ចិត្តសាស្ត្រ
ពេលអ្នកធ្វើការរបៀបនេះ គិតបែបនេះ ជីវិតអ្នកមានក្តីរីករាយពោរពេញដោយក្តីស្រឡាញ់
Tror Sopheap
September 23 2024
33 views

បើចិត្តអ្នកស្មុគស្មាញ គ្មានកម្លាំងចិត្តធ្វើការ និងគ្មានក្តីរីករាយទេនោះ នេះជាបញ្ហាតូចនៅពេលឥឡូវនេះ តែវាជាបញ្ហាធំបើអ្នកចេះតែពន្យាពេលយូរនោះ គឺអ្នកនឹងកើតបញ្ហាផ្លូវចិត្ត។ បញ្ហាធំរបស់យុវជននោះគឺបញ្ហាការងារ។ ប៉ុន្តែបើអ្នកគិតរបៀបនេះ ខ្ញុំជឿថា អ្នកនឹងមានអារម្មណ៍រីករាយមិនខានឡើយ។ តាមលោក Andrew Matthews បានលើកឡើងគតិមួយថា បេសកកម្មជីវិតរបស់អ្នក មិនមែនខំប្រឹងរស់ដើម្បីគេចពីបញ្ហានោះទេ តែអ្នកត្រូវខំប្រឹងបែបណាឱ្យជីវិតអ្នកមានក្តីរីករាយ។ តើអ្នករស់នៅដោយក្តីរីករាយទេ?

តាមលោក Andrew Matthews បានលើកឡើងថា អ្នកជាមនុស្សតែមួយគត់ជាអ្នកជ្រើសរើសពីអត្តចរិតខ្លួនឯង ឱ្យមានក្តីរីករាយគ្រប់ការងារ គឺធ្វើការណាដែលខ្លួនអ្នកស្រឡាញ់ចូលចិត្ត ហើយខំធ្វើវារហូតទទួលបានជោគជ័យ។ ជាពិសេសអ្នកនឹងរកលុយបានច្រើនថែមទៀត។ លោកបានបន្តថា បើអ្នកធ្វើការដែលខ្លួនមិនចូលចិត្តពេលនេះ អ្នកត្រូវតែព្យាយាមវាឱ្យមានលទ្ធផលដែរ។ នេះជាបញ្ហារយៈពេលខ្លី បើអ្នកគិតពីគោលដៅរយៈពេលវែងនោះ។ ហើយពេលនេះជាពេលអ្នកត្រូវរៀបចំផែនការសម្រាប់អនាគត និងសន្សំលុយទុកចំណាយផងដែរ

នេះជាគំនិតមួយបង្រៀនអ្នកថា បើអ្នកខំធ្វើការឱ្យគេ មិនអស់ពីសមត្ថភាពទេ អ្នកក៏មិនអាចធ្វើការងារឱ្យខ្លួនក៏គ្មានលទ្ធផលធំដុំដែរ។ ព្រោះអ្វី? អ្នកធ្វើការឱ្យគេ ធ្វើតែមួយជំនាញទេ តែអ្នកធ្វើការឱ្យខ្លួនឯងវិញ អ្នកធ្វើគ្រប់យ៉ាងទាំងគិតពីការចំណាយ ចំណូល គិតពីភ្ញៀវ គិតពីទំនិញ គិតពីសេវាកម្ម និងគ្រប់គ្រងលើបុគ្គល... វាមិនងាយស្រួលទេ។

អ្នកគួរយកផ្នត់គំនិតរបស់លោក  Matthews បាននិយាយថា គេផ្តល់ប្រាក់ខែឲ្យអ្នក ដើម្បីធ្វើកិច្ចការណាដែលគេ(ម្ចាស់ក្រុមហ៊ុន)មិនអាចធ្វើបាន ឬពង្រីកទំហំចំនួនការងាររបស់គេ។ អ្នកត្រូវចាំថា ការងារនេះគ្មានបញ្ហាទេ គេក៏មិនជួលអ្នកមិនធ្វើការដែរ។ ដូច្នេះការងាររបស់អ្នក ជាបញ្ហារបស់អ្នកត្រូវរៀនដោះស្រាយ។ បើអ្នកជួបបញ្ហាហើយ ហើយទៅពឹងថ្នាក់លើឱ្យជួយដោះស្រាយរហូតនោះ អ្នកនឹងគ្មានសមត្ថភាពខ្លាំងទេ គ្រាន់តែជាកូនក្មេងទន់ខ្សោយម្នាក់តែប៉ុណ្ណោះ។

លោកបានបន្ថែមជាចុងក្រោយថា មានហេតុផលមួយដើម្បីអ្នកធ្វើការអ្វីឲ្យអស់ពីសមត្ថភាពគឺពេលអអ្នកប្រឹងឲ្យអស់១០០% អ្នកកាន់តែមានសេចក្តីរីករាយ។ អ្នកនៅចាំទេថា តើមានអារម្មណ៍បែបណាពេលអ្នកកំពុងដើរទៅសាលាជាមួយថ្ងៃដែលអ្នកខំធ្វើកិច្ចការសាលាអស់ពីសមត្ថភាពនោះគឺអ្នកមានអារម្មណ៍រីករាយ និងទំនុកចិត្តលើខ្លួនឯង។ គំនិតមួយនេះវាក៏ដូចគ្នាចំពោះការងារដែរ ពេលអ្នកខំប្រឹង អ្នកនឹងមានក្តីរីករាយមិនខានឡើយ៕ អទ្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2171

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្ន! មនុស្ស១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងជាមនុស្សអស្ចារ្យ
Tror Sopheap
September 23 2024
119 views

#ចិត្តសាស្ត្រ

ពេលអ្នកធ្វើការរបៀបនេះ គិតបែបនេះ ជីវិតអ្នកមានក្តីរីករាយពោរពេញដោយក្តីស្រឡាញ់
Tror Sopheap
September 23 2024
33 views

#ចិត្តសាស្ត្រ

បាក់ទឹកចិត្តអ្វីៗ ដូចចិត្តមែនទេ? យកគំនិតអស្ចារ្យ ១នេះដាក់ក្នុងខ្លួន ចិត្តអ្នកនឹងរីករាយ
Tror Sopheap
September 22 2024
113 views

#ចិត្តសាស្ត្រ

កុំបណ្ដោយឱ្យសោះ! នេះជាសញ្ញាជំងឺបាក់ស្បាតនាំឱ្យប៉ះទង្គិចផ្លូវចិត្តរបស់អ្នក
Tror Sopheap
September 22 2024
107 views

#ចិត្តសាស្ត្រ

២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
Tror Sopheap
September 20 2024
114 views

#ចិត្តសាស្ត្រ

រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព
Tror Sopheap
September 20 2024
122 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
2 K views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
608 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
533 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
420 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
382 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
283 views
អត្ថបទថ្មីៗ
#អាហារSeptember 23 2024
បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
#ចិត្តសាស្ត្រSeptember 23 2024
ប្រយ័ត្ន! មនុស្ស១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងជាមនុស្សអស្ចារ្យ
#ចិត្តសាស្ត្រSeptember 23 2024
ពេលអ្នកធ្វើការរបៀបនេះ គិតបែបនេះ ជីវិតអ្នកមានក្តីរីករាយពោរពេញដោយក្តីស្រឡាញ់
#ព័ត៌មានSeptember 23 2024
ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
#អត្ថបទ PRSeptember 23 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក តើកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមិនល្អឬ?កាបូអ៊ីដ្រាតចម្រាញ់ និង កាបូអ៊ីដ្រាតមិនចម្រាញ់
#ចិត្តសាស្ត្រSeptember 22 2024
បាក់ទឹកចិត្តអ្វីៗ ដូចចិត្តមែនទេ? យកគំនិតអស្ចារ្យ ១នេះដាក់ក្នុងខ្លួន ចិត្តអ្នកនឹងរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia