ជំងឺ
កុំទុកឱ្យមហារីកឆក់យកជីវិតអ្នក វេជ្ជបណ្ឌិតប្រាប់វិធី៣ការពារមហារីកបាន%ខ្ពស់បំផុត
MC LyHouy
October 10 2022
405 views

ជំងឺមហារីក គឺជាជំងឺកាច ហើយក្នុងជីវិតមនុស្សម្នាក់ៗគ្មាននរណាចង់ជួប ចង់កើតនោះទេ ប៉ុន្តែបើហ៊ានតែប្រហែស រស់នៅគ្មានមូលដ្ឋាននៃទម្លាប់ល្អ ញ៉ាំអាហារមិនល្អច្រើន ទម្លាប់អាក្រក់ច្រើន នឹងអាចងាយធ្លាក់ចូលជំងឺមហារីកដូចគ្នា។ ជំងឺមហារីកមានច្រើនប្រភេទ ភាគច្រើនយើងតែតែឡឺពីមហារីកក្រពេញទីរ៉ូអ៉ី មហារីកមាត់ស្បូន មហារីកថ្លើម មហារីកសុដន់ មហារីកតម្រងនោម និងច្រើនប្រភេទទៀត។ យ៉ាងណាមិញ ទោះបីជាមហារីក១ណាក៏ដោយ តែកើតមានហើយគឺគំរាមគំហែងដល់អាយុជីវិតទាំងអស់ បើមិនព្យាបាល ការពារបានទាន់ពេល។

ការសិក្សាមួយបានចុះផ្សាយដោយ NBC News បានឱ្យដឹងថាជំងឺមហារីកនេះ មានដល់ទៅ៤២%គឺជាមហារីកដែលអាចបង្ការកុំឱ្យកើតមានបាន ព្រោះថាវាកើតចេញពីទម្លាប់រស់នៅប្រចាំថ្ងៃអាក្រក់ៗដែលសន្សំបន្តិចម្តងៗរហូតក្លាយជាដុំមហារីកនោះ។ កត្តាទាំងនោះរួមមានដូចជា ការផឹកស្រា ការជក់បារី ការញ៉ាំអាហារមិនល្អ ខ្វះសកម្មភាពរាងកាយនិងការប៉ះជាមួយនឹងពន្លឺព្រះអាទិត្យ។

ជាការពិតណាស់ បើយើងក្រឡេកមើលមកវេជ្ជបណ្ឌិតមួយរូបនៃប្រទេសកម្ពុជា គឺអ្នកឧកញ៉ាវេជ្ជបណ្ឌិត​ គួច ម៉េងលី ក៏ធ្លាប់បានមានប្រសាសន៍ឱ្យដឹងដែរថា មូលហេតុដែលនាំឱ្យកើតមហារីកដោយសារ តែមានសារធាតុអាក្រក់ៗនោះចូលទៅបំផ្លាញ DNA ឬក៏ធ្វើឱ្យកោសិកានៅក្នុងខ្លួនរបស់យើងប្រែប្រួល។ បើកាលណាកោសិកាប្រែប្រួល ខូចDNA គឺនឹងនាំឱ្យកើតមហារីកនេះ។

ដើម្បីបង្ការកុំឱ្យជំងឺកាយមួយនេះ ចូលទៅក្នុងជីវិតរបស់អ្នកទាំងគ្នា បុគ្គលគ្រប់រូបចាំបាច់ត្រូវមានរបៀបនៃការរស់នៅល្អ។ ខាងក្រោមនេះគឺជា៣ចំណុច ដែលគ្រប់គ្នាត្រូវអនុវត្តឱ្យបានជាប្រចាំ ដើម្បីចៀសឆ្ងាយពីមហារីកបាន។

១. ហាត់ប្រាណជាប្រចាំ ១ថ្ងៃ៤៥នាទី: បើយោងតាមការសិក្សាថ្មីមួយអំពីការហាត់ប្រាណចុះផ្សាយនៅលើCNAបានឱ្យដឹងថា ជំងឺសាហាវៗក្នុងករណីអ្នកជំងឺមហារីកច្រើនជាង ៤៦,០០០ករណីនៅសហរដ្ឋអាមេរិកអាចនឹងត្រូវបានកាត់បន្ថយជារៀងរាល់ឆ្នាំ ប្រសិនបើអ្នកជំងឺបានដើរធ្វើលំហាត់ប្រាណប្រមាណប្រហែល ៤៥នាទីក្នុងមួយថ្ងៃ ស្មើរនឹង៥ម៉ោងក្នុង១សប្តាហ៍ ។ ហើយការធ្វើលំហាត់ប្រាណនេះទៀតសោតក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរស់រានមានជីវិតបានយូរ ចំពោះអ្នកដែលមានជំងឺមហារីកស្រាប់ តាមរយៈការបង្កើនកម្រិតនៃសារធាតុរលាកដែលរារាំងការលូតលាស់កោសិកាមហារីក។ ការពិនិត្យវិនិច្ឆ័យនៅឆ្នាំ ២០១៦នៅក្នុងឱសថផ្ទៃក្នុងរបស់JAMA បានសន្និដ្ឋានថា ហានិភ័យរបស់យើងចំពោះជំងឺមហារីកយ៉ាងហោចណាស់ ១៣ប្រភេទ រួមទាំងមហារីកសុដន់ ប្លោកនោម ឈាម និងរន្ធគូថ ធ្លាក់ចុះយ៉ាងខ្លាំង ប្រសិនបើយើងសកម្មផ្នែករាងកាយ ហើយរបាយការណ៍ឆ្នាំ ២០១៩ដាច់ដោយឡែកបានគណនាថា ការកាត់បន្ថយទាំងនោះអាចមានកម្រិតខ្ពស់ដល់ទៅ៦៩ ភាគរយ។

២. ជ្រើសរើសអាហារញ៉ាំ: ការញ៉ាំអាហារសំខាន់ណាស់ សុខភាពល្អ ឬកើតមហារីកគឺចូលរួមពីកត្តាអាហារនេះឯង។ ជាមួយគ្នានេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានប្រាប់ដែរថាសារធាតុអាក្រក់ៗអាចបង្កឱ្យកើតមហារីកអាចមានដូចជាប្រភេទអាហារ ដែលមិនឆ្អិន​ ​បន្លែគីមី អាហារគ្មានអនាម័យ​ មេរោគ វីរុស​សារធាតុយកចម្អិនអាហារដូចជា ប្រើខ្លាញ់ដដែលៗច្រើនដង​ ហើយអាហារខ្លាញ់បំពងផ្សេងៗទៀត។ តាមការសិក្សាស្រាវជ្រាវ ១ថ្ងៃបើអ្នកអាចញ៉ាំបន្លែផ្លែឈើចម្រុះពណ៌ឱ្យបាន៥ពណ៌ នោះអ្នកនឹងអាចបង្ការជំងឺមហារីកប្រព័ន្ធរំលាយអាហារទៀតផង។ ជាមួយគ្នានេះ អ្នកដាច់ខាតត្រូវញ៉ាំអាហារប៉ូវសុខភាព។

៣. ពិនិត្យសុខភាពជាប្រចាំ: ដុំមហារីកត្រូវការពេលយ៉ាងតិចណាស់១ឆ្នាំដើម្បីវិវត្តិទៅជាដុំកាច អាចសម្លាប់មនុស្សបាន។ ហេតុនេះបើគ្រប់គ្នាពិនិត្យសុខភាពជាប្រចាំ ៦ខែឬ១ឆ្នាំម្តង នោះនឹងដឹងទាន់ពេលវេលា អាចបង្ការនិងការពារពីការកើតមហារីកបានល្អបំផុត៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ជំងឺ

នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
1.9 K views

#ជំងឺ

ប្រយ័ត្នផង! អ្នកមាន ៣ទម្លាប់ពេលព្រឹកនេះ បង្កឱ្យថ្លើមមានពុល
Tror Sopheap
December 22 2024
3 K views

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
11.9 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
926 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
1.1 K views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
863 views
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia