ពេលនេះ ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន កំពុងតែមានសង្រ្គាមនឹងគ្នា។ ហើយប្រទេសរុស្ស៊ីបានវាយប្រហាទៅលើប្រទេសអ៊ុយក្រែនយ៉ាងចាស់ដៃ និងធ្វើឱ្យប្រជាជនមានអារម្មណ៍តក់ស្លុតនឹងភ្លើមសង្រ្គាមនេះ។ ហើយបន្ទាប់ពីប្រទេសរុស្ស៊ីបើកការវាយលុកទៅលើអ៊ុយក្រែន ធ្វើឱ្យប្រជាជនស្លាប់ចំនួន ១០០នាក់ និងរបួសជិត ៤០០នាក់។ តាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Joe Biden បានបញ្ជាក់ថា៖
ការអធិស្ឋានរបស់ពិភពលោកទាំងមូល នៅជាមួយប្រជាជនអ៊ុយក្រែននៅយប់នេះ ក្នុងខណៈប្រជាជនអ៊ុយក្រែនភាគច្រើនបានរងការវាយប្រហារដោយអយុត្តិធម៌ពីកងកម្លាំងយោធារបស់រុស្ស៊ី។ លោកប្រធានាធិបតី ពូទីន បានជ្រើសរើសភ្លើងសង្រ្គាមនេះ ជាការទទួលខុសត្រូវនៅគ្រោះមហន្តរាយដល់ជីវិត និងការឈឺចាប់របស់មនុស្សចាស់ កុមារ និងបាត់បង់ផ្ទះសម្បែង និងសាលារៀនជាដើមដោយសារសង្រ្គាមនេះ។ ហើយសហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្តនឹងឆ្លើយតបដោយឯកភាព និងធ្វើការសម្រេចចិត្ត គឺត្រូវឱ្យប្រទេសរុស្ស៊ីជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ។
ខ្ញុំបានតាមដានស្ថានការណ៍ក្នុងសេតវិមាននៅល្ងាចមិញនេះ ហើយនឹងបន្តទទួលបានព័ត៌មានថ្មីៗ ជាប្រចាំពីក្រុមសន្តិសុខជាតិរបស់ខ្ញុំ។ ថ្ងៃស្អែក ខ្ញុំនឹងជួបជាមួយសមភាគី G7 នៅពេលព្រឹក ហើយបន្ទាប់មកនិយាយទៅកាន់ប្រជាជនអាមេរិក ដើម្បីប្រកាសអំពីផលវិបាកបន្ថែមទៀត ដែលសហរដ្ឋអាមេរិកជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនឹងដាក់សម្ពាធទៅលើរុស្ស៊ី ជាទង្វើឈ្លានពានទៅលើប្រទេសអ៊ុយក្រែន និងគ្មានសន្តិសុខដល់ពិភពលោក។ យើងក៏នឹងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តណាតូរបស់យើងផងដែរ ដើម្បីធានាបាននូវការឆ្លើយតបដ៏រឹងមាំ និងរួមគ្នា ដើម្បីរារាំងពីការឈ្លានពានណាមួយដែលប្រឆាំងនឹងសម្ព័ន្ធ។ ហើយនៅក្នុងយប់នេះ Jill និងខ្ញុំកំពុងអធិស្ឋានដល់ប្រជាជនអ៊ុយក្រែនដ៏ក្លាហាន និងមោទនភាពបំផុត។”
សម្រាប់ប្រទេសណា ធ្លាក់ក្នុងភ្លើងសង្រ្គាមនេះ ធ្វើឱ្យប្រជាជនរបស់ខ្លួនរស់នៅក្នុងសេចក្តីភ័យខ្លាចផ្នែកអារម្មណ៍ ឬធ្វើឱ្យប៉ះពាល់ដល់សុខភាព និងសតិបញ្ញារបស់កុមារ និងពិកាដល់រាងកាយថែមទៀត។ មានតែសន្តិភាព និងសេរីភាពទេ ទើបធ្វើឱ្យប្រជាជនរស់នៅមានសុខភាពផ្លូវចិត្តរីករាយ។ សូមអ្នកទាំងអស់គ្នា គាំទ្រដល់សន្តិភាព និងសុំឱ្យប្រទេសអ៊ុយក្រែនជៀសពីភ្លើងសង្រ្គាមនេះឱ្យបានឆាប់បំផុត៕
អត្ថបទដោយ៖ទ្រ សុភាព