អាហារ
កម្រគេង! ហូបអាហារ ៥មុខនេះ កាត់បន្ថយការថប់បារម្ភ ជួយអ្នកឆាប់គេងលក់ស្រួល

អ្នកគ្មានភាពតានតឹងធ្វើឱ្យប្រព័ន្ធប្រសាទស្ងប់ ឆាប់គេងលក់ស្រួល។ តាមលោកវេជ្ជបណ្ឌិត Nguyen Huu Khanh មជ្ឈមណ្ឌលសរសៃប្រសាទនៅមន្ទីរពេទ្យ Tam Anh General Hospital បាននិយាយថា ការគេងមិនលក់ និងការថប់បារម្ភរយៈពេលយូរ វាធ្វើឱ្យអ្នកអស់កម្លាំង បាត់បង់ការចងចាំ មានបញ្ហាសរសៃឈាមបេះដូង មានជំងឺធ្លាក់ទឹកចិត្ត និងជំងឺសរសៃប្រសាទ។ មកពីរាងកាយរបស់អ្នកខ្វះម៉ាញេស្យូម និងសារធាតុរ៉ែដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសរសៃប្រសាទ ការសម្រាកសាច់ដុំ និងស្ថេរភាពចង្វាក់ជីវសាស្រ្តដែលបណ្តាលឱ្យពិបាកក្នុងការគេង។ អាហារខាងក្រោមសម្បូរទៅដោយម៉ាញេស្យូមជួយអ្នកឆាប់គេងលក់ស្រួល៖

១. អ្នកគួរហូបផ្លែចេក ៣ទៅ៥ម៉ោងមុនចូលគេង ទើបល្អអារម្មណ៍។ ព្រោះផ្លែចេកសម្បូរជាតិម៉ាញេស្យូម ប៉ូតាស្យូម និងវីតាមីន B6 ជាសារធាតុចិញ្ចឹមជួយដល់ការផលិតអរម៉ូនក្នុងការគេងដ៏សំខាន់ serotonin និង melatonin។

២. ផ្លែបឺរ មានផ្ទុកម៉ាញ៉េស្យូម ប៉ូតាស្យូម និងខ្លាញ់ល្អជួយកាត់បន្ថយសម្ពាធឈាម ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមទៅកាន់ខួរក្បាល និងសម្រាកសរសៃប្រសាទ កាត់បន្ថយភាពតានតឹង។

៣. គ្រាប់ធញ្ញជាតិគ្រាប់ល្ពៅជាអាហារសម្រន់ ឬហូបមុនពេលចូលគេង មិនត្រឹមតែជួយបន្ថែមសារធាតុរ៉ែដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងបង្កើនអារម្មណ៍រីករាយតាមបែបធម្មជាតិទៀត។ គ្រាប់ល្ពៅមួយក្តាប់តូចផ្តល់ម៉ាញេស្យូមជិត ១៥០មីលីក្រាម។ ព្រោះគ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្កសី និងសារធាតុ tryptophan ជាប្រភពសារធាតុ serotonin ធ្វើឱ្យអារម្មណ៍ស្ងប់ កាត់បន្ថយការថប់បារម្ភ និងជម្រុញការផលិតអរម៉ូនមេឡាតូនីនឱ្យគេងលក់ស្រួល។

៤. ទឹកដោះគោស្រស់ក្តៅឧណ្ហៗ ជួយមនុស្សពេញវ័យការទទួលទានទឹកដោះគោក្តៅឧណ្ហៗមុនចូលគេងគឺអាចជួយពន្លឿនការគេងបានលឿន រំលាយស្រ្តេស ការពារជំងឺថប់អារម្មណ៍ ថែរាងថែមទៀតផង។

៥. តែ​ខ្ញី៖ សម្រាប់តែ​ខ្ញី​ជួយ​ការពារ​ជំងឺ​ផ្តាសាយ ហៀរសំបោរ និង​ឲ្យអ្នកឆាប់​គេង​លក់​ស្រួល។ តាមគេហទំព័រ theteamakers បានបញ្ជាក់ថា តែខ្ញីនេះពិតជាភេសជ្ជៈដែលមានឥទ្ធិពលលើផ្លូវចិត្តឱ្យមានភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ ហើយវាក្លាយជាភេសជ្ជៈសម្រាប់ពេលចូលគេងដ៏ល្អឥតខ្ចោះផងដែរ។

តាមលោកវេជ្ជបណ្ឌិត Khanh បាននិយាយថា អាហារខាងលើនេះ ល្អសម្រាប់ការគេង ករណីពិសេសនោះ អ្នកហូបអាហារមុនចូលគេងរយៈពេល ៣ម៉ោងជាការល្អឱ្យប្រព័ន្ធរំលាយដំណើរបានល្អ គេងលក់ស្រួល។ ដើម្បីឱ្យការគេងមានគុណភាពបន្ថែម អ្នកគួរប៉ះពន្លឺថ្ងៃនៅម៉ោង៨ព្រឹក មានទម្លាប់ហាត់ប្រាណ និងចូលគេងមុនម៉ោង១០ឬ ម៉ោង១១យប់ជាការល្អបំផុត។ ពេលអ្នកគួរចៀសវាងកាហ្វេ អាល់កុល និងការប្រើឧបករណ៍អេឡិចត្រូនិកមុនពេលចូលគេង៕ អត្ថបទដោយ៖ ទ្រ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3312

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia