អាហារ
អ្នកជំនាញប្រាប់ មនុស្សប៉ុន្មានក្រុមនេះ ត្រូវតែតមផឹកកាហ្វេ បើមិនចង់ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ
Thida Pet
October 3 2022
773 views

កាហ្វេគឺជាភេសជ្ជៈពេញនិយមមួយនៅទូទាំងពិភពលោក ដែលត្រូវការគេហៅថាស្ដេចភេសជ្ជៈ កាហ្វេផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ជំនួយខួរក្បាល បេះដូង សម្ពាធឈាម… ល្អសម្រាប់សុខភាពច្រើន។ទោះជាយ៉ាងនេះក្ដី ក្រុមមនុស្ស៥ប្រភេទនេះគេហាមទទួលទានកាហ្វេដាច់ខាត ព្រោះវាអាចប៉ះពាល់ដល់សុខភាពខ្លាំង​មិនដូចមនុស្សធម្មតាឡើយ។

ដោយយោងតាមរយៈ ការចែករំលែកពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា កាហ្វេមានសារធាតុម្យ៉ាងរំញោច ធ្វើឱ្យបេះដូងលោតញាប់ ហេតុនេះសម្រាប់អ្នកដែលមានបញ្ហាជំងឺស្លន់ស្លរឬឆាប់មានអារម្មណ៍ជ្រួលច្របល់ (anxiety) និងអ្នកមានបញ្ហាផ្លូវចិត្ត នៅពេលទទួលទានកាហ្វេច្រើននឹងធ្វើឱ្យអាការធ្ងន់ធ្ងរលើសដើម។ បន្ថែមពីនោះ អ្នកមានជំងឺបេះដូង ទឹកនោមផ្អែម លើសឈាម និងអ្នកមានបញ្ហាចុកឬឡើងឈាមក្នុងគ្រាប់ភ្នែក គួរតែកាត់បន្ថយការទទួលទានកាហ្វេ ដើម្បីកុំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយទៀតឡើង

មួយវិញទៀតតាមរយៈគេហទំព័រ eatthis បានបញ្ជាក់ឱ្យដឹងថា ក្រុមមនុស្សទាំងនោះមានដូចជា៖

១.កុមារអាយុក្រោម១២ឆ្នាំ៖ នៅក្នុងកាហ្វេមានជាតិកាហ្វេអ៊ីននិងជាតិអាស៊ីតច្រើនដែលគេមិនណែនាំឱ្យកូនក្មេងក្រោមអាយុ១២ឆ្នាំទទួលទានឡើងព្រោះវាអាចប៉ះពាល់ដល់​ក្រពះ​ ធ្មេញរបស់ពួកគាត់បាន ជាពិសេសសេជាតិកាហ្វេអ៊ីនអាចធ្វើឱ្យក្មេងញ័រ ថប់បារម្ភ ​បណ្ដាលឱ្យចង្វាក់បេះដូងពួកគេលោតខុសធម្មតាជាហេតុបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពបាន ទើបហាមមិនឱ្យក្មេងក្រោមអាយុ១២ឆ្នាំទទួលទានព្រោះមិនអាចទ្រាំទ្រជាមួយជាតិកាហ្វេអ៊ីនដែលមានក្នុងកាហ្វេបាន។

២.ស្រ្តីមានផ្ទៃពោះ៖ សម្រាប់ស្រ្តីមានផ្ទៃពោះគេបានណែនាំឱ្យកំណត់កម្រិតនៃការទទួលទានកាហ្វេអ៊ីន ត្រឹ​ម២០០មីលីក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីការពារនិងកាត់បន្ថយ ហានិភ័យនៃការរលូតកូន កូនកើតមកមិនគ្រប់ខែ ឬក៏គីឡូមិនគ្រប់ជាដើម។ ប៉ុន្ដែតាមការសិក្សានៅក្នុងឆ្នាំ២០២០របស់វេជ្ជសាស្រ្តអង់គ្លេសបាននិយាយថាមិនបានសុវត្តិភាពឡើយសម្រាប់ស្រ្តីមានផ្ទៃពោះទទួលទានកាហ្វេឡើយ។

៣.អ្នកជំងឺរលាកពោះវៀន៖ អ្នកឯកទេសអាហារូបត្ថម្ភនៅទីក្រុង Seattleបានមានប្រសាសន៍ថាសម្រាប់អ្នកដែលមានបញ្ជាជំងឺរលាកពោះវៀន(IBS) សូមប្រយ័ត្នចំពោះការទទួលទានកាហ្វេឬក៏ប្រភេទភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ព្រោះវាអាចគ្រោះថ្នាក់ឬបណ្ដាលឱ្យស្ថានភាពរលាកពោះវៀនកាន់តែធ្ងន់ធ្ងរជាងមុន​ ដូច្នេះសូមចៀសវាងជាតិកាហ្វេអ៊ីនប្រសិនណាអ្នកកំពុងមានជំងឺរលាកពោះវៀន។

៤.អ្នកជំងឺបេះដូង៖ សម្រាប់អ្នកមានជំងឺបេះដូងស្រាប់ក៏ត្រូវប្រយ័ត្នឬក៏កំណត់បរិមាណជាតិកាហ្វេអ៊ីនដែលត្រូវញុំាឱ្យបានត្រឹមត្រូវ ឬក៏ចៀសវាងក្នុងការញុំាវា ព្រោះជាតិកាហ្វេអ៊ីនបានធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ ចង្វាក់បេះដូងមិនប្រក្រតីដែលជាសញ្ញាអាក្រក់សម្រាប់អ្នកជំងឺបេះដូង។

៥.អ្នកមានជំងឺទឹកដក់ក្នុងភ្នែក៖ ចំពោះអ្នកមានជំងឺទឹកដក់ក្នុងភ្នែកគួរតែប្រុងប្រយ័ត្នការទទួលទានជាតិកាហ្វេអ៊ីន ព្រោះសារធាតុនេះអាចបណ្ដាលឱ្យសម្ពាធនៅក្នុងភ្នែកឡើងខ្លាំងជាហានិភ័យសម្រាប់អ្នកមានជំងឺទឹកដក់ក្នុងភ្នែក៕

អត្ថបទដោយ៖ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1258

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព
#ព័ត៌មានDecember 30 2024
ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
#គំនិតរកស៊ីDecember 30 2024
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia