អាហារ
ផ្លែឈើទិព្វ ១នេះ ស្រូបជាតិស្ករ ឱ្យអ្នកស្រកគីឡូ ការពារជំងឺទឹកនោមផ្អែម

នៅស្រុកខ្មែរយើងចំពោះបញ្ហាសុខភាពគឺមានបញ្ហានៅតែច្រើន តាមក្រសួងសុខាភិបាលបានប្រកាសនៅឆ្នាំ ២០២៦ ខែមករា ពីលទ្ធផលបញ្ហាសុខភាពកាលឆ្នាំ២០២៥ថា នៅក្នុងឆ្នាំ២០២៥ អត្រាអ្នកកើតជំងឺទឹកនោមផ្អែមនៅកម្ពុជាបានកើនជិត ២៧% ពោលគឺជិត ៣០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។ ចំពោះជំងឺទឹកនោមផ្អែមនេះ ក៏មានមូលហេតុមកពីធាត់លើសជាតិស្ករ និងខ្លាញ់កើនឡើងផងដែរ។ មានផ្លែឈើទិព្វ១ ហូបរាល់ថ្ងៃចំណេញពីរមុនគឺចំណេញទី១. ឱ្យអ្នកស្រកគីឡូ និងចំណេញទី២. ការពារទឹកនោមផ្អែម៖

១. តាមការសិក្សាមួយពីសាកលវិទ្យាល័យ Ohio បាននបញ្ជាក់ថា ការទទួលទានផ្លែប៉ោម ១ផ្លែ ក្នុងមួយថ្ងៃ អាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ។ ត្រូវបានគេរកឃើញថា ការញ៉ាំផ្លែប៉ោមនេះ បន្ថយកម្រិតជាតិខ្លាញ់ LDL ជាកូលេស្តេរ៉ុលអាក្រក់ដើម្បីពង្រឹងសុខភាពរបស់អ្នកឡើងវិញ។ ព្រោះផ្លែប៉ោមមានតួនាទីជួយជម្រះសារធាតុពុលក្នុងរាងកាយហើយជួយរំលាយខ្លាញ់ផងដែរយោងតាម Medical News Today បានបញ្ជាក់ថា សម្រាប់អ្នកធាត់ចង់សម្រកគីឡូ និងមានថាមពលដល់រាងកាយឡើងវិញបន្ទាប់ពីហាត់ប្រាណរួច អ្នកគួរញ៉ាំផ្លែប៉ោមមួយ ឬពីរផ្លែ។ ពីព្រោះផ្លែប៉ោមមានជាតិសរសៃខ្ពស់ និងមានជាតិទឹកច្រើនជាប្រូតេអ៊ីនជួយឱ្យដល់រាងកាយបានល្អបំផុត។ ហើយផ្លែប៉ោមក៏ជាអាហារសម្រន់ដ៏ល្អក្នុងការជួយឱ្យអ្នកមានសុខភាពល្អ និងធ្វើឱ្យអ្នកបាត់ការឃ្លានអាហារបានយូរហើយវាមានការឡូរីទាបថែមទៀត។ 

២. យើងមានផ្លែឈើមួយ មានឥទ្ធិពលស្រូកយកជាតិស្ករ និងការពារជំងឺទឹកនោមផ្អែម គឺជាផ្លែប៉ោម។ តាមគេហទំព័រ Healthline បានចុះផ្សាយថា ផ្លែប៉ោមជួយរំលាយអាហារបានល្អ និងស្រូបយកជាតិស្ករ។ ហើយកាត់បន្ថយជាតិស្ករក្នុងចរន្តឈាម។ ពីព្រោះក្នុងផ្លែប៉ោមមានសារធាតុប៉ូលីហ្វេណុល (polyphenols) ដើម្បីស្រូបជាតិស្ករក្នុងអាហារ ដើម្បីការពារជំងឺទឹកនោមផ្អែម។តាមលោកវេជ្ជបណ្ឌិត Chris Steele បានបញ្ជាក់បន្ថែមថា ផ្លែប៉ោមជាប្រភពជាតិសរសៃដ៏អស្ចារ្យដែលមានសារធាតុចិញ្ចឹមកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។ការញ៉ាំផ្លែប៉ោមជាប្រចាំថ្ងៃ គឺជាផ្លែឈើមួយប្រភេទការពារអ្នកពីជំងឺទឹកនោមផ្អែម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3317

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia