អាហារ
ការសិក្សាថ្មីរកឃើញថា ផឹកកាហ្វេពេលព្រឹក ការពារជីវិតអ្នកចេញពីជំងឺកាច ២មុខនេះ សល់លុយច្រើនណាស់
Tror Sopheap
July 14 2026
2.5 K views

ដំណឹងល្អ! សម្រាប់អ្នកចូលចិត្តកាហ្វេ! តាមការសិក្សាមួយដែលទើបចេញផ្សាយថ្មីៗ នេះនៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Beverage Plant Research បានបង្ហាញថា កាហ្វេមិនត្រឹមតែជួយពង្រឹងស្មារតីទេ ថែមទាំងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ សម្រាប់កាហ្វេដែលអ្នកពិសារនេះជាការបញ្ជាក់គឺកាហ្វេសុទ្ធគ្មានដាក់ស្ករនោះទេ។ ព្រោះជាតិកាហ្វេសុទ្ធល្អដល់សុខភាពណាស់។

តាមអ្នកវិទ្យាសាស្ត្របានរកឃើញសមាសធាតុថ្មីៗ ជាច្រើននៅក្នុងកាហ្វេអាចរារាំង α-glucosidase ជាអង់ស៊ីមមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកកាបូអ៊ីដ្រាត(ជាតិស្ករ) និងប៉ះពាល់ដោយផ្ទាល់ជាមួយការស្រូបជាតិស្ករចេញពីក្នុងចរន្តឈាម។ ជាពិសេសម៉ូលេគុលទាំងនេះមួយចំនួនបង្ហាញពីសកម្មភាពខ្លាំងជាង Acarbose – ដែលជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែមទូទៅដែលកាត់បន្ថយការរំលាយអាហារកាបូអ៊ីដ្រាត ជួយការពារការកើនឡើងជាតិស្ករក្នុងឈាមបន្ទាប់ពីញ៉ាំអាហារហើយដែរ។ នេះបើយោងតាមគេហទំព័រវិទ្យាសាស្ត្រ Science Daily។

សម្រាប់រឿងទីពីរនេះវិញគឺការផឹកកាហ្វេគ្មានជាតិស្ករ(ឬស្ករតិច១០%ទៅ២០%)ជួយការពារដាច់ជំងឺសរសៃរឈាមបេះដូង និងការពារជំងឺគាំងបេះដូង។ យោងតាមគេហទំព័រព័ត៌មានសុខភាព Healthline បានបញ្ជាក់ថា តាមការសិក្សានៅក្នុងឆ្នាំ ២០២៥ បានបង្ហាញថាការសិក្សានេះរួមមានមនុស្សពេញវ័យ ២០០នាក់ដែលមានប្រវត្តិជំងឺបេះដូងលោតញាប់។ នៅក្នុងរយៈពេលជាងប្រាំមួយខែ ក្រុមផឹកកាហ្វេជារៀងរាល់ព្រឹកមានអាការៈនៃជំងឺបេះដូងលោតញាប់កើតឡើងវិញតិចជាងបើប្រៀបធៀបទៅនឹងក្រុមដែលជៀសវាងកាហ្វេអ៊ីនទាំងស្រុង។ លទ្ធផលបានបង្ហាញថា ហានិភ័យនៃជំងឺបេះដូងលោតញាប់កើតឡើងវិញត្រូវបានកាត់បន្ថយប្រហែល ៤០%ឯណោះ ចំពោះអ្នកដែលផឹកកាហ្វេនៅពេលព្រឹក។(ការពិសោធន៍នេះគេពិនិត្យសុខភាព និងមានគ្រូពេទ្យចាំជួយពេលមានបញ្ហា។ បើអ្នកមានបញ្ហាបេះដូងនោះ សូមនិយាយជាមួយគ្រូពេទ្យជាមុនសិន។)

ហើយការសិក្សានេះបន្តថា កាហ្វេបានផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់សរសៃឈាមបេះដូង។ ជាពិសេសអ្នកផឹកកាហ្វេខ្មៅជារៀងរាល់ព្រឹកតែម្តង ជួយកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុដោយសារដាច់ជំងឺសរសៃឈាមបេះដូង។ លើសពីនេះ នៅក្នុងកាហ្វេខ្មៅមានសារធាតុប៉ូលីហ្វេណុល ដែលគេរកឃើញថា វាជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia