សព្វថ្ងៃនេះមនុស្សភាគច្រើនមានបញ្ហាក្នុងការរស់នៅព្រោះតែបញ្ហាសេដ្ឋកិច្ច វានាំឱ្យប៉ះពាល់ផ្លូវចិត្ត។ ពេលអ្នកមានបញ្ហាអារម្មណ៍ អ្នកធ្វើកិច្ចការអ្វីក៏ពិបាកដែរ។ គ្រាន់តែអ្នកធ្វើរឿងតូចៗ ទាំងអស់នេះ អារម្មណ៍អ្នកនឹងរីករាយ។
១. ត្រូវមានចិត្តល្អចំពោះខ្លួនឯង៖ អ្នកដែលមានចិត្តល្អ ជាមនុស្សធ្វើឱ្យខ្លួនឯងមានការលូតលាស់សន្សឹម មិនមែនជាការខំខ្លួនឯងឱ្យរីកចម្រើនរហូតរងសម្ពាធផ្លូវចិត្តនោះទេ។ អ្នកដាក់សម្ពាធលើខ្លួនឯងពេក ធ្វើឱ្យជីវិតរស់នៅទាំងក្តីលំបាកចិត្តហើយសុខភាពចុះខ្សោយផងដែរ។ ការល្អចំពោះខ្លួនឯង អ្នកត្រូវអនុញ្ញាតខ្លួនឯង ធ្វើលំហាត់ប្រាណ សម្រួលផ្លូវចិត្ត និងរីករាយជាមួយការកំសាន្តអាចទៅដើរលេង។ តាមលោក Sean Covey ជាអ្នកនិពន្ធដ៏ល្បីអនោអាមេរិកបាននិយាយថា “ចូលអ្នកធ្វើឱ្យខ្លួនឯង មានការលូតលាស់ និងចេះរីករាយក្នុងការរស់នៅ មិនមែនដាក់សម្ពាធលើខ្លួនឯងលើសកម្រិតនោះទេ។”
២. ចូរញញឹមឱ្យច្រើនដើម្បីលើកទឹកចិត្តខ្លួនឯង៖ បើអ្នកព្យាយាមដោះស្រាយបញ្ហាមិនបានទេ កុំអង្គុយកើតទុក្ខ អ្នកត្រូវញញឹមជំនួសក្តីទុក្ខ ទើបអ្នកចំណេញជាង។ តាមរយៈការសិក្សាពី Association for Psychological Science បានបញ្ជាក់ថា ស្នាមញញឹញ និងការឈរអង្គុយឱ្យត្រង់ខ្លួន វាពិតជាជះផលវិជ្ជមានទៅកាន់សុខភាពផ្លូវចិត្តឱ្យមានក្តីរីករាយ។ ហើយការញញឹមនេះជួយកាត់បន្ថយអាការស្រ្តេស ភាពតានតឹង ភាពសោកសៅ ហើយបង្កើនអារម្មណ៍រីករាយ។
៣. ព្យាយាមកាត់បន្ថយពេលលើបណ្តាញសង្គមខ្លះ ៖ ការកាត់បន្ថយពេលវេលានៅលើបណ្តាញសង្គម មិនត្រឹមតែជួយកាត់បន្ថយពេលវេលានោះទេ វាបង្កើនសុខភាពផ្លូវចិត្ត។ តាមសៀវភៅ លំហូរចិត្ត បានលើកឡើងថា បច្ចេកវិទ្យាជាថ្នាំញៀនសម័យទំនើប វាមានសមត្ថភាពឱ្យមនុស្សឈ្លក់វង្វេងដកចិត្តមិនរួច ទោះបីមានអារម្មណ៍ឈឺចាប់ និងក្តៅបេះដូងក៏នៅតែជក់ចិត្តលេងបន្តដែរ... វាធ្វើឱ្យមនុស្សសន្ទនាគ្នាតិចជាងមុន កាត់បន្ថយគ្មានមនោសញ្ចេតនាដៃគូ បងប្អូន និងគ្រួសារ។ នេះព្រោះតែបច្ចេកវិទ្យាអាចសណ្តំលើចិត្តរបស់អ្នក។ តើថ្នាំព្យាបាលអ្នកញៀនបច្ចេកវិទ្យាជាអ្វី? គឺចូរអ្នករស់ក្នុងល្អាងជាមួយភាពស្ងប់ស្ងាត់តែម្នាក់ឯងមួយរយៈ។ នេះជាវិធីសម្រាករបស់សភាវៈចិត្តឱ្យស្ងប់ ឱ្យចិត្តមានថាមពល ឱ្យរស់គំនិត ឱ្យរស់មនោសញ្ចេតនាឡើងវិញ។
៤. ផ្តោតលើរឿង១ ចិត្តរីករាយ៖ តាមសៀវភៅ លំហូរចិត្ត បានសរសេរថា តាមលោក Hector Garcia និងលោក Francesc Miralles ជាអ្នកនិពន្ធសៀវភៅ Ikigai បានបញ្ជាក់ថា “អ្នកធ្វើការងាច្រើនមុខក្នុងពេលតែមួយ ធ្វើឱ្យលទ្ធផលគេធ្លាក់ចុះរហូត៦០% និង IQ របស់គេក៏ធ្លាក់ចុះជាង ១០ពិន្ទុថែមទៀត”។ បើអ្នកចង់ធ្វើការស្ថិតក្នុងស្ថានភាពលំហូរចិត្ត ចូរអ្នករស់ក្នុងល្អាងក្នុងភាពស្ងប់ស្ងាត់ ទើបអារម្មណ៍អ្នកមុតស្រួចចាក់ទម្លុះក្នុងការងារដុះចំណូលច្រើន៕ អត្ថបទដោយ៖ ទ្រ សុភាព
អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត អត្ថបទដោយ៖ ទ្រ សុភាព
អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/hangchhengH24