អាហារ
ឈប់ឆ្ងល់ទៀត! ស្រ្តីមានផ្ទៃពោះក៏ញុំាទុរេនបានដែរ តែអាចគ្រោះថ្នាក់ក្នុងករណី១នេះ
Thida Pet
June 18 2023
2.2 K views

តើស្រ្តីមានផ្ទៃពោះគួរញុំាទុរេនទេ? ញុំាហើយប៉ះពាល់ដល់កូនក្នុងផ្ទៃឬអត់? ជាការពិតណាស់ យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ប៉ាត់ សុភ័ក្ក្រា ឯកទេសរោគកុមារ និងទារកនៅមជ្ឍមណ្ឌលជាតិ គាំពាមាតានិងទារក មានបទពិសោធន៍លើសពី៧ឆ្នាំ បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារចាបបៃតង ទាក់ទងនឹង ប្រធានបទ១តើស្រ្តីមានផ្ទៃពោះអាចញុំាទុរេនបានឬអត់?

ផ្សារភ្ជាប់ជាមួយខ្លឹមសារនេះដែរ លោកវេជ្ជបណ្ឌិត បានធ្វើការចែករំលែកឱ្យបានដឹងផងដែរថា នៅពេលពពោះ ស្រ្តីចង់ញុំាទុរេនអាចញុំាបាននៅអំឡុងត្រីមាសទី១និងត្រីមាសទី២ តែបើចូលដល់ត្រីមាសទី៣ហើយ ត្រូវប្រយ័ត្នពេលញុំាទុរេន ព្រោះត្រីមាសទី៣នេះ ទារកក្នុងផ្ទៃកំពុងចាប់ផ្ដើមលូតលាស់ខ្លាំងជាងត្រីមាស១និងទី២ ហើយស្រ្តីពពោះ​ក៏ងាយនឹងប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី២មកដូចគ្នា ព្រោះក្នុងទុរេនមានជាតិស្ករខ្ពស់។ ចំពោះចំនួនដែលអាចញុំាបានមិនបង្កគ្រោះថ្នាក់វិញ វេជ្ជបណ្ឌិតណែនាំឱ្យញុំាបានក្នុងបរិមាណសមស្រប កុំញុំាលើសកំណត់ ដូចជា ១គីឡូទុរេនគឺគ្រោះថ្នាក់ហើយ។ ដូច្នេះស្រ្តីអាចញុំាបាន១គ្រាប់ទុរេនតែកុំធំពេក ព្រោះទុរេនមានច្រើនប្រភេទ អាចនិងមានទំហំគ្រាប់ និងរសជាតិខុសគ្នាផងដែរ។លោកវេជ្ជបណ្ឌិត បានណែនាំស្រ្តីគូរតែញុំាធូរ៉េន ដែលមិនសូវទុំជោខ្លាំង អាចញុំាប្រភេទសាច់នៅរឹងជ្រប់ៗទុរេនប្រភេទនេះ អាចនឹងមិនសូវសម្បូរជាតិស្ករច្រើន ញុំាទៅមិនធ្វើឱ្យស្រ្តីលើសជាតិស្ករ។

តួយ៉ាងលោកវេជ្ជបណ្ឌិតបាន ចែករំលែកបន្ដថា​ ស្រ្តីការពារខ្លួន កុំឱ្យកើតជំងឺទឹកនោមផ្អែមគឺសំខាន់ខ្លាំងណាស់ដូច្នេះបើញុំាទុរេនត្រូវញុំាកុំឱ្យលើស ​ព្រោះប្រសិនណាស្រ្តីមានជំងឺទឹកនោមផ្អែមឡើងមក បានបង្កជាផលប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃ នាំឱ្យទារកឆាប់រីកធំ ឡើងគីឡូ។ ករណីកូនធំនេះ ប្រសិនណាសម្រាលធម្មជាតិក៏ពិបាកសម្រាប់ស្រ្តីដូចគ្នា។ មួយវិញទៀតប្រសិនណាសម្រាលដោយវះកាត់ កូនចេញមកអាចមានបញ្ហា ចុះជាតិស្ករ( កាលណាស្រ្តីមានផ្ទៃពោះមានជំងឺទឹកនោមផ្អែម ជាតិស្ករនឹងឡើងរហូត តែពេលទារកកើតចេញមកត្រូវប្រឈមបញ្ហាចុះជាតិស្ករវិញ)។ មួយវិញទៀតទារកដែលកើតមកអាចសន្លប់ កូនហត់ កូនបាត់បង់ស្មារតីទាំងអស់នេះសុទ្ធសឹងជាកត្តាប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ ពេលខ្លះស្រ្តីដែលមានផ្ទៃពោះ មានជំងឺទឹកនោមផ្អែម ក៏ប្រឈមមានករណីកូនស្លាប់ក្នុងផ្ទៃដូចគ្នា។

សរុបមកវិញស្រ្តីមានផ្ទៃពោះអាចញុំាទុរេនបាន ក្នុងពេលពពោះត្រីមាសទី១និងទី២ តែចូលដល់ត្រីមាសទី៣ត្រូវប្រយ័ត្នក្នុងការញុំាព្រោះងាយប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី២ បង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងកូនក្នុងផ្ទៃ។ ចំពោះបរិមាណគ្រូពេទ្យណែនាំឱ្យញុំាទុរេនគឺ១គ្រាប់តែ១គ្រាប់តូចបានហើយកុំញុំាច្រើនពេក ចំពោះប្រភេទទុរេនវិញ កុំញុំាសាច់ទុំជោរគួរញុំាប្រភេទសាច់ជ្រប់ៗល្អជាង៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
#ចិត្តសាស្ត្រApril 17 2025
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
#អាហារApril 17 2025
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia