ជំងឺ
វេជ្ជបណ្ឌិត គួច ម៉េងលី៖ ឧស្សាហ៍ឈឺក្បាលឈឺម្តងៗចង់៣ទៅ៤ថ្ងៃ តើអាការនេះជាជំងឺអ្វីទៅ?

នៅសុខៗស្រាប់តែឈឺក្បាលដោយមិនដឹងមូលហេតុ ហើយនៅពេលឈឺក្បាលម្តងៗប្រើប្រាស់ថ្នាំអ្វីក៏មិនបាត់ឈឺដែរ។ តើអ្នកធ្លាប់ជួបបញ្ហាឈឺក្បាលបែបនេះទេ? តើការឈឺក្បាលនេះបណ្ដាលមកពីមូលហេតុអ្វីទៅ?

ជាទូទៅអាការឈឺក្បាលនេះ ហៅថាជំងឺឈឺក្បាលប្រកាំង(Migraine Headache) គឺឈឺក្បាលដោយមិនមានហេតុផល ឈឺក្បាលដោយមិនមានមុខសញ្ញា ឈឺក្បាលដែលយើងមិនដឹងថា កើតមកពីបញ្ហាអ្វី ក៏ប៉ុន្តែភាគច្រើនជំងឺនេះកើតកើតទៅលើនារីៗ ដែលភាគច្រើនកើតនៅលើបរិវេលាដែលគាត់រស់នៅជុំវិញ ឬកើតចេញពីពូជ ហើយនារីដែលកើតជំងឺនេះ តែងតែមានបញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងជំងឺផ្លូវចិត្តផងដែរ។

នៅក្នុងនោះដែរ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា ជាធម្មតាឱ្យតែគាត់មានបញ្ហា ឈឺក្បាលប្រកាំង ជំងឺនេះអាចធ្វើឱ្យយើងមានជំងឺផ្លូវចិត្តដូចជា ភ័យស្លន់ស្លោ ពិបាកចិត្ត មានបញ្ហា សតិអារម្មណ៍ផ្សេងៗទៀត ដែលជំងឺទាំងអស់នឹងធ្វើឱ្យយើងងាយនឹងមានរោគសញ្ញានៃជំងឺឈឺក្បាលប្រកាំងខ្លាំងជាងគេ។

ជាក់ស្ដែង លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងបន្ថែមថា ជាធម្មតាឈឺក្បាលប្រកាំងពេលដែលកើតឡើងរូបយើង ជាពិសេសនារីៗ វាមានសញ្ញាឱ្យយើងដឹងដូចជា ការស្រមើស្រមៃ ការភាំងស្មរតី ដែលវាជាសញ្ញាចាប់ផ្ដើម ហើយជាទូទៅសញ្ញាចាប់ផ្ដើមនេះហើយស្ដែងឱ្យយើងដឹងបានថា កំពុងកើតជំងឺឈឺក្បាលប្រកាំង។

មួយវិញទៀត លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់បន្ថែមថា ជំងឺឈឺក្បាលប្រកាំងនេះអាចមានកត្តារួមផ្សំដូចជា កត្តាទី១៖ នៅពេលមានពន្លឺភ្លឺពេក គឺយើងចាប់ផ្ដើមឈឺក្បាល។ កត្តាទី២៖ នៅពេលមានក្លិនប្លែកធ្វើឱ្យយើងចាប់ផ្ដើមឆាប់ឈឺក្បាល។ កត្តាទី៣៖ នៅពេលលឺសំឡេងខ្លាំង ឬប្លែកដឹងតែធ្វើឱ្យយើងឆាប់ឈឺក្បាលដូចគ្នាដែរ។ ដែលកត្តាទាំងប៉ុន្មាននេះសុទ្ធតែជាសញ្ញានៃជំងឺប្រកាំង។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់បន្ថែមថា ជាទូទៅបុគ្គលដែលមានជំងឺឈឺក្បាលប្រកាំង គឺគាត់មិនចូលចិត្តក្មេងឡូឡាទេ ប៉ុន្តែមិនមែនមានន័យថាគាត់ស្អប់ក្មេងទេ ពីព្រោះថាក្មេងនោះរញ៉ែររញ៉ៃនឹងធ្វើឱ្យគាត់មានជំងឺឈឺក្បាលប្រកាំងនឹងតែម្តង។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ការឈឺក្បាលនេះអាចឈឺពី ៣ឬ៤ម៉ោង ពេលខ្លះអាចដល់ ៣ឬ៤ថ្ងៃ បានបាត់។ ដែលភាគច្រើនចាប់ផ្ដើមពី ជំហៀងក្បាល ដែលមានសភាពឈឺខុសគេ ដែលភាគច្រើនឈឺមួយជំហៀងក្បាល ហើយស្មុគស្មញពេញខ្លួន ដែលអាការទាំងនេះតែងមកជាមួយគ្នា។ ជាក់ស្ដែងនៅពេលដែលឈឺម្តងៗគឺមានអារម្មណ៍ថា ចង់ក្អួតបង្អោរ ពិបាកក្នុងខ្លួនជាដើម។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី បាននិយាយបន្ថែមថា​ បច្ចុប្បន្ននេះយើងសង្កេតឃើញថា នៅទូទាំងពិភពលោកមានមនុស្សប្រមាណជា ១៥% ដែលមានជំងឺឈឺក្បាលប្រកាំង ដែលពិតជាគួរឱ្យអាណិតពួកគេណាស់ ពីព្រោះឈឺក្បាលម្តងៗគាត់ពិបាករកថ្នាំញុំា ពីព្រោះថ្នាំធម្មតាៗផឹកមិនជានោះទេ។

ជាចុងក្រោយ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់ថា ប្រសិនបើអ្នកមានជំងឺនេះ សូមអ្នករកកន្លែងណាដែលស្ងាមស្ងាត់ ឬរកកន្លែងស្ងាប់អារម្មណ៍ ឬក៏ប្ដូរបរិយាកាសស្ដាប់ភ្លេច ឬក៏ត្រូវដកថយពីភាពស្មុគស្មញពីភាពឡូឡាទាំងនោះដើម្បីឱ្យធូរចិត្ត។

ចំណាំ៖ មួយវិញទៀតប្រសិនបើគាត់ឈឺខ្លាំងមែនទែន(មិនបាត់សោះ)រហូតដល់ទ្រាំមិនបានអាចឈានដល់ការស្រែកយំ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីស្កេនមើលខួរក្បាលរបស់អ្នកជំងឺ ពីព្រោះថាជូនកាលវាអាចមកពីអ្នកមានបញ្ហាមហារីកខួរក្បាល ឬស្ទះសរសៃឈាមក្នុងខួរក្បាល និងក៏មានរោគសញ្ញាផ្សេងៗជាដើម។



អត្ថបទដោយ៖ Daddy_Rath











Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
710 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
241 views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
653 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.5 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
211 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
710 views
អត្ថបទថ្មីៗ
#អាហារDecember 13 2024
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
#អត្ថបទ PRDecember 13 2024
អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
#ព័ត៌មានDecember 12 2024
ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានDecember 12 2024
ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia