំនើប១ទៀត។
បើអ្នកចង់ដឹងពីផ្នត់គំនិតមានលក្ខណៈបែបណា ចូលអ្នកមើលពីផលកើតឡើងបានហើយ។ ព្រោះផ្នត់គំនិតរបស់មនុស្សម្នាក់ៗ ជាការឆ្លុះបញ្ចាំទង្វើរបស់អ្នក។ តាមលោកវេជ្ជបណ្ឌិត Maxwell Maltz បានប្រាប់ថា ការផ្លាស់ប្តូរផ្នត់គំនិតបាន លុះត្រាអ្នកអង្គុយត្រួតពិនិត្យមើលពីសកម្មភាពជាប្រចាំថ្ងៃ ដើម្បីអ្នកគ្រប់គ្រងលើទម្លាប់ឬកែប្រែវាឡើងវិញ។ មានមនុស្ស ១០នាក់លើសគីឡូ គឺមាន៩នាក់ព្រោះតែហូបអាហារខាងក្រៅមានជាតិខ្លាញ់ ផ្អែម និងស្រាជាដើម។ អ្នកឃើញទេ ផលគឺលើសគីឡូ។ ពេលផ្នត់គំនិតគឺអាហារអ្នកចូលចិត្តហូបជាប្រចាំថ្ងៃ។ បើអ្នកគិតឃើញបែបនេះ វាជាចំណុចចាប់ផ្តើមអ្នកគ្រប់គ្រងអារម្មណ៍ផ្លូវចិត្ត និងអនាគតបានហើយ”។ ពេលអ្នកផ្លាស់ប្តូររបៀបគិត ផលចេញមកក៏ធ្វើឱ្យមានក្តីសុខ និងជោគជ័យលើការងារផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព