ព័ត៌មាន
ថ្នាំចិនមួយនេះល្បីថាខ្លាំងពូកែ! ឥឡូវមកដឹងពីគុណភាព និង ១៥ចំណុចដែលអ្នកគួរចៀសវាងក្នុងការប្រើ

កាលពីពេលថ្មីៗនេះហើយមានថ្នាំគ្រាប់ម៉្យាងដែលមានឈ្មោះថា LianHua QingWen JiaoNang ហើយថ្នាំនេះក៏​កំពុងតែមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដែរ។ ថ្នាំនេះគឺជាការបុរាណចិនដែលមានគុណភាព ហើយបើយោងតាមការចុះ​ផ្សាយរបស់សារព័ត៌មាន xinhuanet ក៏បានឱ្យដឹងដែរថា ថ្នាំនេះវាមានសមត្ថភាពខ្លាំងនៅក្នុងការជួយពន្លឿនការព្យាបាលអ្នកជំងឺ​កូវីដ១៩ ឱ្យឆាប់ជា។

កាលពីចុងខែមេសាកន្លងទៅនេះដែរ ប្រទេសកម្ពុជាក៏ទើបតែទទួលបានឱសថបុរាណចិន LianHua QingWen JiaoNang នេះចំនួន ៨៨០០ប្រអប់ ពីមិត្តដែកថែបដែរ គឺប្រទេសចិន។ តើអ្នកមានបានដឹងទេថាថ្មាំបុរាណចិនប្រភេទនេះ មានគុណភាព និងចំណុចគួរជៀសវាងអ្វីខ្លះបន្ទាប់ពីប្រើប្រាស់ថ្នាំនេះរួច?

បើតាមប្រភពពី ទីភ្នាក់ងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)បានឱ្យដឹងថាថ្នាំនេះវាមានសមត្ថភាពព្យាបាលដូចជា៖ ជម្រះមេរោគ និងបណ្តេញជាតិពុលបណ្តេញធាតុក្តៅចេញពីក្នុងសួតប្រើប្រាស់សម្រាប់ព្យាបាលជំងឺផ្តាសាយរាតត្បាតដែលមានអាការៈមានជាតិពុលដែលជាធាតុក្តៅចូលទៅដល់ក្នុងសួត ដែលមានអាការៈជំងឺ៖ ឡើងកម្តៅឬក្តៅខ្លាំង រងារញាក់ ឈឺសាច់ដុំ តឹងច្រមុះ ហៀរសំបោរ ក្អក ឈឺក្បាល ស្ងួតក ឈឺក ឡើងកន្ទួលស្បែក អណ្តាតឡើងជ្រាំងពណ៌លឿងស្រាល ឬលឿងខ្លាំងជាដើម។

Lianhua Qingwen Capsules Launched in Philippine Market, a New Era of TCM  Application in Pandemic Prevention and Control | Business Wire

ចំណាំ (ស្តង់ដារប្រើប្រាស់៖ ថ្នាំមួយគ្រាប់មានទម្ងន់ ០.៣៥ក្រាម, និងវិធី និងកម្រិតប្រើប្រាស់៖ ជាប្រភេទថ្នាំលេប លេបម្តង៤គ្រាប់ ១ថ្ងៃ៣ដង)

ប្រតិកម្មមិនល្អក្រោយប្រើប្រាស់៖ ទិន្នន័យដែលបានតាមដាន និងសាកល្បងក្រោយពីថ្នាំបានដាក់លក់នៅលើទីផ្សារ មានដូចជា មានប្រតិកម្មមិនល្អជាមួយពោះវៀន ដូចជាចង់ក្អួត ក្អួតចង្អោរ រាគមូល ចុកពោះ ធ្វើទុកក្រពះរកក្អួត ស្បែកឡើងកន្ទួល រមាស់ ស្ងួតក វិលមុខជាដើម។(បំរាម៖ បុគ្គលដែលមានប្រតិកម្មជាមួយសមាសធាតុផ្សំនៃឱសថមួយនេះហាមលេប)។

ជារួមមក ចំណុចដែលអ្នកគប្បី និងប្រុងប្រយ័ត្ន៖

១. តម ស្រា បារី និងបរិភោគរបស់ហិរ ត្រជាក់ មានជាតិខ្លាញ់ច្រើនជាដើម

២. ពេលកំពុងប្រើប្រាស់ឱសថមួយនេះ មិនតម្រូវឱ្យប្រើប្រាស់ថ្នាំប៉ូវចិនផ្សេងៗក្នុងពេលតែមួយទេ

៣. បុគ្គលដែលផ្តាសាយដោយត្រូវខ្យល់ត្រជាក់មិនគួរប្រើប្រាស់នូវឱសថមួយនេះទេ

៤. បុគ្គលដែលមានជំងឺបេះដូង និងសម្ពាធឈាមឡើងខ្ពស់ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន។ បុគ្គលដែលមានជំងឺរ៉ាំរ៉ៃថ្លើមធ្ងន់ធ្ងរ ទឹកនោមផ្អែម ជំងឺក្រលៀនជាដើម ត្រួវប្រើប្រាស់ក្រោមវេជ្ជបញ្ជារបស់គ្រូពេទ្យ

៥. កូនក្មេង ស្រ្តីមានផ្ទៃពោះ ស្រ្តីស្ថិតកំពុងបំបៅដោះកូន និងមនុស្សវ័យចំណាស់មានសុខភាពខ្សោយដែលមានផាលខ្សោយ និងលាមករាវត្រូវប្រើប្រាស់ឱសថនេះក្រោមវេជ្ជបញ្ជារបស់គ្រូពេទ្យ

៦. អ្នកជំងឺក្តៅខ្លួន និងមានសីតុណ្ហភាពលើសពី ៣៨,៥អង្សារ គួរទៅពិនិត្យជំងឺនៅឯមន្ទីរពេទ្យ

៧. ត្រូវប្រើប្រាស់តាមស្តង់ដារប្រើប្រាស់ដោយកម្រិត ផលិតផលមិនគួរប្រើប្រាស់ក្នុងរយៈពេលយូរទេ

៨. បើប្រើប្រាស់ឱសថមួយនេះរយៈពេល៣ថ្ងៃហើយ គ្មានប្រសិទ្ធភាព គួរទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យ

៩. អ្នកប្រតិកម្មជាមួយឱសថមួយនេះហាមប្រើប្រាស់ អ្នកមានអាការៈសុខភាពងាយប្រតិកម្ម សូមប្រើប្រាស់ដោយប្រុងប្រយ័ត្ន

១០. ប្រសិនបើប្រសិទ្ធភាពនៃឱសថមួយនេះមានការប្រែប្រួល ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់

១១. អ្នកជំងឺវ័យកុមារត្រូវប្រើប្រាស់ដោយមានមនុស្សវ័យជំទង់នៅក្បែរ

១២. ត្រូវទុកដាក់ឱសថមួយនេះនៅកន្លែងដែលកូនក្មេងមិនអាចប៉ះពាល់ផ្តេសផ្តាសបាន

១៣. ប្រសិនបើប្រើប្រាស់ឱសថផ្សេង មុនប្រើប្រាស់ឱសថនេះគួរប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ឬឱសថការីជាមុនសិន

១៤. កីឡាករគួរធ្វើការប្រើប្រាស់ដោយប្រុងប្រយ័ត្ន

១៥. ពេលហែកថង់ការពារសំណើមខាងក្រៅចេញសម្រាប់ប្រើប្រាស់ ត្រូវរក្សាទុកកុំឱ្យមានសំណើមដល់បន្ទះថ្នាំ។

Feature: Kuwaitis praise traditional Chinese medicine for treating COVID-19  - Xinhua | English.news.cn

គួរបញ្ជាក់ផងដែរថា កាលពីប្រទេសចិនចាប់ផ្ដើមផ្ទុះកូវីដ១៩ ដំបូងៗ គឺគេអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ហើយបើនៅប្រទេស KUWAIT ឯណោះវិញក៏បានលើកសរសើរថាថ្នាំចិនសែប្រភេទ​នេះវាពិតជាមានសមត្ថភាពខ្លាំង នៅក្នុងការជាព្យាបាលជំងឺកូវីដ១៩ បានយ៉ាងល្អ។

អត្ថបទដោយ៖ម៉ាង វិសិដ្ឋារតន៍


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
104 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
114 views

#ព័ត៌មាន

តិចផ្តាសាយធំ! តំបន់នេះ មានភ្លៀងធ្លាក់ មានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៥០%
Tror Sopheap
November 5 2024
112 views

#ព័ត៌មាន

សូមប្រយ័ត្ន! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤៥%
Tror Sopheap
November 3 2024
107 views

#ព័ត៌មាន

សូមប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកង្រីបានវិវត្តទៅជាព្យុះសង្ឃរាថ្ងៃទី៣១
Tror Sopheap
October 31 2024
176 views

#ព័ត៌មាន

សូមបងប្អូនប្រុងប្រយ័ត្នផង! កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះចំនួន២ ថ្ងែទី២៨-៣០ ខែតុលា
Tror Sopheap
October 28 2024
102 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.2 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
737 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
569 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 27 2024
អ្នកជំនាញបញ្ជាក់ថា នេះជាសញ្ញាអ្នកមានបញ្ហាបាក់ទឹកចិត្ត ព្រោះតែអារម្មណ៍ ១នេះ
#ចិត្តសាស្ត្រNovember 27 2024
៣ផ្នត់គំនិត ឱ្យអ្នកមានអំណាចលើខ្លួនឯង យកឈ្នះបញ្ហាបាក់ទឹកចិត្ត និងភាពតានតឹង
#ចិត្តសាស្ត្រNovember 26 2024
ក្បួនអាយុវែងបែបជប៉ុន ឱ្យអ្នកចៀសវាងបញ្ហាផ្លូវចិត្ត មានចិត្តរីករាយ
#ចិត្តសាស្ត្រNovember 26 2024
គន្លឹះងាយៗ គ្រប់គ្រងភាពតានតឹងឱ្យផ្លូវចិត្តរបស់អ្នករស់នៅក្នុងលំហូរចិត្ត
#អត្ថបទ PRNovember 26 2024
អបអរសាទរ Black Friday! មន្ទីរព្យាបាលធ្មេញសន្តិភាពមានការបញ្ចុះតម្លៃរហូតដល់ ៦សេវាកម្មខាងក្រោមនេះ
#ចិត្តសាស្ត្រNovember 25 2024
ផ្នត់គំនិត ២នេះ ឱ្យអ្នកបន្ធូរសម្ពាធចេញពីចិត្តឱ្យអ្នករីករាយ គ្មានបញ្ហាផ្លូវចិត្តទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia