កីឡា
បុរសម្នាក់ ១៨០គីឡូ! គាត់ប្រើក្បាច់នេះស្រាយជំងឺផ្លូវចិត្ត និងស្រកអស់៩០គីឡូ
Tror Sopheap
January 8 2023
618 views

នៅពេលយើងមានជំងឺផ្លូវចិត្តគីឡូក៏ឡើងខ្លាំងណាស់។ ព្រោះយើងមិនអាចហាមចិត្តដែលឃ្លានបាន។ ដូចជាលោក Jordan Grahm កាលលោកនៅតូច មានក្មេងជាច្រើនបានលេងសើច និងសម្លុតគាត់។ ពេលគាត់រៀននៅថ្នាក់ទី ៩ ឪពុកម្តាយរបស់គាត់បានលែងលះគ្នា។ គាត់បានបន្ទោសខ្លួនឯង ហើយគីឡូរបស់គាត់ចេះតែឡើងខ្ពស់រហូត។ ពេលគាត់មានអាយុ ១៤ ឆ្នាំ​មានសោកនាដកម្មមួយបានកើតឡើង គឺម្តាយបានចែកឋានចោលគាត់ទៀត។

គាត់និយាយថា អាហារជាកន្លែងតស៊ូនឹងជំងឺចិត្តរបស់ខ្ញុំ កុំឱ្យខ្ញុំឈឺចាប់ចិត្តពេក។ ខ្ញុំគ្មានសល់អ្វីទៀតទេ សូម្បីម្តាយខ្ញុំ។ ខ្ញុំមិនខ្វល់អំពីអនាគត​ និងសុខភាពខ្លួនឯងទេ ហើយខ្ញុំឡើងទម្ងន់ ១៨១គីឡូ។ ហើយមានគ្រូពេទ្យបានប្រាប់ខ្ញុំថា ខ្ញុំនឹងស្លាប់នៅវ័យក្មេងដោយសារផលវិបាកដែលទាក់ទងនឹងជំងឺធាត់ខ្លាំងនេះ។

ដល់ចំណុចមួយបញ្ហាប្រមូលផ្តុំច្រើនពេក លោក Jordan Grahm កើតជំងឺផ្លូវចិត្តពីកត្តាសង្គម ការលែងលះរបស់ឪពុកម្តាយ និងការបាត់បង់ម្តាយទីស្រឡាញ់ថែមទៀត។

គ្រោះជាន់គ្រោះ តែជាចំណុចកែប្រែជីវិតខ្ញុំ

នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០០៨ ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបញ្ចួនខ្ញុំទៅមន្ទីរពេទ្យ ខ្ញុំបានគិតថា ខ្ញុំត្រូវដល់ពេលធ្វើការផ្លាស់ប្តូររបៀបរស់នៅ និងការហូបអាហារ ហើយខ្ញុំចាប់ផ្តើមហាត់ប្រាណ។ ខ្ញុំបានសំរេចចិត្តថា ខ្ញុំនឹងធ្វើការលះបង់ដើម្បីកែលំអអនាគតរបស់ខ្ញុំ។ ទោះបីខ្ញុំមានការលំបាកក្នុងការកែប្រែខ្លួនរាងកាយនេះក៏ដោយ តែខ្ញុំមិនព្រមចុះចាញ់វាទេ។ ខ្ញុំក៏ប្តូរទម្លាប់ហូបអាហារ មិនផឹកសូដា និងស្រាទេ។ ហើយខ្ញុំចាប់ផ្តើមចូលចិត្តសាច់ ដែលគ្មានជាតិខ្លាញ់ បន្លែ និងផ្លែឈើ ព្រោះលទ្ធផលផ្លាស់ប្តូរបន្តិចបន្តួចនេះ ជាមហាកម្លាំងចិត្តជម្រុញខ្ញុំធ្វើបន្តគ្មានថ្ងៃឈប់ទេ។

តើជំហានដំបូងអ្នកធ្វើបែបណាដើម្បីកែប្រែជីវិតរបស់អ្នក?

ខ្ញុំបានចាប់ផ្តើមដើរបណ្តើរតាមតំបន់ក្បែរផ្ទះរបស់អ្នក។ ខ្ញុំចំណាយពេលមួយម៉ោង​ដើរចម្ងាយមួយម៉ាយល៍ចុះឡើង និងឡើងភ្នំ។ ខ្ញុំធ្វើវាកាន់តែច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ទោះបីខ្ញុំមានការឈឺចាប់​ និងគ្មានអារម្មណ៍មិនស្រួលក៏ដោយ ខ្ញុំនៅតែបន្តធ្វើវាទៀត។ នៅគ្រានោះខ្ញុំបានគិតថា ខ្ញុំធ្វើវាមិនមែនតែខ្លួនឯងទេ គឺដើម្បីឆ្កែរបស់ខ្ញុំ។ ព្រោះឆ្កែខ្ញុំជាកត្តាជម្រុញទឹកចិត្តរបស់ខ្ញុំ ខ្ញុំសល់វាតែមួយទេជាមិត្តភក្តិរបស់ខ្ញុំ។ ហើយខ្ញុំចាប់ផ្តើមទៅកន្លែងហាត់ប្រាណ ទោះបីមានអ្នកសើចចំអកឱ្យខ្ញុំ តែឆ្កែខ្ញុំ នៅតែលើទឹកចិត្តឱ្យខ្ញុំព្យាយាមបន្តធ្វើវា រហូតខ្ញុំស្រក ៩០គីឡូ ខ្ញុំសប្បាយចិត្តណាស់។ ខ្ញុំអាចផ្លាស់ប្តូរមានហេតុជម្រុញចិត្តសត្វឆ្កែ និងការមើលងាយនេះឯង។

បើអ្នកមានជំងឺដូចលោក Jordan Grahm បានឡើងទម្ងន់ជាខ្លាំង វាធ្វើឱ្យបានប៉ះពាល់ដល់សុខភាព​រហូតគ្រួពេទ្យបាននិយាយថា គាត់អាចស្លាប់ដោយសារជំងឺធាត់នេះ។ ការកែប្រែជីវិតព្រោះតែមានហេតុផលដើម្បីផ្លាស់ប្តូរជីវិត។ ហើយគាត់បានតមអាហារដែលមានជាតិខ្លាញ់ ចាប់ផ្តើមធ្វើលំហាតប្រាណ និងស្រាវជ្រាវពីវិធីសាស្រ្តជាច្រើនជួយគាត់ឱ្យសម្រកគីឡូបានសម្រេច។ ហើយគាត់បានជួយមនុស្សជាច្រើនដែលមានជំងឺធាត់នេះឱ្យស្រកគីឡូផងដែរ៕អត្ថបទដោយៈ ទ្រ សុភាព

400-Pound Man Has to Start Over After Skin Surgery | Jordan Grahm's  Transformation Spotlight - YouTube

Meet Jordan Grahm | Transformation Specialist – SHOUTOUT LA

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2478

អត្ថបទទាក់ទង

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.6 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
91 views

#កីឡា

មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
Tror Sopheap
January 17 2025
1.7 K views

#កីឡា

គួរឱ្យភ្ញាក់ផ្អើលការធ្វើលំហាត់ប្រាណ អាចការពារជំងឺតម្រងនោម និងទឹកនោមផ្អែម
Tror Sopheap
January 14 2025
1.5 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia