បើអ្នកមានបញ្ហាផ្នែកអារម្មណ៍ស្មុគស្មាញ ធ្លាក់ទឹកចិត្ត និងស្រ្តេស ហើយមិនដឹងថា គួរធ្វើបែបណាទេ? នេះជាវិធីល្អបំផុតសម្រាប់លោកអ្នក ដើម្បីដើរចេញបញ្ហាអារម្មណ៍ទាំងអស់នេះឱ្យអ្នកមានអារម្មណ៍រីករាយឡើងវិញ។ បើតាមគេហទំព័រ Healthline បានចុះផ្សាយថា នេះជាវិធីសម្រួលផ្លូវចិត្តឱ្យល្អប្រសើរ៖
១. ការធ្វើលំហាត់ប្រាណ គឺជាថ្នាំមួយមានប្រសិទ្ធភាពការពារជំងឺធ្លាក់ទឹកចិត្តដ៏មានឥទ្ធិពល និងជួយជំរុញការផ្លាស់ប្តូរអរម៉ូននៅក្នុងខួរក្បាល ដើម្បីឱ្យមានការលូតលាស់ផ្នែកសរសៃប្រសាទ។ ពីព្រោះវាបានបញ្ចេញអរម៉ូន endorphins។ ហើយអ្នកអាចធ្វើលំហាត់ប្រាណមានដូចជា ដើរ រត់ រាំ យូហ្គា តៃជី និងសើចជាដើម។
២. គ្រាប់ធញ្ញជាតិ៖ វាមានផ្ទុកអាស៊ីតខ្លាញ់ល្អសំខាន់ៗ អូមេហ្គា ៣ និងអូមេហ្គា ៦ ដែលអាចមានអត្ថប្រយោជន៍សម្រាប់ជួយគ្រប់គ្រងបរិមាណស្ត្រេស និងអរម៉ូនសេរ៉ូតូនីន ក៏ជួយអ្នករក្សាភាពស្ងប់ស្ងាត់និងផ្តោតអារម្មណ៍ពេញមួយថ្ងៃបានល្អ។ សូម្បីតែត្រីនេះ អាចជួយកាត់បន្ថយបញ្ហាថប់បារម្ភនិងស្រ្តេសដែរ។
៣. អ្នកត្រូវដកដង្ហើមមួយៗ ព្រោះកំហឹងជាមួយផ្លូវដង្ហើមមានទំនាក់ទំនងជាមួយនឹងគ្នា។ តាមលោក S. N. Goenka ជាគ្រូវិបស្សនាបានមានប្រសាសន៍ថា “កំហឹងអ្នកនឹងរសាត់តាមខ្យល់ដង្ហើម។” ពេលខឹងខ្លាំងអ្នកត្រូវចេះសម្រួសអារម្មណ៍តាមផ្លូវដង្ហើមត្រឹមតែ ៣ទៅ៥នាទី ចិត្តអ្នកនឹងចុះកម្តៅប្រែមកជាត្រជាក់មិនខានឡើយ។
៤. គេងលក់ស្រួល៖ បើអ្នកមានបញ្ហាគេង អារម្មណ៍ក៏មិនស្ងប់ដែរ។ អ្នកអាចសាកល្បងសមាធិ និងហាត់ប្រាណ។ សូម្បីសកលវិទ្យាល័យវេជ្ជសាស្ត្រ Harvard បានបញ្ជាក់ថា ការហាត់យូហ្គាប្រចាំថ្ងៃ ជួយបន្ធូរអារម្មណ៍ស្រ្តេស និងគេងលក់ស្រួល ហើយក៏ជួយចំពោះអ្នកដែលមានជំងឺគេងមិនលក់យូរហើយក៏ដោយ។ អារម្មណ៍គេងកាន់តែស្ងប់ ចិត្តអ្នកកាន់តែមានថាមពលខ្លាំងឡើង។
៥. សិល្បៈស្ងប់ស្ងាត់ជប៉ុន៖ ការរស់នៅរបស់ប្រជាជនជប៉ុនតែងមានសិល្បៈក្នុងភាពស្ងប់ស្ងាត់ ដើម្បីរក្សាចិត្តគំនិតមុតស្រួលទៅលើការងារឱ្យមាមប្រសិទ្ធភាពខ្ពស់។ ហើយវិធីជប៉ុននេះ គឺចេះអត់ធ្មត់តាមលទ្ធិ Zen ដែរ។ ការមានឆន្ទៈក្នុងការអនុញ្ញាតឱ្យមានភាពស្ងៀមស្ងាត់ចូលក្នុងជីវិតរបស់ពួកគេនោះ ធ្វើឱ្យពួកគេគិតហួសពីពាក្យសម្ដី និងបទពិសោធន៍ គឺការដឹងច្បាស់ថា ខ្លួនត្រូវធ្វើអ្វីឱ្យពិតប្រាកដដែរ ដើម្បីទទួលបានលទ្ធផល៕ អត្ថបទដោយ៖ ទ្រ សុភាព

