កីឡា
ឡេង ណូរ៉ា៖ពីក្មេងនៅមណ្ឌលកុមារកំព្រា ក្លាយជាជម្រស់ជាតិU22 ជួយកម្ពុជាឈ្នះទីម័រយប់មិញ
Vuthea Morn
April 30 2023
1.3 K views

ក្រុមជម្រើសជាតិកម្ពុជាឈុតU22ពិតជាធ្វើបានល្អកាលពីយប់ថ្ងៃទី២៩ ខែមេសា ម្សិលមិញដោយយកឈ្នះប្រទេសទីម័រក្នុងលទ្ធផល៤ទល់នឹង០ ដែលជាការរួមចំណែកយ៉ាងសំខាន់ពីសំណាក់យុវជន​ឡេង ណូរ៉ា ដែលបានដូរចូលក្នុងតង់ទី២ និងបានបញ្ចូនបាល់ឱ្យកីឡាករ ស រតនា ខ្សែប្រយុទ្ធកណ្តាលស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣ឱ្យកម្ពុជា។

បើនិយាយអំពីលទ្ធផលការប្រកួតបើកឆាកដំបូងគឺជាការរួមចំណែកពីក្រុមកីឡាករទាំងអស់គ្នា ទើបកម្ពុជាធ្វើបានល្អ តែចាបបៃតងនឹងនិយាយអំពីខ្សែជីវិតតស៊ូខ្លះៗរបស់កីឡាករឡេង ណូរ៉ា ដែលខ្លួនបានវិវត្តន៍ខ្លួនពី ក្មេង នៅមណ្ឌលកុមារកំព្រាសង្កាត់ភ្នំពេញថ្មី រហូតក្លាយជាជម្រើសជាតិកម្ពុជាដ៏លេចធ្លោម្នាក់ផងដែរ។

បើយោងតាមការចុះផ្សាយកន្លងមករបស់ទទក បានឱ្យដឹងថា ឡេង​ ណូរ៉ា​ បាត់បង់ឪពុកជនជាតិហ្គាណា​ តាំងពីគេអាយុ៦ឆ្នាំ។ យុវជនរូបនេះ​ ស្ថិតក្នុងបន្ទុកគ្រួសារដែលមានកូន៤នាក់​ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយនាសង្កាត់ភ្នំពេញថ្មី។

កាលនៅអង្គការនោះ​ ណូរ៉ា​ ទទួលបានការមើលថែ​ រៀនសូត្រ និងមានឱកាស​លេងបាល់​នៅតារាងធម្មតា ហើយក៏ទទួលបានការហ្វឹកហាត់ពីសំណាក់គ្រូបង្វឹកម្នាក់អំពីបច្ចេកទេសបាល់ទាត់ ដោយមានការស្រឡាញ់ និងចូលចិត្តធ្វើឱ្យគេ​អាច​យល់ដឹងច្រើន និងវិវត្តន៍ខ្លួនទៅមួយកម្រិតទៀត។ 

ដោយមើលឃើញពីនិស្ស័យ និងក្តីស្រឡាញ់របស់ខ្លួនឯង យុវជនឡេង ណូរ៉ា បានចូលធ្វើតេស្តហ្វឹកហាត់នៅក្រុមយុវជនរបស់ក្លឹបបាល់ទាត់វិសាខា និងផ្តើមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា​ នាឆ្នាំ​ 2019។ 

ក្នុងអំឡុងពេលប្រកបអាជីពបាល់ទាត់នេះ យុវជនណូរ៉ា​ ធ្លាប់បានឈ្នះពានមួយចំនួននៅទីនោះដូចជា​ ពានជើងឯកវិទ្យាល័យ, Soccer League, ជើងឯកយុវជន​ FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែង នៅឆ្នាំ២០២១​ និងទើបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ និងបន្តលេងនៅក្លឹបវិសាខារហូតដល់ពេលបច្ចុប្បន្ន។  

ដោយសារតែ​សមត្ថភាពកាន់តែល្អ ក្នុងក្រុមជម្រើសជាតិ​វិញ គេជាប់តាំងពីឈុត​ U15, U23, U22 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនអោយក្រុមធំក្នុងជំនួប​តទល់អ៊ីរ៉ាក់​ ប្រចាំវគ្គជម្រុះវើលខាប់។

បច្ចុប្បន្ន​គេមានវ័យ​ ១៨ ឆ្នាំក្មេងជាងគេទី២ក្នុងក្រុម​ U22 បន្ទាប់ពី​ ស៊ិន​ សុវណ្ណមករា។ ហើយគេមានឱកាសជាប់ឈុតU22 ដែលមានការដឹកនាំដោយអ្នកចាត់ការទូទៅ ជនជាតិជប៉ុន លោកហុងដា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផងដែរ។ 

សូមបញ្ជាក់ថា នៅយប់មិញនេះក្រុមគោព្រៃជម្រើសជាតិកម្ពុជាឈុតU22បាន​យកឈ្នះ​គូប្រកួតទីម័រក្នុងលទ្ធផល​៤ទល់និង០ ជាការប្រកួតបើកឆាកនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទាល់ ធ្វើឱ្យកម្ពុជាឈរនៅកំពូលតារាបណ្តោះអាសន្ត​នៅពូលAដែលមានឥណ្ឌូនេស៊ីនៅលេខ២។

ប្រែសម្រួលអត្ថបទដោយ៖ម៉ន វុទ្ធា

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1451

អត្ថបទទាក់ទង

#កីឡា

មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
Tror Sopheap
September 17 2024
107 views

#កីឡា

វេជ្ជបណ្ឌិត berg បញ្ជាក់ថា ពិបាកស្រកគីឡួមែនទេ! មកប្រើវិធីងាយនេះជួយដុតជាតិខ្លាញ់
Tror Sopheap
August 14 2024
1.7 K views

#កីឡា

ចង់កម្ចាត់ជាតិខ្លាញ់? អ្នកគួរប្រើ ៣នេះ ជួយអ្នកបានលទ្ធផលសម្រកគីឡូបានលឿន
Tror Sopheap
August 14 2024
1.5 K views

#កីឡា

ចង់សម្រកខ្លាញ់យករាងស្អាត! នេះជាវិធីយកឈ្នះអារម្មណ៍ឃ្លាន ឱ្យអ្នកឆាប់ស្រកគីឡូ
Tror Sopheap
August 8 2024
756 views

#កីឡា

អ្នកជំនាញបញ្ជាក់ថា មានទម្លាប់ ២នេះ អ្នករស់នៅលែងស្រ្តេស ហើយមានអាយុវែង
Tror Sopheap
August 6 2024
631 views

#កីឡា

ចង់សម្រកគីឡូ ឈប់ពិបាកចិត្ត! ញ៉ាំអាហារប្រភេទនេះកាត់ជាតិខ្លាញ់ស្រកគីឡូ
Tror Sopheap
July 31 2024
1.6 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
608 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
533 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
420 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
382 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
283 views
អត្ថបទថ្មីៗ
#អាហារSeptember 23 2024
បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
#ចិត្តសាស្ត្រSeptember 23 2024
ប្រយ័ត្ន! មនុស្ស១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងជាមនុស្សអស្ចារ្យ
#ចិត្តសាស្ត្រSeptember 23 2024
ពេលអ្នកធ្វើការរបៀបនេះ គិតបែបនេះ ជីវិតអ្នកមានក្តីរីករាយពោរពេញដោយក្តីស្រឡាញ់
#ព័ត៌មានSeptember 23 2024
ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
#អត្ថបទ PRSeptember 23 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តើកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមិនល្អឬ?កាបូអ៊ីដ្រាតចម្រាញ់ និង កាបូអ៊ីដ្រាតមិនចម្រាញ់
#ចិត្តសាស្ត្រSeptember 22 2024
បាក់ទឹកចិត្តអ្វីៗ ដូចចិត្តមែនទេ? យកគំនិតអស្ចារ្យ ១នេះដាក់ក្នុងខ្លួន ចិត្តអ្នកនឹងរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia